ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនបុរសម្នាក់ពេល បុរសម្នាក់ទៀតបានធ្លាក់ ពីលើអគារខ្ពស់ បណ្តាលឱ្យស្លាប់

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកទៅសាកសួរ ពេលមានបុរសម្នាក់ទៀតបានធ្លាក់ពីលើអគារ “MRESIDENCE” បណ្តាលឱ្យស្លាប់ភ្លាម បង្កភ្ញាក់ផ្អើលកណ្តាលយប់។ហេតុការណ៍នេះបានកើតឡើង នៅផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែកុម្ភៈ។អ្នកនៅជិតខាងបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឡុងខឿន អាយុជាង៣០ឆ្នាំ។ មុនកើតហេតុពួកគាត់ បានឮស្នូរសំឡេងបុរសរងគ្រោះ ធ្លាក់ពីលើអគារជាន់ខាងលើមកក្រោមផ្កាប់មុខស្លាប់ភ្លាម។ពេលនោះ ពួកគាត់នាំគ្នាទៅមើល គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ប្រភពពីបុរសត្រូវជាសាច់ញាតិ ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុខាងលើ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានទូរសព្ទណាត់ជួបគ្នា នៅក្នុងអគារនោះ។បុរសជាសាច់ញាតិ បានអះអាងថាដោយពួកគាត់បានចាញ់ បោកអ្នកដែលនៅក្នុងអគារខាងលើនោះ ដោយបានដោះយកខ្សែដៃ និងគ្រឿងអលង្ការ ទើបជនរងគ្រោះតូចចិត្តក៏លោត ពីលើអគារសម្លាប់ខ្លួនតែម្ដង។ប៉ុន្តែករណីដែលបុរសម្នាក់ធ្លាក់ពីលើអគារនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។ក្រោយមកសមត្ថកិច្ចបានឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសាកសួរនិងបន្តនីតិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

វល្លិ៍រមៀតខុសច្បាប់ទម្ងន់ ប្រមាណ៤តោនត្រូវ កម្លាំងឧទ្យានអនុរក្ស ស្ទឹងត្រែងបានបង្ក្រាប

ស្ទឹងត្រែង៖កម្លាំងឧទ្យានអនុរក្ស ខេត្តស្ទឹងត្រែងបានចេញ ល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង។ ប៉ុន្តែកាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅកម្លាំងបានចេញល្បាតដល់ម្តុំក្រោយភូមិសាម៉ា និយាមកា 651827-1560645 ស្ថិតក្នុងភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។កម្លាំងសមត្ថកិច្ចបានប្រទះឃើញគំនរ វល្លិ៍រមៀត មួយកន្លែង។ក្រុមមន្ត្រីបានរាយការណ៍ថា កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយកវល្លិ៍រមៀតចំនួន៦៥ការ៉ុងស្មើប្រមាណ៤.០០០គីឡូក្រាម។វល្លិ៍រមៀតខុសច្បាប់នេះត្រូវ ជនមិនស្គាល់អត្តសញ្ញាបានលាក់ទុកក្នុង ព្រៃប្រុងដឹកយកទៅលក់នៅប្រទេសឡាវ។ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង វល្លិ៍រមៀតទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ករណីនេះមន្ទីរបរិស្ថានខេត្ត ជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងសហការចាត់វិធានការយ៉ាងតឹងរ៉ឹង និងបំផុតក្នុងការបង្ក្រាប និងស្រាវជ្រាវរកចាប់ជនល្មើស បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជា សកម្មភាពខុសនឹងច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោសជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕

ព័ត៌មានសង្គម សន្តិសុខ

ប្រកាសជូនអ្នកដែលបាត់ម៉ូតូ ឬផ្លាកលេខ នាពេលកន្លងទៅ សូមមកពិនិត្យ

ភ្នំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលបានបាត់ម៉ូតូ ឬផ្លាកលេខនាពេលកន្លងទៅសូមមកពិនិត្យ។ជាមួយនោះត្រូវភ្ជាប់មកឯកសារគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូ ឬផ្លាកលេខទៅវិញ។ ទីកន្លែងផ្ទៀងផ្ទាត់ឯកសារនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរសព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤  កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២បន្ទះ៕  

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

កម្លាំងជំនាញខេត្តទាំង៦សរុបលទ្ធផល នៃការបង្ក្រាបបទល្មើស​ នេសាទជុំវិញបឹងទន្លេសាប

ភ្នំពេញ៖មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង ពីលទ្ធផលនៃការបង្ក្រាប បទល្មើសនេសាទ ក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដល់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤។ មន្ត្រីដដែលបានបញ្ជាក់ថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល តាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើស នេសាទ ចាប់ពីថ្ងៃទី២៣មីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។ក្នុងនោះជាលទ្ធផលបង្ក្រាបឧបករណ៍ ល្មើសនេសា ប្រភេទអួនអូសទឹកសាបចំនួន៥៣វង់។ប្រភេទម៉ាញ់១៤វង់-ឧបករណ៍ឆក់ត្រជាក់ និងក្តៅចំនួន១.៤៧៣គ្រឿង-ឈីបយន្ត២៣គ្រឿង-អួនហ៊ុំ៣៣វង់-របាំងស្បៃមុង និងសាច់អួនចំនួន១.៦៥០.៦១៧ម៉ែត្រ-លូនិងលប១៥.២២៩មាត់-បង្គោលចម្រឹង៧៦៨.២១១ដើម-ឈ្នក់រួមផ្សំភ្លើងចំនួន១១៩វង់-កាណូត១៧៦គ្រឿង-ម៉ាស៊ីន៨៤គ្រឿង។បញ្ជូនសំណុំរឿងទៅតុលាការ៧១ករណី ចេញដីកាកោះ២០នាក់ និងឃុំខ្លួន៣១នាក់។ក្នុងខេត្តចំនួន៦នោះមានខេត្តកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់-បាត់ដំបង-សៀមរាប-កំពង់ធំ និងខេត្តបន្ទាយមានជ័យ។របាយការណ៍បានឱ្យដឹងទៀតថា ក្រសួងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល គិតចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ជាមួយនោះរាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែ បកស្រាយបំភ្លឺនិងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបានលទ្ធផលជាបន្តបន្ទាប់៕      

ព័ត៌មានសង្គម សន្តិសុខ

រថយន្តបត់ត្រឡប់ក្រោយ ម៉ូតូបើកលឿន បុកពេញទំហឹង​​ បុរសម្នាក់បោកក្បាលស្លាប់ភ្លាម

កំពង់ចាម​៖គ្រោះថ្នាក់ចរាចរណ៍ ​ដោយមានរថយន្តទំនើប មួយគ្រឿងកំពុងបើក ស្រាប់តែបត់ត្រឡប់ក្រោយ គាប់ជួនបុរសម្នាក់ជិះម៉ូតូ យ៉ាងលឿនមកបុកពីចំហៀង ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។ហេតុការណ៍នោះបានកើតឡើងនៅ លើផ្លូវជាតិលេខ៦ ភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា​ មុនគ្រោះថ្នាក់កើតឡើង​​ មានរថយន្ដម៉ាកSANGYONG SPORT  បើកបរដោយឈ្មោះ នូ សុវណ្ណ អាយុ៥១ឆ្នាំទីលំនៅផ្ទះ៣៥Eo ផ្លូវប៉េ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បើកពីលិចទៅកើតហើយ ​​រថយន្តបានបត់ត្រឡប់ក្រោយ​។គាប់ជួនមានម៉ូតូម៉ាកBMW GSA R1200 ផ្លាកលេខ ភ្នំពេញ1IZ-4689 បើកបរដោយបុរសម្នាក់ឈ្មោះ គង់ សារ៉ាក់ អាយុ ៤៣ឆ្នាំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ស្រុកបានលុង ខេត្តរតនៈគិរី។ម៉ូតូបានបុកពីចំហៀងរថយន្ត ពេញទំហឹងបណ្តាលឱ្យ​ ខាងម៉ូតូដួលបោកក្បាលស្លាប់ភា្លម។​ចំណែកម៉ូតូរងការខូចខាត យ៉ាងដំណំនិងរថយន្ដខូចមួយចំហៀង។ក្រោយកើតហតុសមត្ថកិច្ចជំនាញបានចុះវាស់វែង ហើយយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ​ ដើម្បីដោះស្រាយពេលក្រោយ។រីឯសពក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕​

ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការករណី ព្រួតគ្នា​វាយ​ជនបរទេសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញ នាថ្ងៃទី២៦ ខែកុម្ភៈបានស្រាវជ្រាវ​​រហូត​ ចាប់ជនសង្ស័យប្រុសស្រី៦នាក់ ពាក់ព័ន្ធករណីព្រួតគ្នា វាយជនបរទេសម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅជិតផ្សារសូរិយ៉ាម៉ល ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ កាលពីរំលងអាធ្រាត្រចូល ថ្ងៃទី២៦ ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីដែលឃាត់ខ្លួនទាំង៦នាក់នោះឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី -ឈ្មោះ វ៉ាន់ ហួត-ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ-ឈ្មោះ ឃួយ ម៉ិញគាត-ឈ្មោះ ងួន វណ្ណៈ ហៅឆៃ និងឈ្មោះប៉ាវ គន្ធសុធី។ចំណែកជនបរទេសដែលស្លាប់ឈ្មោះឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី។គួររំលឹកថា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤ មានជនសង្ស័យព្រួតគ្នាវាយជនបរទេសម្នាក់ស្លាប់។ ស្រ្តីម្នាក់ជាប្អូនថ្លៃម្ចាស់បន្ទប់ជួលបានឱ្យដឹងថា មុនកើតហេតុ បុរសជាបងថ្លៃកំពុងអង្គុយនៅខាងក្រោមផ្ទះ។ក្រោយមកក៏ឃើញជនបរទេសម្នាក់​ បានជក់បារី នៅខាងលើជិតបន្ទប់ជួល។បន្ទាប់មកមិនដឹងជាយ៉ាងណាទេ​ ស្រាប់តែជនបរទេសរូបនោះ បានទម្លាក់ចានចុះមកប៊ិះត្រូវអ្នកនៅខាងក្រោម។ បន្ទាប់មកស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញួរវាយទៅលើស្រ្តីម្ចាស់បន្ទប់ឱ្យរងរបួស។រីឯបុរសជាប្តីក៏ឡើងទៅជួយត្រូវជនបរទេសរូបនោះ វាយនឹងញញួរឱ្យរងរបួសទៀត។ពេលនោះអ្នកភូមិមាន កំហឹងក៏បាននាំគ្នាឡើងទៅវាយជនបរទេសដល់ក្នុងបន្ទប់ជួលបណ្ដាលឱ្យស្លាប់តែម្តង ហើយក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យកំពុងដាក់ឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងត្រៀម បញ្ជូនទៅតុលាការរាជធានី ដើម្បីចាត់ការតាមច្បាប់៕

ព័ត៌មានសង្គម សន្តិសុខ

ចាប់បានចោរម្នាក់ទៀត បន្ទាប់ពីចាប់បាន៤នាក់រួច ករណីលួចគាស់ទូដែកក្នុងវីឡា១ យកលុយរាប់ម៉ឺនដុល្លារ និងគ្រឿងអលង្ការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ បានសហការស្រាវជ្រាវ​ ចាប់ក្រុមចោរថ្លើមធំម្នាក់ទៀត បន្ទាប់ពីចាប់បានបក្ឋពួក៤នាក់រួច ករណីកាត់សោលួចចូលវីឡាមួយដោយ គាស់ទូដែកយកលុយរាប់ម៉ឺនដុល្លារ និងគ្រឿងអលង្ការយ៉ាងច្រើនសន្ធឹកសន្ធាប់។សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦កុម្ភៈនេះថា ក្រុមចោរដែលលួចចូលផ្ទះវីឡាមួយនៅសង្កាត់ក្រាំងធ្នង់ រួចគាស់បំបែកទូដែកយកលុយ និងគ្រឿងអលង្ការអស់រាប់ម៉ឺនដុល្លារ កាលពីកន្លះខែមុខនោះ ត្រូវកម្លាំងជំនាញចាប់បានម្នាក់ទៀត។មន្ត្រីដដែលបានបន្តថា ជនសង្ស័យចាប់បានពេលនេះជាមនុស្សទី៥ហើយ ដែលកាលពីថ្ងៃទី១៧ ខែកុម្ភៈកម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ សហការស្រាវជ្រាវចាប់បានបក្ខពួក៤នាក់ ប្រុសម្នាក់ស្រី៣នាក់ ជាអ្នកសមគំនិតយកគ្រឿងអលង្ការ ដែលលួចបានទៅលក់។ជនសង្ស័យទី៥នេះឈ្មោះ វង្ស សុជាតិ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។បាប់បានកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅភូមិចម្ការចេក សង្កាត់អូរ៣ ក្រុង/ខេត្តព្រះសីហនុ។ជនសង្ស័យរូបនេះ​ ជាអ្នកប្រព្រឹត្តផ្ទាល់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានគាស់ទម្លុះទម្លាយ ក្នុងវីឡាមួយនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ។ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ៦៣ឆ្នាំ។មុនកើតហេតុក្រុមចោរបានផ្លោះរបងចូលទៅក្នុងវីឡានោះ រួចកាត់ចំរឹងដែកចូលដល់ក្នុងបន្ទប់ គាស់បំបែកទូដែកយកគ្រឿងអលង្ការ និងលុយ។សម្ភារដែលបាតបង់ មានខ្សែកពេជ្រ២ខ្សែ-ខ្សែដៃពេជ្រ១ខ្សែ-ចិញ្ចៀនពេជ្រ៤វង់-ខ្សែកមាស១ខ្សែទម្ងន់១ដំឡឹង-កងដៃមាសដាំត្បូងចំនួន២កង-កងដៃមាសកូនក្មេងចំនួន២កង-មាសដុំចំនួន៣ដំឡឹង-ត្បូងមិនទាន់កែច្នៃប្រមាណ៤០-៥០គ្រាប់-ខ្សែដៃមាស១ដំឡឹង និងលុយប្រមាណ១ម៉ឺនដុល្លារ ព្រមទាំងយកម៉ាស៊ីនផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ១គ្រឿងហើយពួកគេរត់គេចខ្លួនបាត់អស់។បន្ទាប់ពីចោរធ្វើសកម្មរួច ជនរងគ្រោះជាម្ចាស់ផ្ទះ បានដាក់ពាក្យបណ្តឹង ហើយកម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់បានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់។ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ […]

ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៥នាក់​ ទៅតុលាការពីបទកាប់ប្លន់យកម៉ូតូ

ស្វាយរៀង៖កម្លាំងនគរបាលស្រុកស្វាយទាប បានចាប់ជនសង្ស័យ៥នាក់ ករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច។ហេតុការណ៍នេះបានកើតឡើង នៅម្តុំភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​ កាលពីយប់ថ្ងៃទី២៤ខែកុម្ភ:។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ-ឈ្មោះ មុត ធី អាយុ២០ឆ្នាំ-ឈ្មោះពោជ ធ្នូកាអាយុ១៧ឆ្នាំ​-ឈ្មោះ ឥត រតនា អាយុ១៦ឆ្នាំ ។-ឈ្មោះ គឹម សីហា ២៤ឆ្នាំ និងឈ្មោះ មឿន សុភាន អាយុ២២ឆ្នាំ។ពួគគេជាកម្មកររោងចក្រ​ នៅឃុំគគី-ឃុំគគីសោម-ឃុំស្វាយចេក-ស្រុកស្វាយទាប-ស្រុករំដួល-ខេត្តស្វាយរៀង។ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ មាស ចន្ថន អាយុ២៣ឆ្នាំ ជាកម្មករោងចក្រនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។ រីឯម៉ូតូម៉ាកHONDAឌ្រីមពណ៌ខ្មៅ ផ្លាកលេខស្វាយរៀង1R-2730 ។ពេលឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន-ម៉ូតូ២គ្រឿង-ទូរសព្ទដៃចំនួន៥គ្រឿង-កាំបិត២ដើម-ដាវ១ដើម-ដែកបូមម៉ូតូ១-ទួឡឺវីស១។  ក្រោយសាកសួរសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបហើយ ត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ហាញមុខ​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន៣នាក់ និងវត្ថុតាង​ជាង​១៦​គីឡូ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៣ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិន៣នាក់ និងវត្ថុតាងជាង១៦គីឡូក្រាម មុនបញ្ជូនទៅតុលាការ។សមមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំងនគរបាល​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក៣ ដោយមាន​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង ​សាលាដំបូង​រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀន​។ ក្នុងនោះបាន​ឃាត់ខ្លួនឧក្រិដ្ឋ​ជនជាជនជាតិ​ចិន​៣​នាក់ ជាមួយគ្រឿងញៀន សរុបជាង១៦គីឡូក្រាម ។ការ​បង្ក្រាប​នោះ​​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅម្តុំ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន និង​រឹបអូសគ្រឿងញៀន​​មួយ​ចំនួន។ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ យក​ទៅ​សាកសួរទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត។​ពួកគេ​​ស្នាក់​នៅ​ខុន​ដូ​​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ប្រភេទ​គ្រឿងញៀន​គ្រវីក្បាល​។ក្នុងពេលឃាត់ខ្លួនក្រុមឧក្រិដ្ឋជន សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លម្អិត ស្តី​ពី​ករណី​បង្ក្រាបគ្រឿង​ញៀន​នោះ​នៅឡើយ​ទេ។ គ្រាន់តែ​ប្រាប់ជាបឋមឱ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​ដកហូត​បាន​ពីក្រុម​ចិន​៣នាក់​នោះ ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម៕  

ព័ត៌មានសង្គម សន្តិសុខ

បើកផាស្អេបដឹកភ្ញៀវជ្រុលបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសម្នាក់បានបើកផាស្អេប ដឹកភ្ញៀវទំនងងោកមួយភាំង ក៏ជ្រុលបុកពីក្រោយរថយន្ត Lexus RX330 កំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យបែកកញ្ចក់រថយន្ត និងកាងក្រោយខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅស្តុបបូកគោ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែកខណ្ឌចម្ការមន កាលពីរំលងអ្រធ្រាតចូលថ្ងៃទី ២៥ខែកុម្ភៈ។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានរថយន្តម៉ាក LexusRX330 ផ្លាកលេខភ្នំពេញ 2AP-3091 បើកតាមផ្លូវម៉ៅសេទុងពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់ភ្លើងស្តុបក្រហម។ពេលនោះស្រាប់តែមានបុរសម្នាក់បើកផាស្អេបផ្លាកលេខភ្នំពេញ 1JT-8144 ដឹកភ្ញៀវ យ៉ាងលឿនមកពីក្រោយ ទំនងងងុយដេកក៏បុករថយន្តនៅខាងមុខពេញទំហឹង បណ្តាលឱ្យផាស្អេបខូចខ្ទេចផ្នែកខាងមុខ។ចំណែករថយន្តបែកកញ្ចក់ខាងក្រោយនិងកាង។តែពេលនោះមិនមានគ្រោះថ្នាកដល់មនុស្សទេ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យទីតាំងហើយ យករថយន្តនិងផាស្អេបទៅទុករង់ចាំឱ្យភាគីសងខាងចូលខ្លួន ដោះស្រាយពេលក្រោយ៕