ព័ត៌មានសង្គម សន្តិសុខ

ប្រទះឃើញសពរុំកន្ទេលយកផ្លុងចោលនៅជិតបុរីក្នុងស្រុកកណ្ដាលស្ទឹង

កណ្ដាល៖ករណីសម្លាប់សពសង្ស័យជាជនជាតិចិន ត្រូវគេប្រទះឃើញរុំនឹងកន្ទេលរួចយកផ្លុងចោលនៅជិតបុរីមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សមត្ថកិច្ចកំពុងស៊ើបអង្កេត។ហេតុការណ៍នេះស្ថិតនៅជិតបុរីកាំងម៉េង ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីខាងលើជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែសពភេទស្រី អាយុប្រហែលជិត៤០ឆ្នាំទំនងជាជនជាតិចិន។ប្រភពដដែលបានបន្តថា ក្រោយមានករណីមនុស្សស្លាប់អាចជាអំពើឃាតកម្មនោះ សមត្ថកិច្ចចម្រុះបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេវាយសម្លាប់យ៉ាងឃោរឃៅ។ នៅលើផ្ទៃមុខបណ្ដាលឱ្យបែកខ្ទេចមើលលែងយល់ រួចកាច់បំបាក់ ក និងជាំពេញខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបើកការស៊ើបង្កេតរកប្រភពនិងវត្ថុតាង ដើម្បីចាប់ឃាតក យកមកអនុវត្តតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *