ព័ត៌មានសង្គម សុខាភិបាល

អភិបាលខេត្តកំពង់ចាមបន្តចុះជួបប្រជាពរដ្ឋនិងពិនិត្យពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម។កាលពីព្រឹកថ្ងៃ ទី១៧ ខែឧសភាឆ្នាំ២០២៣ឯកឧត្តមបានបន្តការចុះជួបសំណេះសំណាលរៀបចំកម្មវិធី ពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋាននេះដើម្បីផ្តល់សេវាលើការពិនិត្យ ប្រឹក្សានិងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ឯកឧត្តមងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ញ៉ែម សុផល      

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

មន្ត្រីសុខាភិបាលនិងអាជ្ញាធរខណ្ឌចាប់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង

ភ្នំពេញ​៖​មន្ត្រីនៃមន្ទីរសុខាភិបាលភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាត។ កាលពីយប់​ថ្ងៃទី១៥​ ខែឧសភា​​កម្លាំងអាជ្ញាខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ការចាប់រថយន្តពេទ្យនោះនៅម្តុំឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ ។លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា រថយន្តដែលចាប់នោះម៉ាកស្តារិចផ្លាកលេខព្រៃវែង2A-7774 និងមួយគ្រឿងទៀតម៉ាកស្តារិចដែរផ្លាកលេខព្រះស៊ីហនុ 2B-4444។គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភានៅត្រង់ភ្លើងស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យមានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ។បន្ទាប់មកក៏មានរថយន្តពេទ្យឯកជនដោយមិនមានបិទស្លាកឡូហ្គោ សម្គាល់គ្លីនិកត្រឹមត្រូវបានមកដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកគិរីវង់ ខេត្តតាកែវ។ក្នុងនោះក្រុមគ្រួសារជនរងគ្រោះអះអាងថា ខាងរថយន្តបានទារប្រាក់ចំនួន៤៥០ដុល្លារ។តែអ្នកបើករថយន្តដឹកសពបានប្រាប់ថា តម្លៃសេវាដឹកសពទៅដល់ស្រុកកំណើតតម្លៃ២៥០ដុល្លារ។ចំណែក២០០ដុល្លារទៀត គឺថ្លៃថ្នាំចាក់សាកសព។បច្ចុប្បន្ន​រថយន្តខាងលើត្រូវបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធី៕

ព័ត៌មានសង្គម សុខាភិបាល

អភិបាលខេត្តកំពង់ចាមជួបសំណេះសំណាលជាមួយពលរដ្ឋនិងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ

កំពង់ចាម៖ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាមនិងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដាបានថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋនិងឯកជន។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សានិងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ ដូច្នេះថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់ វាលវង់ ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាលើការពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ឯកឧត្តមថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ញ៉ែម សុផល

ព័ត៌មានសង្គម សុខាភិបាល

អភិបាលខេត្តកំពង់ចាមជួបជាមួយពលរដ្ឋមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ជូនពលរដ្ឋក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា  ថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន ។ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ឯកឧត្តម ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បន្ទាប់ពីមានស្ត្រីម្នាក់ស្លាប់ក្រសួងសុខាភិបាលបានបិទមជ្ឈមណ្ឌលកែសម្ផស្ស មួយ

ភ្នំពេញ៖ថ្ងៃទី៤ ខែមីនានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស “អឹម២៥ប៊ីយូធី” ​បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ក្នុងសេចក្តីសម្រេចក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ​ “អឹ​ម២៥ប៊ីយូធី” ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារតែបុគ្គលិកគ្មានជំនាញវិជ្ជាជីវសុខាភិបាលច្បាស់លាស់ទើបធ្វើឱ្យមនុស្សស្លាប់។ទីតាំងនេះរបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ។ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស “អឹម២៥ប៊ីយូធី”។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែមីនានេះមានស្ត្រីម្នាក់អាយុប្រមាណ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ខាងលើបន្ទាប់ពីវះកាត់កែដើមទ្រូង។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងមជ្ឈមណ្ឌលកែសម្ផស្សយ៉ាងខ្លាំង។អ្នកនៅជិតទីតាំងខាងលើបានឱ្យដឹងថា មុនកើតហេតុស្ដ្រីរងគ្រោះបានមកទទួលសេវាកែដើមទ្រូងនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិនោះ។ ប៉ុន្តែសង្ស័យថា គ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតបែបនេះ៕  

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ស្ត្រីម្នាក់ឈឺពោះសម្រាលកូនលើវាលស្មៅមុនពេលក្រុមគ្រូពេទ្យមកដល់

កោះកុង៖ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនក៏ធ្វើដំណើរទៅមិនទាន់ដល់មន្ទីរពេទ្យផងស្រាប់តែបង្កើតកូននៅលើវាលស្មៅមុនពេលក្រុមគ្រូពេទ្យចុះជួយអន្តរាគមន៍។ប្រជាពលរដ្ឋបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​កណ្តាលផ្លូវនៅ​​លើ​វាលស្មៅខណៈ​ពេល​ឈឺពោះ​ខ្លាំង​ពេក​ធ្វើ​ដំណើរ​មិនទាន់​ដល់​មន្ទីរពេទ្យ។ស្ត្រី​សម្រាលកូន​ឈ្មោះ កែវ សម្ផស្ស អាយុ​៣៦​ឆ្នាំជាកម្មករ​រោងចក្រ​ប្តី​ឈ្មោះអ៊ូ ហ៊ូ​វ អាយុ​៤១​ឆ្នាំជា​តៃកុងរថយន្ត​ដឹក​ដីនៅ​ភូមិ​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។បុរសជាប្ដីឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យខេត្តកោះកុងបានចុះជួយសង្គ្រោះប្រពន្ធរបស់ខ្លួនឈឺពោះសម្រាលកូននៅតាមផ្លូវដែលដាច់ស្រយាល។ ក្រុម​គ្រូពេទ្យ​បាន​ឱ្យដឹងថា ស្ត្រី​ខាងលើ​សម្រាល​បានកូន​ស្រី​ម្នាក់មាន​ទម្ងន់​២​គីឡូ៧ក្រាមជា​កូន​​ទី​៤​ក្នុង​គ្រួសារមួយ​។​ពេល​រថយន្ត​សង្គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុស្ត្រី​ខាងលើ​បាន​សម្រាលកូន​រួច​ទៅ​ហើយក្រុមគ្រូពេទ្យ​បាន​លើកដាក់រថយន្ត​ដឹកទៅ​មន្ទីរពេទ្យ​​ប្រកបដោយ​សេចក្តីសុខនិងមានសុខភាព​ល្អ​ទាំង​ម្តាយ-និងកូន៕

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ក្រុម​គ្រូពេទ្យ​មិត្តភាពខ្មែរ-សូវៀតជួយ​សង្គ្រោះ​បុរសម្នាក់លេបថ្នាំទាំងសំបក

ភ្នំពេញ៖បុរស​​ម្នាក់ស្ថិតក្នុងការធ្វេសប្រហែសដោយបាន​លេបថ្នាំ​ទាំង​សំបកចូល​នៅ​ក្នុង​បំពង់​អាហារ​ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតដើម្បីយក​​ថ្នាំ​នោះ​ចេញមក​វិញ។ ​ប្រភពពីក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារនៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀតហៅពេទ្យរុស្សីបានឱ្យដឹងថា ​កាលពី​ថ្ងៃ​ទី​១៨ ខែមករាឆ្នាំ​២០២៣​ ក្រុមគ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​រំលាយ​អាហារ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សន្តំនៃមន្ទីរពេទ្យរុស្សីបានអន្តរាគមន៍ជួយសង្គ្រាះបុរសម្នាក់ភ្លាមៗដោយ​ឆ្លុះ​ក្រពះ​អ្នកជំងឺ។គ្រូពេទ្យដដែលបានបន្តថា តាម​រយៈ​ការ​ឆ្លុះ​ក្រពះបុរសម្នាក់ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណនោះមកក៏បាន​រក​ឃើញ​ថ្នាំ​ទាំង​សំបកក្នុង​បំពង់​អាហារ​របស់​អ្នកជំងឺទើបក្រុម​គ្រូពេទ្យបាន​​ចាប់​យក​ថ្នាំ​ទាំង​សំបក​នោះចេញ​បាន​ទាន់​ពេលវេលានិង​ប្រកបដោយ​សុវត្ថិភាព។បន្ទាប់ពីបានជួយសង្គ្រោះក្រុម​គ្រូពេទ្យ​ជំនាញបាន​ផ្ញើសារប្រាប់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់ជា​ពិសេស​យាយ តា​ដែល​មាន​វ័យ​ជរាមុន​​ទទួលទាន​ថ្នាំពេទ្យត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​លាស់ជាមុនសិន​ថាតើអស់​សំបក​ហើយ​ឬ​នៅនិងមានអ្វីនៅក្នុងថ្នាំដែលត្រូវលេបនោះ៕  

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សម្រេចបិទមន្ទីរព្យាបាលនិងសម្ភព”ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីមានស្រ្តីម្នាក់កូនស្លាប់ក្នុងផ្ទៃ

កំពង់ស្ពឺ៖មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានសម្រេចបិទផ្អាកមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងផ្ទៃ។លោកវេជ្ជបណ្ឌិតហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឱ្យដឹងថា មន្ទីរបានបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រងជាបណ្តោះអាសន្ន។ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញចំនួន៤រូបលើករណីវះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូនខណៈស្ត្រីរងគ្រោះបញ្ជូនបន្តកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។លោកវេជ្ជបណ្ឌិតបានបន្តថា ស្ត្រីរងគ្រោះឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំនៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកាដោយរោគវិនិច្ឆ័យកូនមានបញ្ហាក្នុងស្បូនអាយុ១៨សប្តាហ៍។ក្រុមគ្រូពេទ្យបានព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រងថ្ងៃទី១១ ខែវិច្ឆិកា។នៅថ្ងៃទី២២ ខែវិច្ឆិកាអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។គួរបញ្ជាក់ថា ករណីនេះត្រូវបានគេបង្ហោះយ៉ាងកក្រើកលើបណ្ដាញសង្គមហ្វេសប៊ុក។ប៉ុន្តែសារព័ត៌មាន R.S.C រង់ចាំទទួលការបំភ្លឺពីតំណាងមន្ទីរសម្រាកព្យាបាលនិងសម្ភព “ដើមអង្គ្រង” ពីគ្រោះថ្នាក់កូនក្នុងផ្ទៃនោះនឹងផ្សាយបន្តនាពេលក្រោយ៕

Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រកឃើញមនុស្ស៥នាក់ពាក់ព័ន្ធជាមួយបុរសនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា

ភ្នំពេញ៖អ្នកនាំពាក្យជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមការងាររកឃើញមនុស្ស៥នាក់ហើយពាក់ព័ន្ធជាមួយបុរសនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី២៤  ខែកក្កដាឆ្នាំ២០២២ក្រុមការងារបានរកឃើញមនុស្ស៥នាក់ហើយជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិនីហ្សេរីយ៉ាដែលមានផ្ទុកជំងឺអុតស្វា។ ពួកគាត់ទាំង៥នាក់នោះមិនទាន់បង្ហាញសញ្ញាណាមួយបញ្ជាក់ពីការឆ្លងនៅឡើយទេ។ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកឯផ្ទះរបស់ពួកគាត់និងតាមដានសុខភាពផ្ទាល់ខ្លួន។ត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។ សូមជម្រាបថាបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកើតជំងឺអុតស្វាបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានោះឈ្មោះ Osmond Chihazirim Nzerem មានអាយុ២៧ឆ្នាំបានបាត់ខ្លួនពីមន្ទីរពេទ្យក្នុងខេត្តភូកេតប្រទេសថៃកាលពីថ្ងៃទី២២ ខែកក្កដា៕