ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ដាក់គុកមេតុងទីនករណីឆបោកនិងចេញសែកស្អុយរាប់សឹបម៉ឺនដុល្លារ (មានវីដេអូ)

ភ្នំពេញ៖តុលាការភ្នំពេញកាលពីរសៀលថ្ងៃទី២២ ខែមករាបានឃុំខ្លួនមេតុងទីនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីឆបោកនិងចេញសែកស្អុយរាប់សឹបម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមេតុងទីនម្នាក់និងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកនិងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់រាប់សឹបម៉ឺនដុល្លារ។ជនសង្ស័យមានឈ្មោះឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។ការចាប់ខ្លួនមេតុងទីនខាងលើធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការដោយយោងទៅលើបណ្តឹងឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិ។បណ្តឹងបានបញ្ជាក់ថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីន២នាក់ប្តីប្រពន្ធរូបនេះបានវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត២លានដុល្លារឯណោះ។កូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពង់រៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបន្តបន្ទាប់ទៀត ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *