ភ្នំពេញ៖តារាចម្រៀងរូបស្រស់សម្ផស្សស្អាតកញ្ញារតនៈពិសីបានប្រកាសចែកម៉ាស់ដោយឥតគិតថ្លៃចំនួន១ម៉ឺនម៉ាស់ដល់ប្រជាពលរដ្ឋទូទៅដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ដែលគ្រប់គ្នាកំពុងព្រួយបារម្ភនេះ និងកុំឱ្យជនឆ្លៀតឱកាសនិយមលក់ឡើងថ្លៃ ។ កញ្ញារតនៈពិសីបានប្រាប់ថាកញ្ញានឹងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋខ្មែរដែលមិនសូវមានលទ្ធភាពទិញនិងកំពុងមានតម្រូវការម៉ាស់ស្របពេលដែលកន្លែងលក់ម៉ាស់មួយចំនួនឆ្លៀតឱកាសឡើងថ្លៃ។ដំបូងឡើយទើបកញ្ញាក៏ឆ្លៀតទៅទិញម៉ាស់បានប្រហែល៥ទៅ៦ពាន់ម៉ាស់ក្នុងតម្លៃថ្លៃគួរសមដើម្បីចែកជូនដល់បងប្អូនដែលមានតម្រូវការហើយនិងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់ បន្ថែមទៀត។ តារាស្រីរូបនេះបានបន្ថែមថាការចែកម៉ាស់នេះគឺនៅទីតាំងមុខហាងរតនៈពិសីម៉ាស្សានិងស្ប៉ាដែលមានទីតាំងខាងលិចផ្សារអូឡាំពិកផ្ទះលេខ២១ផ្លូវលេខ៣២៨សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន។រតនៈពិសីបន្តថាប្រសិនបើចែកនៅមុខហាងមិនអស់នោះទេនាងនឹងបន្តចែកនៅតាមភ្លើងស្តុបនានាបន្ថែមទៀត៕
កម្សាន្ត
តួខ្មោចក្នុងរឿង”ថេកចុងក្រោយ”ជាស្រីស្អាតក្នុងវិស័យដើរម៉ូត
ភ្នំពេញ៖តួខ្មោចក្នុងរឿង“ថេកចុងក្រោយ”របស់ផលិតកម្មអិលឌីដែលបានដាក់បញ្ចាំងហើយនោះការ ពិតជាស្រីស្អាតតារាបង្ហាញម៉ូដែលក្នុងវិស័យដើរម៉ូតម្នាក់។ខ្មោចស្រីដែលតាមលងបង្លាចឱ្យភ័យរន្ធត់តាំងពីដើមរឿងមក។ “ថេកចុងក្រោយ”ការពិតតួស្រីមានឈ្មោះថា “អេឡា” ឈ្មោះពិតគឺ មុន្នី វ៉ាន់ច័ន្ទពិសី ជាតារាម៉ូដែលម្នាក់កំពុងបោះជំហាន មានកេរ្តិ៍ឈ្មោះក្នុងវិស័យបង្ហាញម៉ូត។ កញ្ញា អេឡា បានប្រាប់ថា ដំបូងឡើយនាងមានអារម្មណ៍ខ្លាច និង ស្ទើរតែមិនចង់ថតរឿងនេះ ឡើយព្រោះសាច់រឿងជាខ្មោច មានការពិបាក មានប្លង់ថតនៅកន្លែងពិបាកៗច្រើន។ ប៉ុន្តែ ក្រោយពីនាងបានអានសាច់ចប់ហើយ មើលឃើញរឿងនេះល្អទើបនាងដាក់ចិត្តខំប្រឹងឱ្យចប់បើទោះបីជារឿងមើលទៅគួរឱ្យខ្លាចយ៉ាងក៏ដោយ។ ពេលថតរឿងនេះគ្មានជួបខ្មោចពិតៗ អ្វីឡើយគ្រាន់តែថតចប់នាងរត់ទៅព្រះសង្ឃ ស្រោចទឹកនិងធ្វើបុណ្យទៅវិញ។ តារាស្រីរូបនេះបានបញ្ជាក់ថា នាងកើតនៅរាជធានីភ្នំពេញ ជាអ្នកភ្នំពេញ បច្ចុប្បន្ននេះមានវ័យ ២៣ឆ្នាំ។នាងប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងឆ្នាំ២០១៦មកដោយផ្តើមចេញពីអ្នកបង្ហាញ ម៉ូត។ សម្រាប់ក្នុងវិស័យភាពយន្តនេះ នាងទើបតែចាប់ឈានជើងចូលសម្តែងក្នុងឆ្នាំ២០១៩ ហើយលេចមុខមាត់ក្នុងឆ្នាំ២០២០នេះតែម្តង។ រឿង “ថេកចុងក្រោយ” នេះជារឿងទីមួយសម្រាប់ នាងដែលបានចូលប្រឡូក ហើយរឿងទី១ថតប៉ះចំរឿងខ្មោចតែម្តង។ កន្លងមកនាងធ្លាប់តែ ថតរឿងខ្លីៗ រឿងបែបអប់រំ ប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ផលិតកម្មអិលឌី (LD Picture)បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្ត ខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”អ្នកនិពន្ធវ័យក្មេងលោក នួន ម៉ូលីនបានបញ្ចេញស្នាដៃថ្មី របស់ខ្លួន ភាពយន្តបែបភ័យរន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ” […]
តារាសិចស៊ីឈិនសៀវម៉ីប៉ះនឹងនាយគ្រឿនក្នុងរឿង“អ្នកស៊ើបអង្កេតបែកស្លុយ”
ភ្នំពេញ៖តារាសម្តែងសិចស៊ីរូបស្រស់ កញ្ញា ឈិន សៀវម៉ី និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងខ្នាតធំគឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ”។ រឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” របស់ផលិតកម្ម វីស៊ីន( VCINE Production) បានប្រកាសដាក់បញ្ចាំងជាផ្លូវការកាលពីរាត្រីថ្ងៃទី១៥ ខែមករាឆ្នាំ ២០២០ នៅរោងភាពយន្តMajor Cineplex ។ នៅក្នុងរឿងនេះ នាយគ្រឿន សម្ដែងជាតួឯកប្រុស និងជាអ្នកស៊ើបអង្កេត។ ប៉ុន្តែកំប្លែងដែលជាអត្តសញ្ញាណរបស់លោកនៅតែមានដដែល ពោលគឺជាអ្នកស៊ើបអង្កេតបែបកំប្លែងនេះឯង។ តួអង្គកំប្លែង នាយគ្រឿន បានថ្លែងឱ្យដឹងថា រឿងនេះលោកមានឈុតល្អូកល្អឺនជាមួយតួស្រី ឈិន សៀវម៉ី ដ៏ស្រស់ស្អាត ច្រើនជាងរឿងកន្លងទៅ។ នាយ គ្រឿន អះអាងថា សម្ដែងកំប្លែង គឺមានការលំបាកច្រើន ព្រោះក្រៅពីកាយវិការ ត្រូវរកពាក្យពេចន៍មកនិយាយឱ្យគេសើច។ ដោយឡែក ឈុតស្នេហា ក៏ពិបាកមិនចាញ់គ្នាដែរ។ ប៉ុន្តែត្រង់ការសម្ដែងចូលតួឱ្យវាស្និទ្ធ គឺនាយហាក់មិនទាន់ល្អគ្រប់គ្រាន់ ព្រោះតែខ្លាចតួស្រីយល់ផ្សេងមកលើនាយ។ តួឯកស្រីសាច់សដូចបណ្តូលចេក បាននិយាយថា ទោះបីជួបគ្នាលើកដំបូងមែនប៉ុន្តែមិនមានបញ្ហាប្រឈមនឹងការសម្តែងឡើយ។ នាងថាកាន់តែប្លែកក្រោយពីនាងបានសម្តែងក្នុងភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង។ នាងមានសាច់រឿងបែបកំប្លែង និងឈុតឆាកថ្មី ក៏បង្កប់ដោយទស្សនៈអប់រំផងដែរ។ […]
ឌីអេនស៊ីម៉លបង្កើតកម្មវិធីអស្ចារ្យ៤កន្លែងក្នុងពេលតែមួយ
ភ្នំពេញ៖ដើម្បីអបអរឆ្នាំថ្មីដែលទើបនឹងឈានចូលមកដល់ក្រុមហ៊ុនDNCបានបង្កើតកម្មវិធីផ្លេកបន្ទោរដ៏អស្ចារ្យមួយនាចុងសប្តាហ៍នេះនៅក្នុងរាជធានីភ្នំពេញដែលព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅលើទីតាំងចំនួន៤ ក្នុងពេលតែមួយ គឺម៉ោង ៧ យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ កម្មវិធីទាំង៤កន្លែងនេះក្រុមហ៊ុនDNCចង់បង្ហាញពីការផ្លាស់ប្ដូរផ្នត់គំនិតទៅរកភាពទាន់សម័យកាលនៃទីក្រុងថ្មីដ៏ទំនើបដែលយើងចាប់ផ្ដើមដំបូងDNCMall។ការផ្សព្វផ្សាយអ្វីទៅជាDNC?បានត្រូវធ្វើឡើងនៅ៤ទីតាំងផ្សារទំនើបអ៊ីអន១ផ្សារទំនើបអ៊ីអន២ផ្សារទំនើបអូឡាំព្យ៉ានិងមុខព្រះបរមរាជវាំង។ កម្មវិធីនេះមានការចូលរួមពីសមាជិក DNC និងតារាហ្វេសប៊ុកល្បីៗនិងស្រស់ស្អាតជាច្រើនរូប ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើនដូចជារាំបទ«រាំអញ្ចេក»ដើម្បីបង្ហាញជូនទស្សនិកជនដែលមានវត្តមាននៅទីតាំងនោះផងដែរ។មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏នឹងបង្កើតព្រឹត្តិការណ៍កាន់តែអស្ចារ្យមួយទៀតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែលចំនឹងថ្ងៃទិវានៃក្តីស្រឡាញ់តែម្តង៕សុផល
តារាចម្រៀងម្នាក់បោះទុនវិនិយោគជិត៣លានដុល្លារលើគម្រោងមីនីវីឡា
ភ្នំពេញ៖តារាចម្រៀងឆាយវីរៈយុទ្ធបោះទុនវិនិយោគជិត៣លានដុល្លារស្របពេលដែលទីផ្សារសិល្បៈ ចម្រៀងកំពុងមានសន្ទុះស្រាប់តែពេលនេះគេបានដឹងថាតារាចម្រៀងជួរមុខរូបនេះបាននិងកំពុងបោះទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារ។ នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើមហាជនងឿងឆ្ងល់មិនតិចទេថាតើតារារូបនេះបោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ?ប៉ុន្តែយ៉ាងណាចម្ងល់នេះត្រូវបានបកស្រាយនៅព្រឹកថ្ងៃទី១១មករា២០២០ដោយតារារូបនេះបានប្រើដើមទុនវិនិយោគលើគម្រោងមីនីវីឡា ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ចំពោះព័ត៌មាននៃការបោះទុនដ៏ធំសម្បើមនាដើមឆ្នាំ២០២០នេះ លោក ឆាយ វីរៈយុទ្ធ បានឱ្យដឹងថា តាមពិតទៅគម្រោងវិនិយោគនេះពិតជាចំណាយជិត៣លានដុល្លារមែន។ប៉ុន្តែជាការចាប់ដៃគ្នាវិនិយោគរវាងរូបលោកនិងលោកឧកញ៉ាម៉េនកានី។ដោយរូបលោកផ្ទាល់មានទុន២៥ភាគរយរីឯលោកឧកញ៉ាម៉េនកានីមានដើមទុនធំរហូត៧៥ភាគរយ។ លោកឧកញ៉ាមេនកានីប្រធានក្រុមហ៊ុនជីអឹមត្រេឌីងក៏បានបញ្ជាក់ផងដែរថារូបលោកពិតជាជឿជាក់ចំពោះការវិនិយោគរួមគ្នាជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM ResidenceBasethនឹងទទួលបានជោគជ័យខ្ពស់ដោយសារគម្រោងស្ថិតនៅលើទីតាំងល្អហើយប្រកបដោយសោភ័ណ្ឌភាពខ្ពស់៕
ថ្ងៃជប់លៀងធំរបស់ទូរទស្សន៍ប៉ុស្ថិ៍លេខ៥មានតារាល្បីជាច្រើនចូលរួម
ភ្នំពេញ៖តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ ខែមករាឆ្នាំ ២០២០នៅភោជនីយដ្ឋានទន្លេបាសាក់២។ សិល្បករដែលមានវត្តមានក្នុងកម្មវិធីនោះមានដូចជាកញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ានិចលោកសន ពិសិដ្ឋកញ្ញាម៉ានីកាកញ្ញាផាត់ផាន់ណានិងសិល្បករជាច្រើនរូបទៀត។លោកសនពិសិដ្ឋបានបញ្ជាក់ថាកន្លងមកថ្មីៗនេះលោកទើបនឹងចាប់ផ្តើមថតភាពយន្តភាគមួយរបស់ទូរទស្សន៍មួយនេះគឺរឿង”សម្បថនិស្ស័យ” រួមគ្នាជាមួយសិល្បករជាច្រើនរូបទៀត។ លោកបាននិយាយថាកម្មវិធីជប់លៀងបុគ្គលិកមែន។ប៉ុន្តែសិល្បករមួយចំនួនក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសផងដែរដែលបង្ហាញពីការស្រឡាញ់រាប់អានរបស់ផលិតករនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ជាមួយសិល្បករ។លោកបានបញ្ជាក់ថាក្រៅពីផ្តល់ការងារសម្រាប់សិល្បករទូរទស្សន៍ក៏ធ្លាប់បានបង្កើតកម្មវិធីជួបជុំជាច្រើនបន្តបន្ទាប់។ដើម្បីបង្កើតរូបភាពសកម្មភាពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ លោកអរគុណសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលបានផ្តល់ឱកាសសម្រាប់លោកនិងសិល្បករជាច្រើនទៀតដើម្បីចូលរួមថតភាពយន្តភាគជាបន្តបន្ទាប់៕បូរិន
អដ្ឋិធាតុវៀតណាមជិត៣០ធ្វើមាតុភូមិនិវត្តន៍ក្រោយការរុករកនៅខេត្តប៉ៃលិន
ប៉ៃលិន៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាសរុបជិត៣០អដ្ឋិធាតុត្រូវបានប្រគល់និងបញ្ជូនធ្វើមាតុភូមិនិវត្តន៍ក្រោយការរុករកឃើញនៅលើទឹកដីខេត្តប៉ៃលិន។ ក្រោមកិច្ចសហការរួមមួយ រវាងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២០អាជ្ញាធរខេត្តប៉ៃលិនបានប្រគល់នូវអដ្ឋិធាតុជិតចំនួន២៧ដំណាក់កាលទី១៩បន្ថែមទៀតជូនដល់មន្ត្រីក្រុមការងារវៀតណាមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ស្រុកកំណើតវិញ។ លោកផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនបានលើកឡើងថា÷ការពលីអាយុជីវិតរបស់កងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាបានរួមចំណែកក្នុងការរំដោះប្រទេសជាតិកម្ពុជាឱ្យមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ដូចនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលត្រូវបន្តខិតខំលើកកម្ពស់សហប្រតិបត្តិការនិងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ព លោក ផាន់ចាន់ធុលក៏មានបំណងចង់ឱ្យខេត្តប៉ៃលិន-ឡុងអានភ្ជាប់ចំណងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម,ទេសចរណ៍ ,កសិកម្ម,វិស័យបណ្តុះបណ្តាលធនធានមនុស្សនិងកីឡាជាដើម។បានផ្លាស់ប្តូបទពិសោធន៍ពីគ្នាទៅវិញទៅមកលើកិច្ចការសង្គម និងពង្រឹងសមត្ថភាពយុវជន ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ជាការឆ្លើយតបលោកផាមវ៉ាន់កាញ់អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានបានអរគុណដល់កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជាន់ថ្នាក់បន្តកិច្ចសហប្រតិបត្តិការល្អ។ពិសេសលើការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់ក្នុងភូមិសាស្ត្រក្រុងប៉ៃលិនស្រុកសាលាក្រៅនិងបញ្ជូនធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី១៩ នៅរដូវប្រាំងឆ្នាំ២០១៩-២០២០។ គួរបញ្ជាក់ថា៖ការរុករកជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាមក្នុងភូមិសាស្ត្រខេត្តប៉ៃលិនចាប់តាំងពីឆ្នាំ២០០៥ដល់បច្ចុប្បន្នសរុបចំនួន១០៥អដ្ឋិធាតុ។ដោយឡែកនៅក្នុងឆ្នាំ២០១៩=២០២០នេះក្រុមការងារជំនាញរុករកបាន២៧អដ្ឋិធាតុបន្ថែមទៀត និងទីតាំងទទួលបានព័ត៌មានចំនួន៩ទីតាំងផងដែរ ៕
ភ្ញៀវមានការកើនឡើងនៅតំបន់ទេសចរណ៍ក្នុងខេត្តក្រចេះ
ក្រចេះ៖បង្ហាញតំបន់អេកូទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះសហគមន៍អេកូទេសចរណ៍កោះទ្រង់ តំបន់ទេសចរណ៍អន្លងផ្សោតកាំពី និងរមណីយដ្ឋានទឹកជួរកាំពីស្ថិតក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ លោក ទុយ សុវណ្ណា មេឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានឱ្យដឹងថាតំបន់រមណីយដ្ឋានអន្លង់ផ្សោតនិងទឹកជួរកាំពីមានចម្ងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។ តំបន់អេកូទេសចរណ៍នេះ បានកើតឡើងតាំងពីសម័យសង្គមចាស់មកម្លេះ។ ដោយកាលសម័យនោះប្រជាពលរដ្ឋមកលេងកម្សាន្តដោយជិះកង់និងម៉ូតូ។ដោយឡែកនូវសម័យនេះបងប្អូនមកលេងកម្សាន្តជិះឡានម៉ូតូគ្រប់គ្នានេះគឺដោយសារប្រទេសមានសន្តិភាពនិងការីកចម្រើន។ លោកបន្តថាកត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនទី១រមណីយដ្ឋានអន្លង់ផ្សោត ទី២ រមណីយដ្ឋានទឹកជួរព្រែកកាំពី ព្រះវិហារសសរ១០០ និងក្តៅ ជាដើម។លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល២០២០នេះ មន្ទីរទេសចរណ៍ខេត្តបានរៀបចំរមណីយដ្ឋានសំខាន់ៗ។ សហគមន៍អេកូទេសចរណ៍កោះទ្រង់តំបន់ទេសចរណ៍អន្លងផ្សោតកាំពី និងរមណីយដ្ឋានទឹកជួរកាំពីស្ថិតក្នុងក្រុងករចេះនិងស្រុកចិត្របុរី តំបន់អេកូកោះស៊ាមសិប ព្រះវិហារសសរ១០០ និងរមណីយដ្ឋានកោះផ្ដៅស្ថិតក្នុងស្រុកសំបូរ ។ ទន្ទឹមនឹងនោះអ្វីដែលគួរឱ្យគត់សម្គាល់នោះគឺរមណីយដ្ឋានកោះទ្រង់និងរមណីយទឹកជួរកាំពីដែលជាតំបន់មានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនកុះករទាំងថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាក់ជាដើម ។ លោកបានបន្តថាសម្រាប់ឆ្លងឆ្នាំសកលភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើង៥ភាគរយនឹងភ្ញៀវជាតិកើន១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ទោះបីជាខេត្តក្រចេះ មិនបានរៀបចំពិធី Concert Evin និងកម្មវិធី Countdown ដូចខេត្តដទៃ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាដើរលេងលក្ខណៈជាក្រុម ដូចជាបោះជម្រុំនៅលើកោះទ្រង់ ។ ជាមួយគ្នានោះលោកបានបញ្ជាក់ថាផែនការសម្រាប់ពិធីបុណ្យឆ្លងឆ្នាំនៅឆ្នាំក្រោយៗទៀតមន្ទីរទេសចរណ៍ខេត្ត និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានកម្មវិធី Evin […]
កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនូវកម្មវិធីប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក
ភ្នំពេញ៖កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនូវកម្មវិធីប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ (The 13th Miss Tourism Metropolitan InternationalWoldPageant)នៅសណ្ឋាគារNagaWoldIIនារាត្រីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ដោយរំពឹងទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កាន់តែទូលំទូលាយថែមទៀត។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនD’TouchInternationalSdn.Bhd.សហការគាំទ្រដោយក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយធ្វើឡើងក្រោមវត្តមានលោកសូម៉ារ៉ារដ្ឋលេខាធិការក្រសួងទេសចរណ៍អមដោយលោកTanSriDatukDannyOoiស្ថាបនិកនៃកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក ព្រមទាំងបណ្ដាឯកអគ្គរាជ-រដ្ឋទូតនានា និងអ្នកចូលរួមទស្សនាប្រមាណជាង ២,០០០នាក់។ ព្រឹត្តិការណ៍នេះដែរក៏ត្រូវបានធ្វើកាផ្សាយបន្តតាមរយៈទូរទស្សន៍ជាតិ-អន្តរជាតិមួយចំនួនព្រមទាំងបណ្តាញផ្សព្វផ្សាយសង្គមនានាដែលមានអ្នកទស្សនារាប់លាននាក់។កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ ដែលមានបវរកញ្ញាមកពី៣០ប្រទេសជុំវិញពិភពលោកចូលរួម។ លោកបានថ្លែងថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងការឃោសនាផ្សព្វផ្សាយលើកកម្ពស់ «ទេសចរណ៍ វប្បធម៌ និងមិត្តភាព» និងបន្តផ្សព្វផ្សាយពី «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» និងចលនាប្រលងប្រណាំង«ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ»និង«ឆ្នេរសមុទ្រកម្ពុជាជាតារារះនាទិសនិរតី»ទៅលើឆាកអន្តរជាតិឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត។ បវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកទាំង៣០រូបនឹងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈតំណាងឱ្យទេសចរណ៍វប្បធម៌និងមិត្តភាពសម្រាប់ប្រជាជនទូទាំងពិភពលោក។ព្រមជាមួយគ្នានោះក៏បានផ្លាស់ប្តូរនិងពាំនាំអនុស្សាវរីយ៍ល្អៗនៅកម្ពុជាទៅកាន់ប្រទេសពួកគេដែលជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព និងភាពជឿជាក់៕