អន្តរជាតិ៖ ឪពុកម្តាយរបស់ទារកភ្លោះ៩នាក់បំបែកឯតទគ្គកម្ម ត្រូវគេនិយាយថា “រីករាយជាខ្លាំង”ដែលទីបំផុតបានត្រឡប់មកផ្ទះវិញបន្ទាប់ពីចំណាយពេលរស់នៅជុំវិញគ្លីនិកថែទាំពិសេសអស់រយៈពេល១៩ខែ។ម្តាយឈ្មោះ ហាមីម៉ា ស៊ីសសេ (Halima Cissé) អាយុ ២៧ ឆ្នាំ និងប្តីរបស់នាងឈ្មោះ អាប់ឌែលកាដឺ អាប៊ី (Abdelkader Arby) អាយុ ៣៦ឆ្នាំមកពីប្រទេសម៉ាលី។កាលពីថ្ងៃអង្គារ៍ទី១៣ ខែធ្នូឆ្នាំ២០២២បានត្រៀមខ្លួនជួបជុំក្រុមគ្រួសារនិងមិត្តភក្តិនៅរដ្ឋធានីបាម៉ាកូ (Bamako)របស់ប្រទេស ហើយពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងទីមប៊ុកទូ (Timbuktu)។វាមានរយៈពេលជិត២ឆ្នាំនៅឯគ្លីនិកឯកទេស Ain Borja ក្នុងទីក្រុងកាសាប្លង់កា (Casablanca) ប្រទេសម៉ារ៉ុក បន្ទាប់ពីកំណើតកូនក្រៅស្បូនទាំង៩នាក់របស់ពួកគេក្នុងខែ ឧសភាឆ្នាំ២០២១។មិត្តភក្តិជិតស្និទ្ធម្នាក់នៅប្រទេសម៉ាលីបានប្រាប់ Mail Online ថា “វាជាការរង់ចាំយ៉ាងយូរ ជាមួយការសម្រក់ទឹកភ្នែកយ៉ាងច្រើន ។ប៉ុន្តែទារកឥឡូវនេះមានភាពរ៉ឹងមាំហើយគ្រប់គ្នារីករាយដែលបានត្រឡប់មកផ្ទះវិញ”។“ពួកគេទទួលបានការគាំទ្រច្រើនពីរដ្ឋាភិបាលម៉ាលី ហើយឥឡូវនឹងរីករាយនឹងផ្ទះថ្មីដ៏គួរឱ្យស្រឡាញ់នៅទីក្រុងធីប៊ុកទូ”៕ប្រែសម្រួលដោយ៖ សំណាងរស្មីកម្ពុជា
Related Articles
យុទ្ធសាស្ត្របញ្ចកោណ ជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែងសម្រាប់២៥ឆ្នាំទៅមុខ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈបានអញ្ជើញជាអធិតីក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ទីស្តីការក្រសួងថ្មីដែលមានកម្ពស់១៨ ជាន់ ដោយបានប្រសិទ្ធនាមថា “អគារតេជោសែន”។នាឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង។ត្រូវអនុវត្តជា៥ដំណាក់កាលសម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដោយរក្សាវិស័យអាទិភាពទាំង៤នៃយុទ្ធសាស្ត្រចតុកោណ“មនុស្ស ផ្លូវ ទឹក និង ភ្លើង” នៅ ដដែល។សម្តេចបន្ថែមថា វិស័យអាទិភាពមួយទៀតគឺ“បច្ចេកវិទ្យាគឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ជាពិសេសបដិវត្តន៍ ឧស្សាហកម្មទី៤ ដែលកំពុងផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងការប្រស្រ័យទាក់ទងនៃមនុស្សទូទាំងសកលលោក ។សម្តេចធិបតីបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបន្ថែម បញ្ចកោណទី៥ គឺ“ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល” ដើម្បីជំរុញកំណើនផលិតភាព សេដ្ឋកិច្ច និងសង្គមក៏ដូចជាប្រសិទ្ធភាពការងារ។ ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ មានជាអាទិ៍៖ “គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០” […]
មិនទាន់ដឹងមូលហេតុចិនម្នាក់ធ្លាក់ពីលើសណ្ឋាគារស្លាប់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖សមត្ថកិច្ចកកំពុងស៊ើបអង្កេតករណីបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារយីហោ“អន្តរជាតិជុនហាវ”ជាន់ទី៣ស្លាប់ភ្លាមដោយមិនទាន់ដឹងមូលហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថាមានបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើសណ្ឋាគារ អន្តរជាតិជុនហាវស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុរួចមកកម្លាំងជំនាញបានចុះពិនិត្យភ្លាមៗ។បុរសដែលធ្លាក់មកដីស្លាប់នោះឈ្មោះ PENG XIAOPAN ឆ្នាំ អាយុ៣៦ឆ្នាំជនជាតិចិន។ក្រោយមក កម្លាំងមូលដ្ឋានកំពុងសហការណ៍ស៊ើបអង្កេតនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុក្នុងករណីនេះ។ចំណែកសពបុរសចិនខាងលើត្រូវបានយកទៅតម្កល់នៅមន្ទីរពេទ្យខេត្តព្រះសីហនុចម្ការចេករង់ចាំការពិនិត្យធ្វើកោសលវិច្ច័យ៕
បើកទូដែកក្រុមជនសង្ស័យរកឃើញកាំភ្លើង២ដើមនិងសម្ភារពាក់ព័ន្ធ បទល្មើសមួយចំនួន
ភ្នំពេញ៖នគរបាលក្រសួងមហាផ្ទៃជាមួយ នគរបាលខណ្ឌដង្កោ បានសហការបើកទូដែកជនសង្ស័យរកឃើញកាំភ្លើង២ដើមក្រោយយបង្ក្រាប ករណីបង្ខាំងមនុស្សជម្រិតទារលុយ។មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខជនសង្ស័យឈ្មោះ TIAN HENG WEI អាយុ ៣៨ឆ្នាំ ជនជាតិចិន សង្ស័យករណីបង្ខាំងមនុស្សជម្រិតទារលុយកាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ។ក្នុងនោះសមត្ថកិច្ចបានពិនិត្យឃើញទូដែកម៉ាក GOLDEN MODEL GD-110 រកឃើញកាំភ្លើងម៉ាក 20RAKI M906-T ១ដើម-បង់១ និងគ្រាប់៦គ្រាប់-កាំភ្លើងម៉ាក Lock 30 ១ដើម-បង់១ និងគ្រាប់១០គ្រាប់-លិខិតឆ្លងដែនចិន៤ក្បាល-ប្រាក់ចំនួន១.០០០ដុល្លារ។ក្រោយពពិនិត្យរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕