Featured ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកសាឡង់បូមខ្សាច់បុកស្ពានបាឡេ៣នាក់

ភ្នំពេញ៖បន្ទាប់ពីមានសាឡង់ដឹកខ្សាច់បុកសសរស្ពានបាឡេកាត់ទន្លេសាបឱ្យខូចខាតកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកានោះមកសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់។សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានប៉ះសសរស្ពានដែកបាឡេបណ្តាលឱ្យក្រឡាប់លិច​កល់ជាប់នៅទីនោះតែម្តង។អ្នកបើកបរសាឡង់៣នាក់ត្រូវបានកងកម្លាំងជើងទឹកប្រចាំការនៅជិត ICOC បានជួយសង្រ្គោះទាន់ពេលវេលាហើយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរតាមនីតិវិធី។មុនកើតហេតុសាឡង់បូមខ្សាច់នោះបានបើកតាមទន្លេសាបឆ្លងផុតស្ពានប្រហែលជិត៣០០ម៉ែត្រស្រាប់តែម៉ាស៊ីនខូច ទើបធ្វើឱ្យសាឡង់នោះមកប៉ះស្ពានបណ្តាលឱ្យទ្រេតសសរស្ពានខូចខាតចំនួន៣ដើម។តែមន្ត្រីរូបនោះមិនបានបញ្ជាក់ឱ្យដឹងថា សាឡង់នោះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។ក្រោយមានហេតុការណ៍កើតឡើងអាជ្ញាធររាជធានីភ្នំពេញបានប្រកាសផ្អាកការធ្វើចរាចរណ៍លើស្ពានបាឡេក្រោយពីសាឡង់ដឹកខ្សាច់បុកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងររួចមក។ស្ពានបាឡេនោះឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វាទៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *