ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនជនសង្ស័យ៣នាក់ករណីចែកចាយសម្ភារអាសអាភាសទៅតុលាការការ (មានវីដេអូ)

ភ្នំពេញ៖កម្លាំងនគរបាលកាលពីរសៀលថ្ងៃទី២៧ ខែមករាបានបញ្ជូនជនសង្ស័យ៣នាក់ករណីចែកចាយសម្ភារអាសអាភាសទៅតុលាការការដើម្បីចាត់ការតាមច្បាប់។មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យ-ឈ្មោះ តាំង ជាវឆាយ អាយុ៣១ឆ្នាំ-ឈ្មោះផាត់ ឧត្តមបញ្ញា អាយុ២៨ឆ្នាំ-និងឈ្មោះហួត វួចទៀង ភេទស្រីអាយុ៥៨ឆ្នាំ។ទាំង៣នាក់ខាងលើត្រូវកម្លាំងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣ដោយសង្ស័យជាប់ពាក់ព័ន្ធចែកចាយសម្ភារអាសអាភាសដោយខុសច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចបានចុះឆែកឆេរទីតាំងមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកពាក់ព័ន្ធលក់សម្ភារអាសអាភាសជាច្រើនប្រភេទ។ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅតុលាការនិងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *