ព័ត៌មានសង្គម វប្បធម៌

រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” កសាងជិតរួចរាល់

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទកាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ”។ ដែលកសាងឡើងអំពីថ្មភក់ មានទម្ងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទម្ងន់បាឡាំង។

គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចការកសាងបានប្រមាណជាង៧០ ភាគរយហើយ​។ រដ្ឋបាលខេត្ត គ្រោងនឹងយកមកតម្កល់នៅលើទឹកដីដ៏វិសិដ្ឋនាសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា ។១-បថបាពួន ២- បថអង្គរ និង៣-បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *