ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចបានដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ប្រមាណ៣០០ដើម

បាត់ដំបង៖កម្លាំងនគរបាលស្រុកសំឡូតបានចុះដុតបំផ្លាញចោលដើមដំណាំកញ្ឆាខុសច្បាប់ ប្រមាណ៣០០ដើមនិងឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ។មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករានេះថា​ ក្នុងប្រតិបត្តិការបង្ក្រាប​កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំឡូតជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកាលពីរសៀលថ្ងៃទី៣០ ខែមករាបានចុះបង្រ្កាបការដាំដំណាំកញ្ឆាជារុក្ខជាតិញៀនខុសច្បាប់មួយកន្លែង។ជាមួយនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ដំណាំកញ្ឆាឈ្មោះសាំង ផេង អាយុ៤៩ឆ្នាំនៅភូមិអូរច្រាប ស្រុកសំឡូត ខេត្តបាត់ដំបង និងបានកាប់ហើយដុតបំផ្លាញដំណាំកញ្ឆាស្រស់នោះចោលប្រមាណ៣០០ដើម។ករណីនេះកម្លាំងនគរបាលស្រុកសំឡូតបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀនបែបនេះតទៅទៀត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *