ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ACUចេញលិខិតឱ្យប្រធានមន្ទីរបរិស្ថាន១បំភ្លឺពាក់ព័ន្ធបណ្តឹងរឿងពុករលួយ

កណ្តាល៖អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ACU បានចេញលិខិតលេខ៦១៤/លឆតប.អបព២២ ឱ្យប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបំភ្លឺពាក់ព័ន្ធករណីបណ្តឹងរឿងពុករលួយ។

លិខិតមួយដែលអ្នកសារព័ត៌មានបានឃើញនៅថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះបញ្ជាក់ថា លោកពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតឱ្យបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធបណ្តឹងនិងសកម្មភាពបំពេញភារកិច្ចរបស់ខ្លួន។លិខិតដដែលបានឱ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២មាន៣ចំណុចបានបញ្ជាក់ថា ទី១-លោកពៅសោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានយកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ចំនួន២០០ដុល្លារក្នុងមួយខែ។ទី២-កិបកេងថវិការៀបចំថ្នាលបណ្តុះកូនឈើដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀលជាប្រយោជន៍ផ្ទាល់ខ្លួននិងទី៣-បញ្ជាឱ្យមន្ត្រីទាមទារថ្លៃសេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ។ជាមួយនោះព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែងជាថ្នូរនឹងការមិនចាត់វិធានការច្បាប់។ ជុំវិញករណីខាងលើសារព័ត៌មានRSC មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបាននៅឡើយទេ។អង្គភាពយើងនឹងផ្សាយពិស្តាក្រោយទទួលការបំភ្លឺពីសាម៉ីមន្ទីរបរិស្ថាននេះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *