Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។

អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ

rsc

Leave a Reply

Your email address will not be published. Required fields are marked *