Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនបុរស២នាក់សង្ស័យពាក់ព័ន្ធឆបោកលុយជាង៨លានដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកាបានសម្រេចឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នសង្ស័យពាក់ព័ន្ធឆបោកលុយជាង៨លានដុល្លារ។សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទទី១-ឈ្មោះ ហៃច័ន្ទភារិទ្ធអាយុ៤៦ឆ្នាំនៅខណ្ឌច្បារអំពៅជាប់ចោទពីបទ“ឆបោកនិងប្រើប្រាស់លិខិតក្លែង” ពាក់ព័ន្ធលុយជាង៦លាន៧សែនដុល្លាររឿងលក់ទិញដី។ជនជាប់ចោទទី២-ឈ្មោះលឹមមានសុខ ជាប់ចោទបីបទ“ ឆបោកលុយចំនួនជាង២លានដុល្លារក្នុងរឿងជំនួញឈើ។មន្ត្រីដដែលបានបន្តថា ដើមហេតុកាលពីឆ្នាំ២០១៨ឈ្មោះ ហៃ ច័ន្ទភារិទ្ធបានទៅទំនាក់ទំនងជាមួយក្រុមហ៊ុន វិនហ៊ិលស៊ីធីដើម្បីលក់ដីជាង២០០ហិកតានៅស្រុកទឹកឈូ ខេត្តកំពត ដោយមានប្លង់បង្ហាញទីតាំងថាស្របច្បាប់ ។

ក្រោយមកក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាទិញលក់ជាមួយឈ្មោះហៃ ច័ន្ទភារិទ្ធ ហើយក្រុមហ៊ុនបានប្រគល់លុយជាបន្តបន្ទាប់ចំនួន៦លាន៧សែនដុល្លារទៅឈ្មោះហៃ ច័ន្ទភារិទ្ធ ហើយជននេះបានប្រគល់គំនូសប្លង់បង្ហាញទីតាំងនិងលិខិតទិញលក់ផ្ដាច់ថតចម្លងឱ្យក្រុមហ៊ុនវិញ។បន្ទាប់ពីនោះក្រុមហ៊ុនក៏បានសាកសួរអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីដែលឈ្មោះហៃ ច័ន្ទភារិទ្ធលក់នោះជាដីរដ្ឋមិនអាចប៉ះពាល់បានទេទើបក្រុមហ៊ុនសម្រេចប្ដឹងនគរបាលក្រសួងមហាផ្ទៃតែម្ដង។

ជនជាប់ចោទទី២ឈ្មោះ លឹម មានសុខពីបទ“ឆបោកលុយជាង២លានដុល្លារ” គឺកាលពីឆ្នាំ២០១៤ ឈ្មោះលឹម មានសុខ បានទំនាក់ទំនងម្ចាស់លុយឈ្មោះ ឈិន ធៀនទីងនិងឈ្មោះឈិន វួចនាន ថាខ្លួនអាចប្រមូលទិញឈើនិងរត់ការបង្កើតរោងចក្រកែច្នៃឈើបាន។ម្ចាស់លុយបានប្រគល់សាច់ប្រាក់សុទ្ធជាបន្តបន្ទាប់ជាង២លានដុល្លារឱ្យឈ្មោះលឹម មានសុខ ដើម្បីធ្វើការ។តែមិនឃើញចេញសាច់ការអ្វីទាំងអស់ទើបក្រុមហ៊ុនបានហៅឈ្មោះលឹម មានសុខ មកធ្វើកិច្ចសន្យាឱ្យប្រគល់លុយដើមវិញតែ១លាន៥សែនដុល្លារប៉ុណ្ណោះ។ឈ្មោះលឹម មានសុខ ក៏ឯកភាពតែរហូតដល់ពេលនេះមិនប្រគល់លុយសោះទើបក្រុមហ៊ុនប្ដឹងតែម្ដង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *