Featured ព័ត៌មានសង្គម អប់រំ

អ្នកសារព័ត៌មានត្រូវ “គោរពក្រមសីលធម៌ សរសេរព័ត៌មានពិត និងគោលការណ៍៣ ខ្លី ខ្លឹម ខ្លាំង”

ភ្នំពេញ៖សមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព-សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានចំនួន១៥០នាក់។ពិធីបើកវគ្គនេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ការធ្វើឡើងនៅអគារសេរីភាព ស្ថិតផ្លូវវិចិត្រសិល្បៈ “ផ្លូវOCIC” សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមករា។លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ហើយ ដែលសមាគមបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ ដែលផ្តោតសំខាន់លើប្រធានបទ៖១-ពិធីករពិធីការិនី ២-អ្នកអត្ថាធិប្បាយ ៣-រៀនអនុវត្តការសរសេរ 5WH ៤-រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ។តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ៣មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា “សារព័ត៌មានដើរតូយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយការពិតជូនប្រជាពលរដ្ឋ និងពិភពលោក។ រដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ “គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព […]

ព័ត៌មានសង្គម អប់រំ

អាណិតក្មួយៗក្នុងភូមិ១៩នាក់ ឪពុកម្តាយទីទាល់ក្រ ចង់រៀនតែខ្វះខាតសម្ភារ

កំពង់ឆ្នាំង៖ក្មួយៗក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន១៩នាក់ចង់រៀន តែខ្វះខាតសម្ភាររៀនសូត្ររៀន ព្រោះឪពុកម្តាយមានជីវភាពទីទាល់ក្រ។ តាមរយៈគណនីហ្វេសប៊ុកអាខោន ឈ្មោះ ស្រេន វុធថា បានសសេរថាក្មួយៗ​ចំនួន​១៩​នាក់ មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ក្មួយ​ម្នាក់​ៗ​តែត​ចង់​រៀនសូត្រ​។ប៉ុន្តែសព្វថ្ងៃឪពុកម្តាយ​កំពុង​តែ​មានការ​ខ្វះខាតក្រីក្រ​យ៉ាង​ខ្លាំង ហើយ​ប្អូនៗសុំ​ត្រឹមតែ​សម្ភារសិក្សា​ដូច​ជា ប៊ិ​ច​សៀវភៅ កា​តាប និង​កង់​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​។ព្រោះ​ផ្ទះ​​ក្មួយៗ​ខ្លះ គឺ​នៅ​ឆ្ងាយ​ពីសា​លា ​ត្រូវ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​បាន​ទៅ​រៀនសូត្រ​យកចំណេះ​ដឹង​នឹង​គេ​។ ​ហ្វេ​ស​ប៊ុ​កដដែលបានឱ្យដឹងទៀតថា “​ពួក​គាត់​ចង់បាន​សម្ភារ​សិក្សា និង​ខោអាវ ពណ៌​ស ពាក់​ទៅ​សាលារៀន​ដូច​គេ ដោយ​អ្នកខ្លះ​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​នៅស្រុក​ថៃ។រីឯអ្នកខ្លះ​ទៀត​ឪពុកម្តាយក្រីក្រ​មិន​មាន​លទ្ធភាព​ទិញសម្ភារឱ្យកូនរៀន​ទេ ដូច្នេះ​សូម​បងប្អូនមេតា្ត​ជួយ​ពួក​គាត់​ផង”។ លោក ស្រេ​ន វុ​ធ​ថា បាន​បន្តថា “ក្មួយ​ៗ​ទាំង​អស់នេះ មានការ​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ស៊ីឈ្នួល​គេ ខ្លះ​ធ្វើការ​សំណង់ ហើយ​ឪពុក​ម្តាយ​ក្មួយ​ខ្លះ​ទៀត​ធ្វើការ​នៅ​ស្រុកថៃ ធ្វើឱ្យ​ពួក​ក្មួយ​ខ្លះ​រស់នៅ​ជាមួយ​ម្តាយ ខ្លះ​ក៏​រស់នៅ​ជាមួយ​ជីដូន និង​រស់នៅ​ជាមួយ​មីងមា សាច់ញាតិ​ជិតខាងជាដើម”។ជាមួយនោះ​លោក ស្រេន វុធថា បានបញ្ជាក់ថា “ចំពោះចម្ងាយ​ពី​ផ្ទះក្មូយៗ​ទៅ​សាលារៀន គឺ​ឆ្ងាយ​​ដែរ ក្មួយ​ខ្លះ​ក្នុង​ចំណោម​១៩​ ​ពី​ផ្ទះ​ទៅ​សាលារៀន​ប្រមាណ​​១០​គីឡូម៉ែត្រ និង​ក្មួយ​ខ្លះ​ទៀត​ក៏នៅជិត ដូច្នេះពួកគាត់ត្រូវការមធ្យោបាយធ្វើដំណើរ”​៕

ព័ត៌មានសង្គម សុខាភិបាល អប់រំ

ជំងឺដាច់សរសៃឈាមខួរក្បាល ដោយសម្ពាធឈាមខ្ពស់ បង្កគ្រោះថ្នាក់ដល់ជីវិតឬពិការ

ភ្នំពេញ៖ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំឱ្យមានឈាមកកនៅក្នុងខួរក្បាល បង្កគ្រោះថ្នាក់ដល់ជីវិតឬពិការ។ ១-ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើឱ្យ-អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម។-អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើឱ្យមានការកើនឡើងនៃសម្ពាធក្នុងក្បាល។២-រោគសញ្ញា-ឈឺក្បាលខ្លាំងភ្លាមៗ-មានសភាពខ្សោយនៃការកំរើកសាច់ដុំ ទន់មួចំហៀងខ្លួន-ដៃ-ជើង ឬមុខ-វង្វេងស្មារតីឬសន្លប់។៣-មូលហេតុ យើងជួបប្រទះភាគច្រើនគឺបណ្តាលមកពីជំងឺលើសឈាម ៦០-៧០ភាគរយគួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖ -ជំងឺទឹកនោមផ្អែម-ការពិសារស្រា និងបារីច្រើន។ ៤-ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ឱ្យដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់លោកអ្នកតម្រូវឱ្យធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។៥-ការព្យាបាល(ក) ការព្យាបាលដោយការប្រើថ្នាំ មិនវះកាត់ -គ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប្រចាំ-ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់-ការសម្រាក និងដាក់ក្បាលខ្ពស់៣០ដឺក្រេ។(ខ) ការព្យាបាល ដោយការវះកាត់-គោលបំណងការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ យើងវះកាត់នៅពេលដែល-ទំហំនៃដុំឈាមកក លើសពី៣៥សង់ទីម៉ែត្រគីប- អ្នកជំងឺស្ថិតក្នុងសភាពសន្លប់ GCS៨-១២-ដុំឈាមនៅរាក់ប្រហែល១សង់ទីម៉ែត្រពីឆ្អឹង។បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចម្រុះគ្រូពេទ្យឯកទេស។ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៏ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសម្ភារបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាននិងកំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕ ការបញ្ជាក់ពី៖មន្ទីរពេទ្យកាល់ម៉ែត  

កម្សាន្ត ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច អប់រំ

នាងRihannaទម្លាយពីស្ទីលថ្មី យ៉ាងស្រទន់សម្រាប់ស្រ្តីមានផ្ទៃពោះ

នៅពេលដែល Rihanna មានផ្ទៃពោះជាមួយកូនដំបូងនៅឆ្នាំ២០២២ នាងបានបង្វែរព្រំដែនសង្គម បែបអភិរក្សនិយមជាច្រើននៃរចនាប័ទ្មមាតុភាព។នាងបានថតរូបជាទៀងទាត់ចូលរួមក្នុងព្រឹត្តិការណ៍ និងកម្រាលព្រំក្រហមក្នុងឈុតតូច ស្បែកជើងកែងនិងសម្លៀកបំពាក់ទ្រនាប់សម្រាប់ទារក។ឥឡូវនេះខណៈដែលតារាចម្រៀង និងអ្នកជំនួញ និងដៃគូររបស់នាង ជាអ្នករ៉េប ASAP Rocky រំពឹងថា នឹងមានកូនទី២របស់ពួកគេ នាងកំពុងពង្រីកខ្លួននៅពេលមានផ្ទៃពោះ និងភាពជាឪពុកម្តាយ ប្រកបដោយសោភ័ណភាព ដោយការរចនា និងបញ្ចេញបណ្តុំកន្សោមសម្ភពតាមរយៈខោទ្រនាប់ម៉ាក Savage X Fenty។Rihanna បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “កន្សោមសម្ភពថ្មីគឺអំពីការនាំយកនូវទំនុកចិត្ត និងការលួងលោមដល់ម្តាយ នៅគ្រប់ដំណាក់កាល នៃការធ្វើដំណើររបស់ពួកគេ” ។ “ខ្ញុំចង់រំលឹកមនុស្សថា អ្នកនៅតែអាចបញ្ចេញភាពសិចស៊ី និងមានអារម្មណ៍ល្អពេលធ្វើជាឪពុកម្តាយ”។ ខ្សែថ្មីនេះមានឈុតក្រាហ្វិចដែលមានទំហំធំជាមួយនឹងសារថា “Make More Babies” និងអាវទ្រនាប់ចំនួន៣ ដែលទាំងនេះត្រូវបានបំផុសគំនិត​ និងដាក់ឈ្មោះតាម រូបស្រមោលដ៏ពេញនិយមបំផុតរបស់ Savage X Fenty — Savage X Cotton, Floral Lace និង Savage Not Sorry ។ ការប្រមូលកន្សោមត្រូវបានរចនាឡើងដើម្បីឱ្យមានផាសុកភាព និងមុខងារសម្រាប់ម្តាយ […]

ព័ត៌មានសង្គម អប់រំ

រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចែករំលែកចំនួន១៧ចំណុចសំខាន់ៗ

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកឆាយ សុផល និងជាអ្នកនិពន្ធសៀវភៅ ទាំងផ្នែកនយោបាយ សង្គម ទស្សនវិជ្ជា ស្រាវជ្រាវប្រវត្តិមេដឹកនាំកម្ពុជា និងបរទេស មានថ្វីដៃប្រកបដោយពុទ្ធិ ជាអតីតសាស្ត្រាចារ្យ បង្រៀនផ្នែកសារព័ត៌មាន។កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៣លោកបានចែករំលែក នូវបទពិសោធន៍ដ៏មានអត្ថន័យបំផុត ពីក្តីប្រាថ្នាមួយចំនួនគួរឱ្យអាម៉ាស់របស់មនុស្សដូចជា។-ខ្លួនល្ងង់ តែប្រាថ្នាគ្រប់គ្រងមនុស្ស-ខ្លួនកម្លៅ តែប្រាថ្នាប្រដៅអ្នកប្រាជ្ញ-ខ្លួនធ្វើទុក្ខបុកម្នេញគេ តែប្រាថ្នាមិនឱ្យគេរើបង្រះ។-ខ្លួនធ្លាប់កៀបស៊ីកោសរូសនិងធ្វើបាបគេ តែប្រាថ្នាឱ្យគេរាប់អាន។ -ខ្លួនគ្មានគុណធម៌ តែប្រាថ្នាឱ្យគេគោរព-ខ្លួនអាត្មានិយម កំណាញ់ក្រៅតម្រា តែប្រាថ្នាឱ្យគេមកជុំ-ខ្លួនជាអ្នករមិលគុណ តែប្រាថ្នាឱ្យគេដឹងគុណ-ខ្លួនមិនដែលខ្វល់ពីគេ តែប្រាថ្នាឱ្យគេយកចិត្តដាក់ចំពោះខ្លួន-ខ្លួនប្រព្រឹត្តខុស តែប្រាថ្នាឱ្យគេទទួលខុសត្រូវជំនួស-ខ្លួននាំឱ្យគេប្រព្រឹត្តអបាយមុខ តែប្រាថ្នាឱ្យគេលើកតម្លៃ។ -ខ្លួនឆបោកគេ តែប្រាថ្នាឱ្យគេជឿ-ខ្លូនជាក្អែក តែប្រាថ្នាឱ្យគេហៅថាហង្ស-ខ្លួនជាអ្នកបំផ្លាញ តែប្រាថ្នាឱ្យគេហៅជាអ្នកសង្រ្គោះ-ខ្លួនជាអសុរកាយ តែប្រាថ្នាឱ្យគេហៅទេពអប្សរ-ខ្លួនជាអសុរា តែប្រាថ្នាឱ្យគេហៅ ព្រះឥន្ទ្រាធិរាជ-ខ្លួនលួចស្នាដៃគេ តែប្រាថ្នាឱ្យគេលើកទឹកចិត្ត។ លោករដ្ឋលេខាធិការបានបន្តថា សេចក្តីប្រាថ្នាទាំងនេះពេលខ្លះក៏បានដូចបំណង តែបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។រីឯមនុស្សជាអ្នកប្រាថ្នា ប៉ុន្តែប្រាជ្ញា ពុទ្ធិ អំពើល្អ និងទឹកចិត្តបរិសុទ្ធ ដោយប្រាសចាកអគតិទាំង៤ រួមទាំងវាសនាផង គឺជាអ្នកសម្រេច ៕

Featured ព័ត៌មានសង្គម វប្បធម៌ អប់រំ

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូនេះបានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងធម្មការនិងសាសនា ពិនិត្យលើសកម្មភាពគ្រូបារមីចូលរូបមួយចំនួន ដែលមិនបានសំដៅចំពោះព្រះអង្គចន្ទមុនីឡើយ។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍សម្តេចបវរធិបតី កាលពីថ្ងៃទី២១ ធ្នូនៅក្រសួងបរិស្ថានដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចបវរធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីពេលមុន”។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចបវរធិបតីបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។អ្នកនាំពាក្យបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អត់មានចំណុចណា មិនឱ្យព្រះអង្គចន្ទមុនីឈប់និមន្តធ្វើសកម្មភាពនោះឡើយ។ ការណែនាំនេះគឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនតែប៉ុណ្ណោះ។អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕

Featured ព័ត៌មានសង្គម អប់រំ

“អាណត្តិទី៧នេះគឺជាដំណាក់កាលពង្រឹងគុណភាព”

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា “ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្រាប់វិស័យអប់រំ គឺត្រូវពង្រឹងនូវគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស”។ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងកាលពីថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីបំណងក្នុងការធ្វើវិមជ្ឈការអំណាចក្នុងការរើសនាយកសាលាទៅឱ្យថ្នាក់ខេត្ត រាជធានីជ្រើសរើសដោយថានឹងអាចធ្វើឱ្យប្រព័ន្ធអប់រំមានគុណភាពបន្ថែមទៀត។ជាមួយនោះនាយកសាលា គឺជាបុគ្គលសំខាន់ដែលធ្វើឱ្យការអប់រំមានការរីកចម្រើន។សម្ដេចធិបតីបានប្រកាសថា ក្នុងអាណត្តិរបស់សម្ដេចគឺនឹងធ្វើឱ្យសាលារដ្ឋទាំងអស់មានគុណភាពក្នុងការបណ្ដុះបណ្ដាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំង២នេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្តេចធិបតី បានណែនាំដល់ក្រសួងអប់រំនិងសាលារៀន ចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ។ប៉ុន្ដែត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។ ក្នុងនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនសូមឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស៕ដោយ៖សហការី  

ព័ត៌មានសង្គម អប់រំ

អភិបាលខេត្តជួបជាមួយគ្រូ​និងបុគ្គលិកសិក្សា​មកពីសាលានានាក្នុងក្រុងកំពង់ចាម​

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងឯកឧត្តម ហង្ស ច័ន្ទវរៈទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន ព្រឹកថ្ងៃទី២៤ ខែឧសភា បានជួបសំណេះសំណាលជាមួយលោកគ្រូ​ អ្នកគ្រូ​ បុគ្គលិកសិក្សា​មកពីសាលារៀននានា ទូទាំងក្រុងកំពង់ចាម​ចំនួន៩៤៥នាក់។គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង។ ក្នុងនោះ មត្តេយ្យដាច់ចំនួន៦កន្លែង បឋមសិក្សា៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់ ។ ដោយឡែកនៅក្នុងក្រុងកំពង់ចាម មាន​សាលាចំនួន១៨ វិទ្យាល័យ៦អនុវិទ្យាល័យ២។សាលាបឋមអីស្លាម១១ បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ​ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន២កន្លែង ដែលមានគ្រូ១០១នាក់ ស្រី ៤៨នាក់។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាធនធានមនុស្សដែលសង្គមជាតិត្រូវការជាចាំបាច់ និងជាថ្នាលបណ្តុះបណ្តាលដល់ធនធានយុវជនជំនាន់ក្រោយ ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង។ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]

Featured ព័ត៌មានសង្គម សន្តិសុខ អប់រំ

សិស្សសាលា១៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់អាចខ្វះអាហារូបត្ថម្ភ

ពោធិ៍សាត់៖សិស្សសាលាចំនួន១៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ដែលអាចមកពីខ្វះអាហារូបត្ថម្ភ។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ក្មេងសិស្សវិទ្យាល័យ​ហ៊ុនសែនប្រម៉ោយ ស្ថិតក្នុង​ភូមិប្រម៉ោយ​ ឃុំប្រម៉ោយ​ ស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន១៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ។ មន្ត្រីដដែលបានបន្តថា ក្មេងស្រីជាសិស្សទាំង១៣នាក់នោះឈ្មោះសានសុផៃ-សៀវឡុងនី-នឹមស្រីនាង-គួនសុភា-ឆោមស្រីនាង-ហោសុមន្តី-ឆនស្រីពៅ-ថែមថារី-ចានលេងហេង-ពៅស៊ីនួន-ភីស្សា-ម៉ិចមន្នី-និងឈ្មោះផានសុគន្ធា។ពួកគេរៀនថ្នាក់ទី៨-៩-១១-និងទី១២។ហេតុការណ៍ខាងលើតាមក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ប្អូនៗសិស្សសាលាដែលបានដួលសន្លប់ខាងលើអាចបណ្តាលមកពីការខ្វះអាហារូបត្ថម្ភ ដោយសារការហូបមិនបានគ្រប់គ្រាន់ ទើបបណ្តាលឱ្យកើតមានករណីនេះ។មកដល់ព្រឹកថ្ងៃទី៤ ខែមករានេះសុខភាពរបស់ក្មេងសិស្សសាលាខាងលើមានសភាពល្អប្រសើរវិញហើយ៕

Featured ព័ត៌មានសង្គម អប់រំ

កំពុងពិនិត្យករណីគ្រូវិទ្យាល័យសំពៅលូនកាត់សក់សិស្សប្រុសក្នុងថ្នាក់រៀន

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូនបានកាត់សក់សិស្សប្រុសៗក្នុងថ្នាក់ពេលកំពុងរៀន។គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលពីមហាជននិងបានរិះគន់ពីការចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់ និងឆកសក់សិស្សប្រុសៗបើទោះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យឆកទៀតក្តី។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស ទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ជុំវិញបញ្ហានេះអ្នកគ្រូទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានបញ្ជាក់ថា “មុនដល់ការអនុវត្តកិច្ចការនេះសាលាបានប្រជុំណែនាំជាយូរមកហើយដោយតម្រូវឱ្យសិស្សសាលាប្រុសៗទាំងអស់ត្រូវកាត់សក់ម៉ូតប៉េអឹម។ជាមួយនោះយើងបានឯកភាពគ្នាក្នុងក្រុមប្រឹក្សាសាលាក៏ដូចជាក្រុមប្រឹក្សាយុវជនតាមរយៈការប្រជុំដាក់ផែនការនេះជាយូរឆ្នាំមកហើយ ហើយក៏បានអនុវត្តជាបន្តបន្ទាប់មកដែរ”។អ្នកគ្រូ ទឹង រចនា បានអះអាងថា អាណាព្យាបាលសិស្សនៅក្នុងតំបន់នោះមិនបានបញ្ចេញប្រតិកម្មប្រឆាំងជាមួយសាលាទេ។មិនតែប៉ុណ្ណោះអាណាព្យាបាលសិស្សទាំងនោះក៏បានគាំទ្រចំណាត់ការរបស់សាលាទៀតផង៕