កម្សាន្ត សេដ្ឋកិច្ច

ឌីអេនស៊ីម៉លបង្កើត​កម្មវិធី​អស្ចារ្យ​៤​កន្លែង​ក្នុងពេល​តែមួយ​

​ភ្នំពេញ​៖​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ដែល​ទើបនឹង​ឈានចូល​មកដល់​ក្រុមហ៊ុន​DNC​បាន​បង្កើត​កម្មវិធី​ផ្លេកបន្ទោរ​ដ៏​អស្ចារ្យ​មួយនា​ចុង​សប្តាហ៍​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅលើ​ទីតាំង​ចំនួន​៤ ក្នុងពេល​តែមួយ គឺ​ម៉ោង ៧ យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០​។​ ​កម្មវិធី​ទាំង​៤​កន្លែង​នេះ​ក្រុមហ៊ុន​DNC​ចង់បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​ទៅរក​ភាពទាន់សម័យ​កាល​នៃ​ទីក្រុង​ថ្មី​ដ៏​ទំនើប​ដែល​យើង​ចាប់ផ្ដើម​ដំបូង​DNCMall​។​ការផ្សព្វផ្សាយ​អ្វី​ទៅជា​DNC?​បាន​ត្រូវធ្វើឡើង​នៅ​៤​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​១​ផ្សារ​ទំនើប​អ៊ី​អន​២​ផ្សារ​ទំនើប​អូ​ឡាំ​ព្យ៉ា​និង​មុខ​ព្រះបរមរាជវាំង​។​ ​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សមាជិក DNC និង​តារា​ហ្វេ​ស​ប៊ុ​ក​ល្បីៗ​និង​ស្រស់ស្អាត​ជាច្រើនរូប ព្រមទាំង​មានកម្ម​វិធី​សប្បាយៗ​ជាច្រើន​ដូចជា​រាំ​បទ​«​រាំ​អ​ញ្ចេ​ក​»​ដើម្បី​បង្ហាញជូន​ទស្សនិកជន​ដែលមាន​វត្ត​មាននៅ​ទីតាំង​នោះ​ផងដែរ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​នឹង​បង្កើត​ព្រឹត្តិការណ៍​កាន់តែ​អស្ចារ្យ​មួយទៀត​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ ដែល​ចំ​នឹង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​តែម្តង​៕​សុផល ​

កម្សាន្ត សេដ្ឋកិច្ច

​តារាចម្រៀង​ម្នាក់​បោះទុន​វិនិយោគ​ជិត​៣​លាន​ដុល្លារ​លើ​គម្រោង​មី​នី​វីឡា​

ភ្នំពេញ​៖​តារាចម្រៀង​ឆាយ​វីរៈ​យុទ្ធ​បោះទុន​វិនិយោគ​ជិត​៣​លាន​ដុល្លារ​ស្រប​ពេលដែល​ទីផ្សារ​សិល្បៈ ចម្រៀង​កំពុងមាន​សន្ទុះ​ស្រាប់តែ​ពេលនេះ​គេ​បានដឹងថា​តារាចម្រៀង​ជួរមុខ​រូបនេះ​បាននិងកំពុង​បោះទុន​វិនិយោគ​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​។​ ​ នៅពេល​ផ្តើមនិយាយ​ដល់​ការបោះ​ទុនវិនិយោគ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បានធ្វើ​មហាជន​ងឿងឆ្ងល់​មិនតិច​ទេ​ថា​តើ​តារា​រូបនេះ​បោះទុន​រកស៊ី​អ្វី​បានជា​ប្រើ​ដើមទុន​ធំ​សម្បើម​ម្លេះ​?​ប៉ុន្តែ​យ៉ាងណា​ចម្ងល់​នេះ​ត្រូវបាន​បកស្រាយ​នៅ​ព្រឹក​ថ្ងៃទី​១១​មករា​២០២០​ដោយ​តារា​រូបនេះ​បាន​ប្រើ​ដើមទុន​វិនិយោគ​លើ​គម្រោង​មី​នី​វីឡា ដែលមាន​ទីតាំងនៅ​ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។​ ​ចំពោះ​ព័ត៌មាន​នៃ​ការបោះ​ទុន​ដ៏​ធំ​សម្បើម​នា​ដើមឆ្នាំ​២០២០​នេះ លោក ឆាយ វីរៈ​យុទ្ធ បានឱ្យដឹងថា តាមពិតទៅ​គម្រោង​វិនិយោគ​នេះ​ពិតជា​ចំណាយ​ជិត​៣​លាន​ដុល្លារ​មែន​។​ប៉ុន្តែ​ជាការ​ចាប់ដៃគ្នា​វិនិយោគ​រវាង​រូបលោក​និង​លោក​ឧកញ៉ា​ម៉េ​ន​កា​នី​។​ដោយ​រូបលោក​ផ្ទាល់​មាន​ទុន​២៥​ភាគរយ​រីឯ​លោក​ឧកញ៉ា​ម៉េ​ន​កា​នី​មាន​ដើមទុន​ធំ​រហូត​៧៥​ភាគរយ​។​ ​លោក​ឧកញ៉ា​មេន​កា​នី​ប្រធាន​ក្រុមហ៊ុន​ជី​អឹម​ត្រេ​ឌី​ង​ក៏បាន​បញ្ជាក់​ផងដែរ​ថា​រូបលោក​ពិតជា​ជឿជាក់​ចំពោះ​ការវិនិយោគ​រួមគ្នា​ជាមួយនឹង​លោក ឆាយ វីរៈ​យុទ្ធ ហើយ​គិតថា គម្រោង Style Mini Villa GM ResidenceBaseth​នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់​ដោយសារ​គម្រោង​ស្ថិតនៅលើ​ទីតាំង​ល្អ​ហើយ​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព​ខ្ពស់​៕ ​

កម្សាន្ត

​​ថ្ងៃ​ជប់លៀង​ធំ​របស់​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥មានតារា​ល្បី​ជាច្រើនចូលរួម

ភ្នំពេញ​៖​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជប់លៀង​បុគ្គលិក​ប្រចាំឆ្នាំ​របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ ២០២០​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។ ​សិល្បករ​ដែលមាន​វត្ត​មាន​ក្នុង​កម្មវិធី​នោះ​មានដូចជា​កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ា​និ​ច​លោ​កសន ពិសិដ្ឋ​កញ្ញា​ម៉ា​នី​កា​កញ្ញា​ផាត់​ផាន់​ណា​និង​សិល្បករ​ជាច្រើនរូប​ទៀត​។​លោក​សន​ពិសិដ្ឋ​បាន​បញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​លោក​ទើបនឹង​ចាប់ផ្តើម​ថត​ភាពយន្ត​ភាគ​មួយ​របស់​ទូរទស្សន៍​មួយ​នេះ​គឺ​រឿង​”​សម្បថ​និស្ស័យ​” រួមគ្នា​ជាមួយ​សិល្បករ​ជាច្រើនរូប​ទៀត​។ ​លោក​បាន​និយាយថា​កម្មវិធី​ជប់លៀង​បុគ្គលិក​មែន​។​ប៉ុន្តែ​សិល្បករ​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ផងដែរ​ដែល​បង្ហាញ​ពី​ការស្រឡាញ់​រាប់អាន​របស់​ផលិតករ​និង​ថ្នាក់ដឹកនាំ​ស្ថានីយទូរទស្សន៍​ជាមួយ​សិល្បករ​។​លោក​បាន​បញ្ជាក់ថា​ក្រៅពី​ផ្តល់​ការងារ​សម្រាប់​សិល្បករ​ទូរទស្សន៍​ក៏​ធ្លាប់បាន​បង្កើត​កម្មវិធី​ជួបជុំ​ជាច្រើន​បន្តបន្ទាប់​។​ដើម្បី​បង្កើត​រូបភាព​សកម្មភាព​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​។​ ​លោក​អរគុណ​សម្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​ដែល​បានផ្តល់​ឱកាស​សម្រាប់​លោក​និង​សិល្បករ​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​ថត​ភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​៕បូ​រិ​ន

កម្សាន្ត សន្តិសុខ

​​សមត្ថកិច្ចបញ្ជូនជន៧​នាក់​ទៅ​តុលាការ​ករណី​ពាកព័ន្ធករណីគ្រឿងញៀន​

សៀមរាប​៖​សមត្ថកិច្ច​បានជនសង្ស័យ​ចំនួន​៧​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​​ករណី​គ្រឿងញៀន​។

កម្សាន្ត ព័ត៌មានសង្គម

អដ្ឋិធាតុ​វៀតណាម​ជិត​៣០​ធ្វើ​មាតុភូមិនិវត្តន៍​ក្រោយ​ការរុករក​នៅ​ខេត្ត​ប៉ៃលិន​

​ប៉ៃលិន៖​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​សរុប​ជិត​៣០​អដ្ឋិធាតុ​ត្រូវបាន​ប្រគល់​និង​បញ្ជូន​ធ្វើ​មាតុភូមិនិវត្តន៍​ក្រោយ​ការរុករក​ឃើញ​នៅលើ​ទឹកដី​ខេត្ត​ប៉ៃលិន​។ ​ក្រោម​កិច្ចសហការ​រួមមួយ រវាង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ឡុង​អាន នៅ​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរខេត្ត​ប៉ៃលិន​បានប្រគល់​នូវ​អដ្ឋិធាតុ​ជិត​ចំនួន​២៧​ដំណាក់កាល​ទី​១៩​បន្ថែមទៀត​ជូន​ដល់​មន្ត្រី​ក្រុមការងារ​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ស្រុកកំណើត​វិញ​។​ ​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បាន​លើកឡើងថា​÷​ការ​ពលី​អាយុជីវិត​របស់​កងទ័ព​វៀតណាម​នៅលើ​ទឹកដី​កម្ពុជា​បានរួម​ចំណែក​ក្នុង​ការរំដោះ​ប្រទេសជាតិ​កម្ពុជា​ឱ្យមាន​សុខសន្តិភាព​រហូតមក​ដល់​បច្ចុប្បន្ន​។​ ដូចនេះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​រួមទាំង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល​ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​សហប្រតិបត្តិ​ការ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​ ​លោក ផាន់​ចាន់​ធុល​ក៏មាន​បំណង​ចង់ឱ្យ​ខេត្ត​ប៉ៃលិន​-​ឡុង​អាន​ភ្ជាប់​ចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយគ្នា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យសេដ្ឋកិច្ច​,​ពាណិជ្ជកម្ម​,​ទេសចរណ៍ ,​កសិកម្ម​,​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​កីឡា​ជាដើម​។​បាន​ផ្លាស់ប្តូ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើ​កិច្ចការ​សង្គម និង​ពង្រឹងសមត្ថភាព​យុវជន ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។​ ​ ជាការ​ឆ្លើយតប​លោក​ផាម​វ៉ាន់​កាញ់​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​ឡុង​អាន​បាន​អរគុណ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​។​ពិសេស​លើ​ការងារ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​នៅ​សេសសល់​ក្នុងភូមិ​សាស្ត្រ​ក្រុងប៉ៃលិន​ស្រុក​សាលា​ក្រៅ​និង​បញ្ជូន​ធ្វើ​មាតុភូមិនិវត្តន៍ ដំណាក់កាល​ទី​១៩ នៅ​រដូវប្រាំង​ឆ្នាំ​២០១៩-២០២០​។​ ​គួរ​បញ្ជាក់ថា​៖​ការរុករក​ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ចាប់តាំងពី​ឆ្នាំ​២០០៥​ដល់​បច្ចុប្បន្ន​សរុប​ចំនួន​១០៥​អដ្ឋិធាតុ​។​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៩=២០២០​នេះ​ក្រុមការងារ​ជំនាញ​រុករ​កបាន​២៧​អដ្ឋិធាតុ​បន្ថែមទៀត និង​ទីតាំង​ទទួលបាន​ព័ត៌មាន​ចំនួន​៩​ទីតាំង​ផងដែរ ៕

កម្សាន្ត ព័ត៌មានសង្គម

ភ្ញៀវ​មានការ​កើនឡើង​នៅ​តំបន់ទេសចរណ៍​ក្នុងខេត្តក្រចេះ​

ក្រចេះ​៖​បង្ហាញ​តំបន់​អេកូ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្តក្រចេះ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ តំបន់​ទេសចរណ៍​អន្លង​ផ្សោត​កាំ​ពី និង​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ស្ថិតក្នុង​ក្រុង​ក្រចេះ និង​ស្រុក​ចិត្រ​បុរី មាន​សក្តានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​។​ ​លោក ទុយ សុ​វណ្ណា មេឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បានឱ្យដឹង​ថា​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​និង​ទឹក​ជួរ​កាំ​ពី​មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តក្រចេះ ។ តំបន់​អេកូ​ទេសចរណ៍​នេះ បានកើត​ឡើង​តាំងពី​សម័យ​សង្គមចាស់​មក​ម្លេះ​។ ដោយ​កាលសម័យ​នោះ​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​ដោយ​ជិះ​កង់​និង​ម៉ូតូ​។​ដោយឡែក​នូវ​សម័យនេះ​បងប្អូន​មកលេង​កម្សាន្ត​ជិះឡាន​ម៉ូតូ​គ្រប់គ្នា​នេះ​គឺ​ដោយសារ​ប្រទេស​មាន​សន្តិភាព​និង​កា​រីកចម្រើន​។​ ​ លោក​បន្តថា​កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ច្រើន​ទី​១​រមណីយដ្ឋាន​អន្លង់​ផ្សោត ទី​២ រមណីយដ្ឋាន​ទឹក​ជួរ​ព្រែក​កាំ​ពី ព្រះវិហារ​សសរ​១០០ និង​ក្តៅ ជាដើម​។​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​សកល​២០២០​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​បានរៀបចំរ​មណី​យ​ដ្ឋា​ន​សំខាន់ៗ​។ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់​តំបន់​ទេសចរណ៍​អន្លង​ផ្សោត​កាំ​ពី និង​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ស្ថិតក្នុង​ក្រុង​ករចេះ​និង​ស្រុក​ចិត្រ​បុរី តំបន់​អេកូ​កោះ​ស៊ា​មសិ​ប ព្រះវិហារ​សសរ​១០០ និង​រមណីយដ្ឋាន​កោះ​ផ្ដៅ​ស្ថិត​ក្នុងស្រុក​សំបូរ ។ ​ទន្ទឹមនឹងនោះ​អ្វីដែល​គួរឱ្យគត់សម្គាល់​នោះ​គឺ​រមណីយដ្ឋាន​កោះ​ទ្រង់​និង​រមណីយ​ទឹក​ជួរ​កាំ​ពី​ដែលជា​តំបន់​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​ទាំង​ថ្ងៃ​បុណ្យជាតិ និង​ថ្ងៃ​ឈប់សម្រាក់​ជាដើម ។​ ​លោក​បាន​បន្តថា​សម្រាប់​ឆ្លងឆ្នាំសកលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មានការ​កើនឡើង​៥​ភាគរយ​នឹង​ភ្ញៀវ​ជាតិ​កើន​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ ទោះបីជា​ខេត្តក្រចេះ មិនបាន​រៀបចំ​ពិធី Concert Evin និង​កម្មវិធី Countdown ដូច​ខេត្ត​ដទៃ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ បាននាំគ្នា​ដើរលេង​លក្ខណៈ​ជា​ក្រុម ដូចជា​បោះ​ជ​ម្រុំ​នៅលើ​កោះ​ទ្រង់ ។​ ​ជាមួយគ្នា​នោះ​លោក​បាន​បញ្ជាក់ថា​ផែនការ​សម្រាប់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​នៅ​ឆ្នាំក្រោយៗ​ទៀត​មន្ទីរ​ទេសចរណ៍​ខេត្ត និង​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឱ្យមាន​កម្មវិធី Evin […]

កម្សាន្ត ព័ត៌មានសង្គម

កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នូវ​កម្មវិធី​ប្រឡង​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក

ភ្នំពេញ​៖​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ផ្ទះការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នូវ​កម្មវិធី​ប្រឡង​បវរកញ្ញាទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៣ (The 13th Miss Tourism Metropolitan InternationalWoldPageant)​នៅ​សណ្ឋាគារ​NagaWoldII​នា​រាត្រី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​ដោយ​រំពឹង​ទទួលបាន​ការជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​ ​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​D’TouchInternationalSdn.Bhd.​សហការ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ហើយ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​សូ​ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​អមដោយ​លោក​TanSriDatukDannyOoi​ស្ថាបនិក​នៃ​កម្មវិធី​ប្រកួត​បរ​វ​កញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក ព្រមទាំង​បណ្ដា​ឯកអគ្គ​រាជ​-​រដ្ឋទូត​នានា និង​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង ២,០០០​នាក់​។​ ​ព្រឹត្តិការណ៍​នេះដែរ​ក៏ត្រូវ​បានធ្វើកា​ផ្សាយ​បន្ត​តាមរយៈ​ទូរទស្សន៍​ជាតិ​-​អន្តរជាតិ​មួយចំនួន​ព្រមទាំង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា​ដែលមាន​អ្នកទស្សនា​រាប់លាន​នាក់​។​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​បរ​វក​ញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៣ ដែលមាន​បវរកញ្ញា​មកពី​៣០​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម​។​ ​លោក​បាន​ថ្លែងថា នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​លើកកម្ពស់ «​ទេសចរណ៍ វប្បធម៌ និង​មិត្តភាព​» និង​បន្ត​ផ្សព្វផ្សាយ​ពី «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​» និង​ចលនា​ប្រលងប្រណាំង​«​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​»​និង​«​ឆ្នេរសមុទ្រ​កម្ពុជា​ជាតា​រា​រះ​នា​ទិសនិរតី​»​ទៅលើ​ឆាក​អន្តរជាតិ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​ ​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​ទាំង​៣០​រូប​នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ទេសចរណ៍វប្បធម៌​និង​មិត្តភាព​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។​ព្រមជាមួយ​គ្នា​នោះ​ក៏បាន​ផ្លាស់ប្តូរ​និង​ពាំនាំ​អនុស្សាវរីយ៍​ល្អៗ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ពួកគេ​ដែលជា​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ភាពជឿជាក់​៕

កម្សាន្ត ព័ត៌មានសង្គម

កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​បានទៅលើ​ប្រទេស​ប្រេ​ស៊ី​ល​អ្នកគ្រង​មកុដ​

​​ភ្នំពេញៈ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​វគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ២០១៩ នៅ​សាល​មហោស្រព NABA ណាហ្គា​វើ​លដ៍​ទី​២ ដែលមាន​បេ​ក្ខ​នារី ៣០ រូប​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួត​។​ទីបំផុត កញ្ញា Lorrany C.Monteiro Guimaraes មកពី​ប្រទេស​ប្រេ​ស៊ី​ល បាន​គ្រង​មកុដ​ជា​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ បន្ទាប់ពី​ការប្រកួត​រយៈពេល​២​សប្តាហ៍​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ណាហ្គា​វើ​លដ៍​ក្នុង​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់ពី​បានរៀបចំ​កាលពី​ឆ្នាំ​២០១៦​។ ​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩​វគ្គ​ផ្តាច់ព្រ័ត្រ​មានការ​បង្ហាញជូន​នូវ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​តំណាង​ជាតិ​នីមួយៗ ឈុត​ប្រពៃណី​ខ្មែរ និង​ឈុត​រាត្រីសមោសរ​ដ៏​ស្រស់ស្អាត​។ បន្ទាប់ពី​មានការ​ប្រកួត​៣​ជុំ​កញ្ញា​៥​រូប​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​អន្តរជាតិ​អន្តរជាតិ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ដែល​លេខ​២​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​ម៉ាឡេស៊ី​លេខ​៣​បាន​ទៅលើ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​លេខ​៤​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​និង​លេខ​៥​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​រុស្ស៊ី​។​ ពានរង្វាន់​៨​ប្រភេទ​ផ្សេងទៀត​ក៏ត្រូវ​បានប្រកាស​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ផងដែរ​។​កញ្ញា​មកពី​ប្រទេស​ថៃ​ទទួលបាន​ពានរង្វាន់​កញ្ញា​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​ឯកសណ្ឋាន​កីឡា​។ កញ្ញា​មកពី​ប្រទេស​ម៉ាឡេស៊ី ឈ្នះ​ពានរង្វាន់​កញ្ញា Agape Wellness Beauty ។ ​ កញ្ញា​មកពី​ប្រទេស​កម្ពុជា​កញ្ញា​ប៉ូ​គីម​ថេ​ង​សុ​ធីតា​បាន​ជាប់​ក្នុង​TopTen​និង​ទទួលបាន​ពានរង្វាន់​ដែល​រួសរាយ​ជាងគេ​។​កញ្ញា​មកពី​ប្រទេស​ប៊ុលហ្គារី​ទទួលបាន​ពាន​កញ្ញា​ដែល​ថតរូប​ស្អាត​ជាងគេ​និង​កញ្ញា​មកពី​ប្រទេស​បារាំង​ទទួលបាន​ពានរង្វាន់​កញ្ញា​មិត្តភាព​។​ពានរង្វាន់​កញ្ញា​ដែលមាន​ទេពកោសល្យ​ជាងគេ បាន​ទៅលើ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​។ ​កញ្ញា​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​រាត្រីសមោសរ​បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​វៀតណាម​ចំណែក​កញ្ញា​មកពី​ប្រទេស​ស្រីលង្ការ​បានឈ្នះ​ពានរង្វាន់​ដែល​ស្រស់ស្អាត​ជាងគេ​ក្នុង​ឈុត​ប្រពៃណី​តំណាង​ជាតិ​ដែល​ការប្រកួត​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្ងៃ​ប្រកួត​ឈុត​សម្លៀកបំពាក់​ប្រពៃណី​តំណាង​ជាតិ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​កាលពី​ថ្ងៃទី​១០​ខែធ្នូ​។​ ​ណាហ្គា​វើ​លដ៍​បាន​ផ្តល់នូវ​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​និង​សេចក្តីសុខ​បំផុត​សម្រាប់​កញ្ញា​ទាំង​៣០​រូប​ពី​ថ្ងៃទី​៣០​វិច្ឆិកា​រហូតដល់​ថ្ងៃទី​១៦​ធ្នូ​។​កញ្ញា​កំពូល​សម្រស់​ទាំងអស់​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ខ្មែរ​និង​សកម្មភាព​សប្បុរសធម៌​ផងដែរ​ជុំវិញ​រាជធានី​ភ្នំពេញ​។ ​ គួរបញ្ជាក់​ផងដែរ​ថា​ការប្រកួត​កញ្ញា​ឯកទេស​ចរណ៍​អន្តរជាតិ​លើក​ទី​១៣​ក្នុងឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​D’TouchInternational​។​ការប្រកួត​លំដាប់​អន្តរជាតិ​នេះ​មានការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សាល​មហោស្រព NABA នៅ​ណាហ្គា​វើ​លដ៍​ទី​២ ជាទី​តាំង​ផ្លូវការ​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ ស្ថានីយទូរទស្សន៍ BTV និង​អប្សរា បាន​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ខណៈ​កម្មវិធី​នេះ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​បន្តទៅ​កាន់​ជាង ៨០ ប្រទេស​ទូទាំង​ពិភពលោក​ផងដែរ​៕​សុផល ​ ​

កម្សាន្ត ព័ត៌មានសង្គម

ចាក់​បញ្ចាំងភាពយន្ត​ចល័ត​ចិន​ជូន​ពលរដ្ឋ​ទស្សនា​នៅ​ខេត្តព្រៃវែង​

ព្រៃវែង​៖​ដោយមាន​ការឯកភាព​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​៖​ចិន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤​បាន​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​សិស្សានុសិស្ស​ទស្សនា​នៅក្នុង​បរិវេណ​ដី​ឡូ​តិ៍​ជិត​សួនច្បារ​សម្តេច​ជាស៊ីម​ក្រុង​ព្រៃវែង​ខេត្តព្រៃវែង កាលពី​រាត្រី​ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។ ​ការចាក់​បញ្ចាំងភាពយន្ត​នេះ​ដើម្បីឱ្យ​ពលរដ្ឋ​បាន​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ វប្បធម៌ សិល្បៈ ភាពយន្ត នៃ​ប្រទេស​ទាំងពីរ​។ ក្រោយ​ទស្សនា​គឺមាន​ចំនួន​២ រឿង «​សួស្តី​លោក មហាសេដ្ឋី​! និង​រឿង​ខ្មែរ​មាន​ចំណងជើង​ថា​ម្ចាស់​កាំបិត​ត្នោត​នៅ​រាត្រី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​អ្នកចូលរួម​ទស្សនា ប្រមាណ​ជា ៥០០​នាក់​។​ ​ក្នុងនោះ​ផងដែរ​លោក​អ៊ុក​សិរី​វុ​ធ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង​បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​។​ដោយបាន​ចាត់ទុក​ព្រឹក​ការណ៍​នេះ​បាន​នាំមក​នូវ​ការកម្សាន្ត​និង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​សិល្បៈ​រវាង​ប្រជាជន​កម្ពុជា និង​ចិន​។ លោក​បាន​បន្តថា​ភាពយន្ត​ដើ​តួនាទី​ដ៏​សំខាន់ ក្នុងការ​ផ្តល់​ចំណេះ ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការរីកចំរើន​របស់​ប្រទេស​នីមួយៗ ។ ​ជាក់ស្តែង​លោក​ចាត់ទុកថា​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤​ឆ្នាំ​២០១៩​នេះ ។​គឺធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ចិន​ចាត់ទុកជា​ឆ្នាំ នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​។​ក៏ដូចជា​ជួយ​ជំរុញឱ្យមាន​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​សិល្បៈ​ភាពយន្ត​រវាង​កម្ពុជា​និង​ចិន​កាន់តែរ​ស៊ីជម្រៅ​និង​មាន​ចំណង​មេត្រីភាព​កាន់តែ​រឹងមាំ​មួយកំរិត​ទៀត​ចាប់ពី​ទីក្រុង​រហូតដល់​ជនបទ​។​ជាមួយគ្នា​នោះដែរ​ក្រុមយុវជន​ដែល​បានមក​ទស្សនា​ភាពយន្ត​នេះ​បានបង្ហាញ​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​និង​មានបំណង​ចង់ឱ្យមាន​ព្រឹត្តិការណ៍​ដូចនេះ​នៅលើ​ក​ក្រោយៗ​ទៀត​។​ ​បើតាម​លោក​រតនា​រ៉ា​យុទ្ធ​អ្នកដឹកនាំ​ក្រុមការងារ​ចាក់​បញ្ចាំង​ភាពយ​ន្យ​ចិន​កម្ពុជា​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​បាន​លើកឡើងថា​៖​តាម​ផែនការ​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤” ឆ្នាំ ២០១៩​នេះ នឹង​នាំ យក​នូវ​ភាពយន្ត​ល្បីៗ​ជាច្រើន​រឿង​ទៅ​ចាក់​បញ្ចាំង​នៅ​ខេត្ត តាកែវ កំពត និង​ខេត្តកណ្តាល​បន្តទៀត ។​ ​បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​នៅ​ខេត្ត​ប៉ៃលិន​ឧ​ត្ត​រ​មានជ័យ​ក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ​រួចមកហើយ​នោះ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​ទូទាំងប្រទេស​ខណៈដែល​ព្រឹត្តិការណ៍​នេះ​បានរៀបចំ​នៅ​ខេត្ត​ចំនួន​២៤​រួចមកហើយ​ដោយមាន​ទស្សនិកជន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​៕​​ចាន់ថន​