សន្តិសុខ

​គ្រោះថ្នាក់​ចរចរ​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ស្រាល​៦​នាក់​នៅ​ស្រុក​ទឹកឈូ​

​កំពត​៖​គ្រោះថ្នាក់​ចរចរ​មួយ​រវាង​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ពេលធ្វើ​ដំណើរ​ច្រាស​ទិ​គ្នា​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ក្នុងចំណោម​អ្នករួមដំណើរ​២៨​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវលំ​មួយ​ខ្សែ​ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី​ឃុំ​ព្រៃ​ថ្នង​ស្រុក​ទឹកឈូ​កាលពី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ចរាច​រ​ផ្លូវគោក​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​គោយន្ត​បានកើត​ឡើង​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ប្រាំមួយ​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ជនរងគ្រោះ​ទាំងនោះ​ជា​អ្នកដំណើរ​លើ​គោយន្ត​ដែលមាន​គ្នា​រហូតដល់​២៨​នាក់​និង​ជា​អ្នករស់នៅ​ភូមិ​មនោ​ណុប​ឃុំ​ជម្ពូ​វ័​ន្ត​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​

​ប្រភព​បាន​បន្តថា​អ្នកបើកបរ​រថយន្ត​បម្រុង​រត់គេច​តែ​ត្រូវ​ភាគី​ខាង​គោយន្ត​នាំគ្នា​ឃាត់ខ្លួន​រួច​ប្រគល់ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ចំណែក​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការសង្គ្រោះ​និង​ព្យាបាល​ជាបន្ទាន់​៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *