ព័ត៌មានសង្គម សន្តិសុខ

បង្គោលខ្សែភ្លើងមួយដើម ឆ្លងចរន្តអគ្គិសនី ធ្លាក់ផ្កាភ្លើងរាលដាល ឆេះរថយន្តមួយគ្រឿង

ភ្នំពេញ៖បង្គោលខ្សែភ្លើងមួយដើម បានឆ្លងចរន្តអគ្គិសនី រួចធ្លាក់កម្ចចភ្លើង ត្រូវរថយន្តដែលចតខាងក្រោមបណ្ដាលឱ្យឆេះ តែត្រូវកម្លាំងជំនាញជួយបាញ់ទឹកពន្លត់ទាន់។ហេតុការណ៍នោះ​បានកើតឡើងនៅ តាមផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩​ ខែកុម្ភៈ។អ្នកនៅជិតកន្លែងឆេះបានឱ្យដឹងថា មុនកើតហេតុបង្គោលខ្សែភ្លើង មួយដើមបានឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ពេលនោះអ្នកនៅក្បែរខាងក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ភ្លើង និងរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ភ្លាមៗរថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយបាញ់ទឹក ភ្លើងក៏រលត់។បន្ទាប់ពីកើតហេតុបង្កខូចខាតរថយន្តមួយគ្រឿង តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕  

ព័ត៌មានសង្គម សន្តិសុខ

ដាក់គុកវៀតណាមម្នាក់ បើករថយន្តផ្លាកលេខខេមរភូមិន្ទ បុករះថ្វើឱ្យមនុស្ស២៩នាក់រងរបួស

កណ្ដាល​៖​តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបុរស ជនជាតិវៀតណាមម្នាក់ករណី បើករថយន្ត FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ​ 012-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់៣នាក់ស្រាល២៦នាក់។តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​អ្នក​នាំពាក្យ​សាលាដំបូង ខេត្តកណ្តាលបានចុះថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម។ជនសង្ស័យបើករថយន្តម៉ាក FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ012-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់។ហេតុការណ៍នេះបានកើតឡោះងនៅ ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ តុលាការខេត្តកណ្តាល សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ​លើ​ជនត្រូវចោទឈ្មោះ PHAM MINH CHAN  ជនជាតិវៀតណាមរូបនេះ។ ពីបទល្មើសបើកបរ ដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន។  បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ […]

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ក្រុមមន្រ្តីជំនាញបានរកឃើញពពុះ សណ្តែកមានសារធាតុ គីមីលក់ក្នុងផ្សារ

ភ្នំពេញ៖​ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារជាប្រចាំ គោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើមិនសុចរិតក្នុងធុរកិច្ច។ជាក់ស្តែង ក្នុងបេសកកម្មនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន៨គំរូ រួមមានគ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ Borax ចំនួន៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលពេលក្រោយ។ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន២០,៤គីឡូក្រាម។ទំនិញទាំងនេះ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញបានណែនាំនិងផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕  

ព័ត៌មានអន្តរជាតិ

AFPផ្សាយថា រុស្ស៊ីជួលជនជាតិឥណ្ឌា តម្លៃ១.២០០ដុល្លារ ទៅប្រយុទ្ធ​នៅអ៊ុយក្រែន

ព័ត៌មានអន្តរជាតិ៖យោងតាមការចេញផ្សាយ នៃសារពត៌មាន AFPកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានឱ្យដឹងថា ជនជាតិឥណ្ឌាត្រូវបានជួលដោយទីក្រុងមូស្គូ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយមានជំនួយពីអ្នកជ្រើសរើសនៅជុំវិញពិភពលោក។ ខណៈប្រាក់ខែទទួលបានប្រហែល១.២០០ដុល្លារក្នុងមួយខែ។ បើទោះបីជាគ្មាន​​បទ​ពិសោធ​ខាងយោធា​ពីមុន​មកក៏ដោយ។ យោងតាមជនជាតិឥណ្ឌាមួយចំនួន ដែលត្រូវបានជួលដោយរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា “ខាងរុស្ស៊ីបានសន្យាថា ពួកគេមិនមែនជាអ្នកសឹកសង្គ្រាមនោះទេ។ប៉ុន្តែត្រូវតែបណ្ដុះបណ្ដាលឱ្យចេះប្រើកាំភ្លើង Kalashnikov និងអាវុធផ្សេងទៀត មុនពេលបញ្ជូនទៅអ៊ុយក្រែន”។“ចំណែកប្រាក់ខែគឺទទួលបានប្រហែល១.២០០ដុល្លារក្នុងមួយខែ​ បើទោះបីជាគ្មាន​​បទ​ពិសោធ​ខាងយោធា​ពីមុន​មកក៏ដោយ។ជាក់ស្ដែងគេឃើញមានទាំងកសិករបេះផ្លែប៉ោម អ្នកបម្រើតាមក្រុមហ៊ុនអាកាសចរណ៍ និងនិសិត្សបញ្ចប់ការសិក្សាជាដើម សុទ្ធសឹងតែស្ថិតក្នុងចំណោមជនជាតិឥណ្ឌា ដែលត្រូវបានជួលដោយរុស្ស៊ី”។ ទន្ទឹមនោះ អ្នកបកប្រែជនជាតិឥណ្ឌាម្នាក់ ដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទាហាននៅទីក្រុងមូស្គូបានប្រាប់ អ្នកកាសែត AFP នៅទីក្រុងញូវដេលីថា “ កន្លែងរបស់គាត់គឺជាបណ្តាញចុះឈ្មោះមួយនៅទូទាំងប្រទេសរុស្ស៊ី។លោក​បាន​មើល​ការ​ខុស​ត្រូវ​ផ្ទាល់​លើ​ការ​ចុះ​ឈ្មោះរបស់​ពលរដ្ឋ​ឥណ្ឌា​ ចន្លោះ​ពី៧០ទៅ១០០នាក់ ខណៈ​​ជនជាតិ​នេប៉ាល់​មាន​ចំនួន​ច្រើន​ជាង​នេះ” ។ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនដែលនិយាយថា មានជនបរទេសប៉ុន្មាននាក់កំពុងបម្រើក្នុងជួរយោធារបស់ពួកគេនោះទេ។ខណៈអ្នកវិភាគនៅស្ថាប័ន International Crisis Group បាននិយាយថា ក្រុងមូស្គូបានជួលអ្នកប្រយុទ្ធបរទេសរាប់ពាន់នាក់។ ក្នុងនោះរាប់រយនាក់មកពីប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ហើយបាននិងកំពុងព្យាយាមជ្រើសរើសទាហានស៊ីឈ្នួលនៅអាហ្វ្រិកផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋឥណ្ឌាមួយចំនួនបានចុះឈ្មោះ សម្រាប់ការងារជាជំនួយការឱ្យកងទ័ពរុស្ស៊ី ដោយមិនបានបញ្ជាក់ថា ពួកគេមានតួនាទីជាអ្នកធ្វើសង្គ្រាមឬយ៉ាងណានោះទេ។ទោះបីជាមិនមានព័ត៌មានច្បាស់ លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្នុងភ្លើងសង្គ្រាម២ឆ្នាំមកនេះ ជនស៊ីវិលអ៊ុយក្រែនជាង១០.០០០នាក់ត្រូវបានសម្លាប់។ខណៈតាមរបាយការណ៍របស់កាសែត […]

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន​ ជាតិចិនម្នាក់ជាមួយវត្ថុតាង ជាង២គីឡូទៅតុលាការ

​ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។  មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹង កាលពីព្រឹកថ្ងៃ​ទី២៨​ខែកុម្ភៈ​នេះថា កម្លាំង​ជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនម្នាក់និង រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម​នៅ២កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។មន្ត្រីដដែលបនបន្តថា​ ដោយទទួលបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់នៃឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា។ទី១-មុខសណ្ឋាគារកាសា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី២-នៅខុនដូរមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង DA ZHANG  អាយុ៣០ឆ្នាំ ជាជនជាតិចិន។ជាមួយនោះដកហូតវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់២គីឡូ៨១.៤១ក្រាម។បន្ទាប់ពីសាកសួរនិងត្រួតពិនិត្យរួច ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕    

ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់កំពុងសិក្សាសំណើ បទឈប់បាញ់នៅប៉ារីស ខណៈដែលអ៊ីស្រាអែលបន្តយុទ្ធនាការ Gaza

ព័ត៌មានអន្តរជាតិ៖ ក្រុមហាម៉ាស់កំពុងសិក្សាលើ​ សំណើក្របខណ្ឌមួយ ដែលដាក់ចេញដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប នៅទីក្រុងប៉ារីស សម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោសនៅហ្គាហ្សា។ ក្រុមប៉ាឡេស្ទីនមិនទាន់ធ្វើអត្ថាធិប្បាយ ជាផ្លូវការលើសំណើនេះទេ ដែលត្រូវបានលុបចោលកាលពីប៉ុន្មានថ្ងៃមុន នៅក្នុងរដ្ឋធានីបារាំងបន្ទាប់ពីការ ចរចារដែលបានសម្របសម្រួល។ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើឱ្យ បញ្ឈប់ការប្រយុទ្ធគ្នាអាចកើតមានឡើងក្នុងរយៈពេលមួយសប្តាហ៍។ប៉ុន្តែសម្រាប់ពេលនេះ ជម្លោះដែលបានសម្លាប់មនុស្ស ជិត៣០.០០០នាក់ នៅក្នុងរង្វង់នោះនៅតែបន្តកើតមាន។ ជាមួយនឹងការប្រយុទ្ធបន្ត ហើយប្រជាជនភាគច្រើននៃចំនួន២,៣លាននាក់ ទទួលរងពីភាពអត់ឃ្លាន។ទោះជាយ៉ាងណា សំណើនេះមានការផ្អាកមួយ នៅក្នុងអរិភាពដែលអាចអូសបន្លាយ រយៈពេល៦សប្តាហ៍នោះ​ នឹងអនុញ្ញាតឱ្យមានការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលចំនួន៤០នាក់។ ដែលក្រុមហាម៉ាស់ចាប់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនចំនួន៤០០នាក់ ដែលបច្ចុប្បន្នកំពុងស្ថិត នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។យ៉ាងណាមិញ គណៈប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតាដើម្បីបន្តការចរចាតែដាច់ដោយឡែក។ អ្នកសម្របសម្រួលត្រូវបានគេរាយការណ៍ថា កំពុងសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងមួយមុនពេលចាប់ផ្តើម នៃខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាទន ដែលទំនងជានឹងចាប់ផ្តើមនៅថ្ងៃទី១០ខែមីនា។ជាមួយគ្នានោះលោក Biden បាននិយាយក្នុងសេចក្តីអធិប្បាយ ដែលផ្សាយតាមទូរទស្សន៍អាមេរិកកាលពីព្រឹកថ្ងៃអង្គារថា “បុណ្យរ៉ាម៉ាទននឹងមកដល់ ហើយមានកិច្ចព្រមព្រៀងមួយដោយជនជាតិអ៊ីស្រាអែលថា ពួកគេនឹងមិនចូលរួមក្នុងសកម្មភាពក្នុងអំឡុងបុណ្យរ៉ាម៉ាទនផងដែរ ដើម្បីផ្តល់ពេលវេលាដល់ពួកយើង ដកចំណាប់ខ្មាំងទាំងអស់ចេញ” ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Hamas មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការនៅឡើយ។ […]

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កំពុង​វាយលុក​ក្រុង​មួយ​ក្នុង​តំបន់ West Bank ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​

ព័ត៌មានអន្តរជាតិ៖តាមប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen  របស់ប្រទេសលីបង់បានផ្សាយថា កងទ័ព​អ៊ីស្រាអែល កំពុង​វាយលុក​ទីក្រុង Jenin នៅ​តំបន់ West Bank របស់​ប៉ា​ឡេ​ស្ទី​ន ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ឧបករណ៍​ធុន​ធ្ងន់​។​តាម​ប្រភពដដែលបានបញ្ជាក់ថា យោធា​អ៊ីស្រាអែល កំពុង​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ ជាមួយ​កម្លាំង​តស៊ូ​ប៉ា​ឡេ​ស្ទី​ន ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ​មួយចំនួនធំ​កំពុង​ហោះហើរ​នៅលើ​មេឃ​ក្នុង​ទីក្រុង ហើយ​ផ្លូវនិង​ហេដ្ឋារចនាសម្ព័ន្ធ កំពុង​ត្រូវ​បំផ្លាញ​ដោយ​ការ​ឈូសឆាយ​របស់​កងទ័ព​ធុន​ធ្ងន់​។​គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ម្តងទៀត ​នៅ​មជ្ឈិមបូព៌ាកាលពី​ថ្ងៃទី៧ ខែតុលា​ឆ្នាំ ២០២៣ ពេលដែល​ពួក​សកម្មប្រយុទ្ធ​មកពី​ចលនា​ ប៉ា​ឡេ​ស្ទី​ន​រ៉ាឌីកាល់​ដែលមាន ​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប។ ហា​ម៉ាស់បាន​វាយប្រហារ​ដ៏​គួរឱ្យ ភ្ញាក់ផ្អើល​មួយ​លើ​ទឹកដី​អ៊ីស្រាអែល ពី​តំបន់​ហ្គា​ហ្សា​ ដោយ​សម្លាប់​អ្នករស់នៅ​តាម ​ព្រំដែន​អ៊ីស្រាអែល និង​ចាប់​ចំណាប់ខ្មាំង​រួមទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​៕

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអ្នកលេងខាងកាប់ដាវ២នាក់ ទៅតុលាការបន្ទាប់ ពីកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់អ្នកលេងកាប់ដាវ២នាក់ក្រោយពីកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅតុលាការ​ កាលពីថ្ងៃទី២៧ ខែកុម្ភ:។មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានវាយកាប់ចាក់គ្នា នៅក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ។ជនសង្ស័យជាក្រុមអ្នកលេងកាប់ដាវជំនាញខាងកាប់មិនរើសមុខចំនួន២នាក់-ឈ្មោះ ខ្ចៅ ប៊ុនលី និងឈ្មោះ ម៉ៅ រ៉ាម៉ុន។ពួកគេទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ឆេង លី សាន អាយុ១៧ឆ្នាំនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ហេតុកាណ៍បានកើតឡើង កាលពីល្ងាចថ្ងៃទី២០ខែកុម្ភៈ មានក្មេងស្ទាវ២ក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត។ពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿងបានសងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដុំឈើជ្រុង បានតាមវាយជនរងគ្រោះបណ្តាលឱ្យរងរបួស ក្បាល,ដៃ និងខ្លួនប្រាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ក្រោយមកកម្លាំងជំនាញ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ២នាក់យកទៅសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕  

ព័ត៌មានសង្គម សន្តិសុខ

អនុវត្តសាលក្រមឱ្យចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធចេញសែកអត់លុយ ប្រមាណ២៧.០០០ដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈបានចាប់ស្ត្រីម្នាក់រួចបញ្ជូនទៅតុលាការ ដោយអនុវត្តតាមសាលក្រម ហើយយកទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នជាប់ចោទពីបទ​ ចេញសែកអត់លុយ ប្រមាណ២៧.០០០ដុល្លារ។សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ផាន់ សុភារី  អាយុ៣៨ឆ្នាំ មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ។សមត្ថិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះផាន់ សុភារី នេះដោយតុលាការ រាជធានីភ្នំពេញតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១” ចុះថ្ងៃ ទី៧ ខែកញ្ញាឆ្នាំ២០២៣។ ជាមួយនោះបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ ជនជាប់ចោទពីបទចេញសែកអត់លុយប្រមាណ២៧.០០០ដុល្លារ​ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ និងសម្រេចចេញដីកាបង្គាប់ឱ្យចាប់។ តុលាការបានឃុំខ្លួនឈ្មោះនេះនៅមណ្ឌលអប់រំកែប្រែ​ ម២ នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រ មនីតិវិធីព្រហ្មទណ្ឌ ។សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនជាប់ចោទជាប់ពាក់ពន្ធ ចេញមូលប្បទានប័តប្រមាណ២៧.០០០ដុល្លារ ដោយគ្មានសាច់ប្រាក់ឱ្យទៅភាគីដើមបណ្តឹង និងបានគេចវេសពីបំណុលនោះ ។រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន។សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនជាប់ចោទ ដែលបានទៅលាក់ខ្លួននៅខេត្តតាកែវ៕  

Featured ព័ត៌មានសង្គម

រដ្ឋបាលខេត្តបំភ្លឺពីការចុះផ្សាយតាមហ្វេសប៊ុក ពាក់ព័ន្ធពលរដ្ឋរស់នៅ លើផ្ទះបណ្ដែតទឹក

ភ្នំពេញ៖កាលពីថ្មីៗកន្លងទៅមានគណនីហ្វេសប៊ុកមួយ“ឈ្មោះ KHMER” ដែលបានចុះផ្សាយដោយមានខ្លឹមសារថា“អស្ចារ្យមែនស្ងាត់ភ្ញៀវខាងកើត ចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ? ”ពាក់ព័ន្ធករណ៏នេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ទាំងអស់ឱ្យបានជ្រាបថា ១-ឃុំកំពង់លួងជាឃុំបណ្ដែតទឹកដែលមានពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ។ក្នុងនោះមានចម្រុះជាតិសាសន៍មិនថា នៅរដូវទឹកឡើងឬរដូវទឹកសម្រកនោះទេ ដែលពួកគាត់បានរស់នៅបែបនេះជាយូរលង់ណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។២-នៅរដូវទឹកឡើងពលរដ្ឋបានរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ។៣-នៅរដូវទឹកស្រកពលរដ្ឋ បានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។ ៤-ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង-ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។៥-ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលហ្វេកប៊ុកផេកឈ្មោះ “KHMER” បានផ្សព្វផ្សាយនោះឡើយ។ អាជ្ញាធរនិងមន្ត្រីជំនាញបានគ្រប់គ្រងយ៉ាងហ្មត់ចត់ស្របតាមច្បាប់និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង។ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្ត ទុកដាក់លើការការពារ បូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕