ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

តុលាការកំពុងសាកសួរលើជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញព្រឹកថ្ងៃទី២៥ ខែមករានេះបានបញ្ជូនជនជាតិចិន៣នាក់និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជាច្រើនគីឡូក្រាមទៅតុលាការនិងកំពុងបន្តនីតិវិធី។មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យ៤នាក់-ឈ្មោះទាន់លី ជាម្ចាស់គ្រឿងញៀន-ឈ្មោះហាវយីជុន-ឈ្មោះថាំងយីហាន់ភេទស្រី។៣នាក់នេះជាជនជាតិចិននិងឈ្មោះ រ៉ា លីយ៉ា ភេទស្រីជនជាតិខ្មែរ។ក្រុមជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួននៅក្នុងខុនដូរផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីថ្ងៃទី២២ ខែ មករាឆ្នាំ២០២៣។ពេលឃាត់ខ្លួនផ្នែកជំនាញបានដកហូតវត្ថុតាងមាន កញ្ឆាក្រៀមជាង២គីឡូក្រាម-វត្ថុជាសារធាតុរាវ កេតតាមីនចំនួន៥០ដប-គ្រឿងញៀនប្រភេទ MDMA ៦៩៣កញ្ចប់-ប្រភេទកាហ្វេអីនទម្ងន់៩០០ក្រាម-និងម្សៅពណ៌ទឹកក្រូច៨១កញ្ចប់។ជនសង្ស័យ៤នាក់ខាងលើត្រូវតុលាការភ្នំពេញកំពុងសាកសួរចម្លើយនៅឡើយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *