ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យម្នាក់ចំណោម៤នាក់ស្ទាក់ប្លន់ម៉ូតូទៅតុលាការ

កណ្តាល៖នគរបាលជំនាញខេត្តកណ្តាលកាលពីថ្ងៃទី២៩ ខែមករាបានបញ្ជូនជនសង្ស័យម្នាក់ចំណោម៤នាក់ករណីស្ទាក់វាយប្លន់យកម៉ូតូទៅតុលាការ។លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័ យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងវាយប្លន់យកម៉ូតូឈ្មោះប៉ុល បូរិន អាយុ៣៦ឆ្នាំនៅភូមិព្រៃមាន ឃុំព្រៃពួចស្រុកអង្គស្នួល។សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមករា ។លោកអធិការបានបន្តថា ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរគ្រឿង១លើកនិងហឹង្សាដោយចេតនា១លើកហើយមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទជួញដូរសារធាតុញៀនទៀតផង។បន្ទាប់ពីចាប់ខ្លូនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។គួររំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមករាកន្លងទៅ ជនសង្ស័យនិងបក្ខ​ពួក៣នាក់ទៀតបានស្ទាក់វាយនិងជិះបុកប្លន់ម៉ូតូជនរងគ្រោះម្នាក់ឱ្យដួលឈ្មោះ កយ ថា អាយុ៤៨ឆ្នាំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្រុមនេះបានធ្វើសកម្មភាពនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួលរួចយកម៉ូតូម៉ាកហុងដា ប៊ីត ទៅបាត់។ ក្រោយបើកការស្រាវជ្រាវក៏ឈានដល់ចាប់ជនសង្ស័យម្នាក់។ចំណែកឯបក្ខពួកគេ៣នាក់ទៀតបានកំពុងរត់គេចខ្លួន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *