Featured ព័ត៌មានសង្គម សន្តិសុខ

ចាប់ស្ត្រី​អ្នកជំនួញ​ម្នាក់សង្ស័យពាក់ព័ន្ធឆបោកលុយរាប់លានដុល្លារ

ភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លូនស្ត្រី​អ្នកជំនួញ​ហាយសូរម្នាក់សង្ស័យពាក់ព័ន្ធឆបោកលុយរាប់លានដុល្លារពីអ្នកជំនួញដូចគ្នា។សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ត្រូវឃាត់ខ្លួននៅបុរីវរជនក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ស្ត្រីខាងលើសង្ស័យជាប់ពាក់ព័ន្ធឆបោកលុយរាប់លានដុល្លារពីមនុស្សជាច្រើននាក់។មន្ត្រីដដែលបានបន្តថា ករណីខាងលើក៏នៅមានបណ្តឹងជាច្រើនទៀតដែលបានប្តឹងពីស្ត្រីឈ្មោះពេជ្រ ស្រីមុំ ចូលស្ថាបនកងរាជអាវុធហត្ថ- នគរបាល-និងតុលាការពាក់ព័ន្ធការឆបោកលុយនេះដែរ។កម្លាំងអាវុធហត្ថបានឃាត់ខ្លួនស្ត្រីរូបនោះតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញលេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ពាក់ព័ន្ធមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។ជុំវិញបញ្ហានេះសារព័ត៌មាន RSC មានប្រភពពីមន្ត្រីចុះប្រតិបត្តិការតែប៉ុណ្ណោះ។តែមិនទាន់បានទទួលការបំភ្លឺឱ្យពិតប្រាកដរបស់សាម៉ីជាប់ចោទនៅឡើយទេហើយនឹងផ្សាយបន្តនាពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *