ភ្នំពេញ៖បុរស៣នាក់បន្ទាប់ពីចេញមើលប្រគំតន្ត្រីកំពុងដើរតាមផ្លូវត្រូវម៉ូតូបុកស្លាប់ម្នាក់នៅតាមផ្លូវលេខ១០៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ចិកា។បុរសជាមិត្តភក្តិបានឱ្យដឹងថា អ្នកដែលស្លាប់ឈ្មោះគីម ស្រស់ អាយុ៣៥ឆ្នាំជាជាងសំណង់មានទីកំណើតនៅខេត្តកំពង់ចាម។ជនរងគ្រោះទើបមកពីកំពង់ចាមធ្វើការក្នុងការដ្ឋានសំណង់មួយកន្លែងបានប្រមាណជិត១០ថ្ងៃតែប៉ុណ្ណោះ។មុនកើតហេតុពួកគេបាននាំគ្នាទៅមើលការប្រគំតន្ត្រីនៅរង្វង់មូលកួរស្រូវចម្ងាយជាង៣គីឡូម៉ែត្រពីការដ្ឋាន។លុះម៉ោងជាង១២យប់ពួកគេបាននាំគ្នាដើរត្រឡប់ទៅការដ្ឋានវិញ។ស្រាប់តែមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿនបានបុកបុរសម្នាក់ពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមនិងខាងម៉ូតូម៉ាកClick ដួលរងរបួសត្រូវខាងទាំង៤នាក់នោះលើកម៉ូតូនាំគ្នាបើករត់គេចខ្លួនបាត់អស់។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរកម៉ូតូបង្កហេតុយកមកដោះស្រាយតាមច្បាប់៕
Related Articles
រថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្ញានៅស្រុកសំរោងទង
កំពង់ស្ពឺ៖រថយន្តបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៧និង៥៨ត្រង់ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២ខែឧសភាឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តម៉ាកហ៊ីណូពាក់ផ្លាកលេខកំពង់ស្ពឺ 3A-2178 សណ្តោងសឺមីរឺម៉កពាក់ផ្លាកលេខកំពង់ស្ពឺ 4A-0401បានបុកម៉ូតូម៉ាកVISIONពាក់ផ្លាកលេខកំពង់ស្ពឺ 1F-4930 ។អ្នកបើកបរម៉ូតូឈ្មោះ តាំង មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបឹងកន្ទឹម ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់បាត់ក្រោយកើតហេតុ។ក្រោយកើតហេតុមន្ត្រីនគរបាលមធ្យោបាយទាំង២គ្រឿងតៅរក្សាទុកនៅប៉ុស្តិ៍នគរបានរដ្ឋបាលកាហែងរង់ចាំដោះជាក្រោយ៕ដោយ៖ពេជ្រនិល
ប៉ូលិសចាប់ចោរម្នាក់លួចគាស់ទ្វារផ្ទះយកទ្រព្យសម្បត្តិពលរដ្
ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោបានចាប់ចោរម្នាក់ដែលបានលួចគាស់ទ្វារផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ នៅបុរីលឹម ឈាងហាក់ក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌកាលពីទៀបភ្លឺព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២១។ជនសង្ស័យ ឈ្មោះម៉ៅ ទិត្យ ភេទប្រុស ឣាយុ ២៤ឆ្នាំ។ លោកវរសេនីយ៍ទោ ជាង ហុកសែ ឣធិការរងទទួលផ្នែក យុត្តិធម៌បានឱ្យដឹងថា៖ ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះល្វែងរួចធ្វើសកម្មភាពគាស់ទ្វារបម្រុងចូលលួចទ្រព្យសម្បត្តិ ។ភ្លាមៗនោះកម្លាំង បានចាប់ខ្លួនឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់និងសោរមួយឈុត ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាព ថា រូបគេធ្លាប់ លួចគាស់ទ្វារយកទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចជាច្រើនដងមកហើយ។គ្រឿងញៀន១កញ្ចប់នេះគឺរូបគេទិញចំនួន១០ដុល្លារទុកសម្រាប់ជក់កុំឱ្យងងុយដេក៕ចំប៉ា
ជិះម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់
ស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កបុកគ្នាពេញទំហឹងនិងម៉ូតូមួយគ្រឿងទៀតក្នុងដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឱ្យសា្លប់ម្នាក់និងម្នាក់ទៀតបើកគេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងលើផ្លូវលំក្នុងភូមិដូងឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងថា៖បុរសដែលស្លាប់ឈ្មោះម៉ាវន្នីអាយុ៥២ឆ្នាំស្នាក់នៅភូមិកំពង់ត្រាចឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូម៉ាកហ្វន់ធឺសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខស្វាយរៀង១I៤២៣៩។ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កមិនស្គាល់អត្តសញ្ញាណទេក្រោយបង្កហេតុបានបើកគេចខ្លួនបាត់។ មន្ត្រីនគរបាលបានធ្វើកំណត់ហេតុរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។សមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកជនបង្កហេតុដែលបើកម៉ូតូសណ្ដោងរ៉ឺម៉កមកដោះស្រាយតាមច្បាប់៕ដោយ៖ចំប៉ា