កម្សាន្ត ព័ត៌មានអន្តរជាតិ

តារា​បណ្តាញ​សង្គម ដែល​ប៊ិះ​ស្លាប់​ពេល​វះកាត់​ពង្រីក​ទ្វារមាស​ឱ្យ​ធំ​នោះ ចាត់​ទុក​ខ្លួន​នាង​ជា​ប្រុស​និង​ចង់​វះកាត់​ដាក់​ស៊ី​លី​កូន​ឱ្យមាន​សាច់ដុំ​ជើង​ធំៗ​ដូច​ប្រុស​

ដេល្លី​ម៉េល​៖ តារា​បណ្តាញ​សង្គម​ងប់​នឹង​ការវះកាត់​កែ​សម្ផស្ស ដែល​អួតថា “​មាន​ទ្វារមាស​ធាត់​បំផុត​ក្នុង​ពិភពលោក​” បាន​លាតត្រដាង​ថា នាង​ជា​បុរស​ខ្ទើយ​ឈ្មោះ សេ​បា​ស្ទា​ន ភី​ក​កល់ (Sebastian Pickles) ។​

តារា​បង្ហាញ​ម៉ូត​ក្នុង​បណ្តាញ OnlyFans ឈ្មោះ ម៉ា​រី ម៉ាក​ដាលីន (Mary Magdalene) រូបនេះ​បាន​គាស់កកាយ​អំពី​អត្តសញ្ញាណ​ភេទ​ពិត​របស់​នាង​ក្នុងអំឡុង​វគ្គ​សួរ​និង​ឆ្លើយ​សំណួរ (Q&A) មួយ​នៅ​លើ Instagram កាលពី​ថ្ងៃ​អង្គារ​ទី​២២​កុម្ភៈ ហើយ​នាង​ក៏​បាន​និយាយ​ដែរ​ថា​នាង​កំពុង​ពិចារណា​វះកាត់​ដាក់​ស៊ី​លី​កូន​នៅ​លើ​ជើង​របស់​នាង​ដើម្បី​ទទួលបាន​រូបរាង​សាច់ដុំ​កាន់តែច្រើន​​ជាង​មុន​។

បុរស​វ័យ ២៥ ឆ្នាំ​រូប​នេះ​បាន​បកស្រាយ​ថា “​ខ្ញុំ​កើតមក​ជា​មនុស្ស​ស្រី ប៉ុន្តែ​តែងតែមាន​អារម្មណ៍​ដូចជា​បុរស​ខ្ទើយ​ម្នាក់ ដូច្នេះ​ខ្ញុំ​ចាត់​ទុក​ខ្លួន​ខ្ញុំ​ជា​បុរស​។ ខ្ញុំ​ជា​សេ​បា​ស្ទា​ន ភី​ក​កល់​ប៉ុន្តែ​វា​មិនមែន​ជា​រឿង​​ធំដុំ​ទេ​សម្រាប់​ខ្ញុំ ចង់​ហៅ​ខ្ញុំ​យ៉ាងម៉េច​ក៏បាន​”​។​នាង​ម៉ា​រី​និយាយថា នាង​មិន​ចាំបាច់​វះកាត់​ត​លិង្គ​នោះទេ ។ប៉ុន្តែ​នាង​កំពុង​ពិចារណា​កែកុន​ជើង​របស់​នាង បន្ទាប់​ពី​ឱ្យគេ​បូម​ខ្លាញ់​ចេញ​ដើម្បី​ឱ្យជើង​មើល​ទៅ​ស្គម​។​នាង​បាន​ប្រាប់​អ្នកគាំទ្រ​ម្នាក់​ថា “​ខ្ញុំ​បាន​ឱ្យ​គេ​បូម​ខ្លាញ់​ចេញ​ពី​ជើង​បួន​ដង​ដើម្បី​ធ្វើឱ្យ​វា​មើលទៅ​ស្គម​ខ្លាំង​”​។​

នាង​បាន​បន្តថា “​ខ្ញុំ​អាច​សាកល្បង​មើល​ទម្រង់​សាច់ដុំ​ជើង​ជាមួយ​ការវះកាត់​ដាក់​ស៊ី​លី​កូន​ថា​តើ​ខ្ញុំ​ចូល​ចិត្ត​រូបរាង​ខ្ញុំ​ឬ​អត់ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ដឹង​នៅឡើយ​ទេ​”​។​ម៉ា​រី​ធ្លាប់​បាន​បង្ហើប​ថា​គេ​តែង​ច្រឡំ​ស្មានតែ​នាង​ជា​ស្រី​កែ​ភេទ​។​

នាង​បាន​ប្រាប់​កម្មវិធី​ផត​ខា​ស់ No Jumper ថា “​តើ​អ្នកដឹង​ទេ​ថា​មាន​តារា​ចម្រៀង​រ៉ែ​ប​ប៉ុន្មាន​នាក់​មក​ទះ​គូទ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា នាង​ជា​ស្រី​កែ​ភេទ​មែន​ទេ​? ពួក​គេ​គិត​ថា​ខ្ញុំ​ជា​ស្រី​កែ​ភេទ​។ មនុស្ស​ជាច្រើន​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ស្រី​ស៊ីម​ពីរ​”​។​ម៉ា​រី​បាន​ក្លាយ​ជា​តារា​ល្បី​លើ​បណ្តាញ​សង្គម​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់ពី​នាង​ប៊ិះ​នឹង​ស្លាប់ ដោយសារ​តែ​វះកាត់​ពង្រីក​ទ្វារមាស​ឱ្យ​ធំ​៕ប្រែសម្រួល៖កញ្ញាដាលីស(រស្មីកម្ពុជា)

rsc

Leave a Reply

Your email address will not be published. Required fields are marked *