Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ជំនាញរកឃើញបង្គាចាក់ចាហួយប្រមាណជិត២០០គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចជំនាញដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តបានរកឃើញបង្គាចាក់ចាហួយប្រមាណជិត២០០គីឡូក្រាមនៅជិតផ្លូវរថភ្លើងត្រឡោកបែក។មន្រ្តីក្នុងប្រតិបតិ្តការបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា កម្លាំងអគ្គនាយកដ្ឋានក.ប.ប. ប្រចាំបានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់នៅជិតផ្លូវរថភ្លើងត្រឡោកបែក ដើម្បីយកគំរូវិភាគរកវត្តមានសារធាតុគីមីហាមឃាត់។តាមលទ្ធផលវិភាគដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័តចំពោះគំរូផលិតផលចំនួន៤០បានបង្ហាញឱ្យឃើញថា មិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែមន្រ្តីសាខាក.ប.ប.បានត្រួតពិនិត្យលើផលិតផលបង្គាស្រស់កំពុងដាក់លក់តាមស្តង់ហើយរកឃើញបង្គាចំនួន១៨០គីឡូក្រាមមានចាក់បញ្ចូលចាហួយសារធាតុ CMC ។សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនតែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ដើម្បីបង្កើនទម្ងន់ត្រូវមន្រ្តីជំនាញបានអនុវត្តនីតិវិធីពិន័យអន្តរកាលនិងរឹបអូសទំនិញទាំងនោះយកទៅកម្ទេចចោល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *