ព័ត៌មានសង្គម សេដ្ឋកិច្ច

មន្ត្រី​ចូលនិវត្តន៍​ម្នាក់​មានសំណាង​អស្ចារ្យ​ឈ្នះ​១០​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖​បុរស​ដែលជា​មន្ត្រី​ចូលនិវត្តន៍​មួយរូប​ពិតជា​មានសំណាង​បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​សែ​ល​កាត​ដោយ​គ្រាន់តែ​ចូលរួម​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ ។​

បន្ទាប់ពី​ឈ្នះ​ប្រាក់រង្វាន់​នេះដែរ​ក្រុមការងារ​សែ​ល​កាត កាល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​បានធ្វើ​ដំណើរ ទៅកាន់​ផ្ទះ​អតិថិជន​របស់ខ្លួន​ផ្ទាល់​ដើម្បី​ផ្តល់រ​ង្វាន់​ដល់​គេហដ្ឋាន​តែម្តង​។​អតិថិជន​មានសំណាង​រូបនេះ​មានឈ្មោះ​លោក​ជាង កក្កដា អតីត​ជា​មន្ត្រីរាជការ មាន​អាស័យដ្ឋាន សង្កាត់​ទឹក​លក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​មានសំណាង ឈ្នះ​ប្រាក់រង្វាន់ ១០​ម៉ឺន​ដុល្លារ​អាមេរិក ។

នាឱកាស​នេះដែរ លោក ជាង​កក្កដា​បាន​សម្តែង​សេចក្តី​ត្រែ​ក​អរ​ជា​ពន់ពេក​ដោយបាន​ឈ្នះ​ប្រាក់សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រក​ស្មាន​មិន​ដល់​នេះ​។ ​បើតាម​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា ការនាំយក​ប្រាក់រង្វាន់ ទៅ​ប្រគល់ជូន អតិថិជន​របស់ខ្លួន ដែលមាន​សំណាង ដល់​គេហដ្ឋាន​នាពេលនេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់ អំពី​ការ​ឈ្នះ​រង្វាន់​ពិតៗ មិន​មានការ​ក្លែងបន្លំ ជូន​ដល់​អតិថិជន របស់ខ្លួន​៕ប៉ូ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *