កម្សាន្ត ព័ត៌មានសង្គម

ភរិយា”ជីងចក់”ប្រកាសទំនាស់ជាមួយប្ដីជាលើកទី២

ភ្នំពេញ៖ភ្ញាក់ផ្អើលទៀតហើយ ភរិយាអ្នកនិយាយកីឡាបាល់ទាត់ Admin “ជីងចក់” បានទម្លាយពីវិវាទគ្រួសារជាលើកទី២ ដោយម្ដងនេះខុសពីលើកមុន ដែលនិយាយហែកហួរគ្នារឿងលើគ្រែ។តែលើកនេះស្រីស្អាត ទ្រិញផល្លារ បានប្រកាសយ៉ាងច្បាស់ថាៈ ប្ដីរបស់ខ្លួន លួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយពេលនេះកំពុងរត់គេចខ្លួនទៀតផង និងប្រកាសផ្ដល់រង្វាន់១០.០០០ដុល្លារបើចាប់ខ្លួនប្ដីបាន។

ទោះជាយ៉ាងណា ការប្រកាសរបស់ថៅកែអនឡាញអ្នកនាង ទ្រិញ ផល្លារ ជាលើកទីពីរនេះហាក់ត្រូវបានមហាជនគិតថាៈ ជាការលេងសើច និងមិនសូវមានអ្នកជឿជាក់ប៉ុន្មានឡើយ ។ព្រោះកន្លងមកធ្លាប់ត្រូវបានប្ដីប្រពន្ធនេះប្រឌិតរឿង ទាញយកប្រជាប្រិយភាព ដើម្បីរកស៊ីម្ដងរួចហើយ ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺស្រីស្រស់ដែលជាថៅកែអនឡាញល្បីឈ្មោះខាងលើ បានប្រកាសសង្កត់ធ្ងន់ផ្ដល់ប្រាក់រង្វាន់ចំនួន១០.០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួន “ជីងចក់”បាន ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទ្រិញ ផល្លារ បានបញ្ជាក់យ៉ាងច្បាស់ថា៖ “មនុស្សរត់ទៅពោធ៍សាត់ អ្នកពោធិ៍សាត់ ឃើញប្រាប់ប៉ូលីសចាប់មនុស្សបាន១០.០០០ដុល្លារជិះរថយន្តព្រូសពណ៌សមានគ្នាបីនាក់”។ប្រភពដដែលបានបន្តដោយទម្លាយនូវរូបភាពAdmin ជីងចក់ ជាស្វាមីលុតជង្គង់ក្រាបក្បាលដល់ចុងជើងប្រពន្ធ ដើម្បីសុំអភ័យទោសចំពោះកំហុសថែមទៀតផង ។

សូមជម្រាបថា៖ កាលពីកន្លងទៅថ្មីៗនេះអ្នកនាង ទ្រិញ ផល្លា បានប្រកាសពីទំនាស់ ជាមួយប្ដីAdmin “ជីងចក់”រហូតល្បីល្បាញពេញបណ្ដាញសង្គមហ្វេសប៊ុក។ លុះចុងក្រោយមកពួកគេត្រូវគ្នា ហើយបណ្ដើរគ្នា ចូលហាងនិងផ្សារទំនើបយ៉ាងរំភើយ។ឥឡូវអ្នកនាង ទ្រិញ ផល្លា បានប្រកាសពីទំនាស់ម្ដងទៀតថែមទាំងផ្ដល់រង្វាន់១០.០០០ដុល្លារបើចាប់ប្ដីបាន។តែការផុសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទ្រិញ ផល្លារលើកនេះមហាជននៅអល់ឯកក្នុងការជឿ ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *