ព័ត៌មានសង្គម សន្តិសុខ

​កុមារាពីរនាក់ជាជីដូនមួយនាំគ្នាចុះ​លេង​ទឹក​រណ្តៅ​ដី​លង់​ស្លាប់​ទាំង២​

​ភ្នំពេញ​៖​ក្មេងប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​បាននាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ​លង់​ស្លាប់​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​ចំណុច​រណ្តៅ​ដី​មានទឹក​មួយកន្លែង​ខាងកើត​ភូមិ​សំរោង​កណ្តាល​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​

​សព​ក្មេងប្រុស​ទាំង​២​នាក់​ទី​១​ឈ្មោះ​ឆេង ភា​និ​ត​អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ​មឿង ឆេង​អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​និង​ម្តាយ​ឈ្មោះ​ឡូញ សារិន​អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​។ ទី​២​ឈ្មោះ ស៊ុយ ប៊ុន​ថេ​ង​អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​សាំង វុទ្ធី​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​និង​ម្តាយ​ឈ្មោះ​មឿង សុខ​គា​អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​។ អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ភូមិ​សំរោង​កណ្តាល​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​តាម​សមត្ថកិច្ច​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ឆេង​ភា​និ​ត​បាន​បាត់​កូន​និង​ក្មួយ​ក៏​ឆោឡោ​ប្រាប់​បងប្អូន​សាច់ញាតិ​ឱ្យជួយ​រក​ហើយ​ក្រុម​សាច់ញាតិ​ក៏​ចេញ​ដើររក​ក្មេង​ទាំងពីរ​នាក់​នោះ​។​លុះ​មកដល់​រណ្តៅ​ដី​មួយកន្លែង​នៅ​ខាងកើត​ភូមិ​ក៏​ប្រទះឃើញ​ខោអាវ​និង​ស្បែកជើង​ពីរ​គូរ​បស់​ក្មេង​ទាំងពីរ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *