Featured ព័ត៌មានសង្គម អប់រំ

“ឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ត្រូវលើកកម្ពស់គុណភាព សមត្ថភាពគ្រួបង្រៀន”

កំពងចាម៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា“ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ យើងត្រូវលើកកម្ពស់គុណភាព សមត្ថភាពគ្រួបង្រៀន”។ក្នុងនោះពង្រឹងការគ្រប់គ្រង ការពិនិត្យតាមអាន វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែងដែលខ្វះគ្រូឱ្យបានសមស្រប”។អភិបាលខេត្តបានថ្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដាបានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវលើកកម្ពសថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់។ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស គុណធម៌ ចរិយាធម៌ និងភាពដែលជាលក្ខខណ្ឌ ចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដក្នុងសង្គមជាតិយើង។ឯកឧត្តមអភិបាលខេត្ត បានសុំឱ្យយកចិត្តទុកដាក់បន្ថែមទៀត លើការប្រមូលកុមារគ្រប់អាយុឱ្យចូលរៀនបានច្រើនប្រកបដោយ ដោយសមធម៌។ទោះបីជាពួកគេសិ្ថតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ។ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមពាក្យស្លោក“សាលារៀនគឺត្រូវស្វែងរកកុមារ”។ឯកឧត្តមបានបន្តថា ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌ជាមួយគ្នាដោយសុសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ៕    

Featured នយោបាយ ព័ត៌មានសង្គម

លោកជំទាវ ផៃ​តុង​តាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹង​ដឹកនាំ​ប្រតិភូ​មក​ទស្សនកិច្ច​នៅ​កម្ពុជានា​ថ្ងៃទី​១៨-១៩ខែមីនាខាងមុខ​

ភ្នំពេញ៖តាមសេចក្តីប្រកាសព័ត៌មាន នៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា​ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកជំទាវ ផៃ តុង​តាន ស៊ីណាវ៉ាត្រា ប្រធាន​គណបក្ស​ភឿ​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ថៃ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨​ដល់​១៩ ខែមីនា ឆ្នាំ​២០២៤ ខាងមុខនេះ​ ។​សេចក្តីប្រកាស​នោះ​បាន​ឱ្យ​ដឹងទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោកជំទាវ ផៃ​តុង​តាន ស៊ីណាវ៉ាត្រា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជួប​សម្តែង​ការគួរសម​ជាមួយនឹង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជាផងដែរ​។​ដំណើរ​ទស្សនកិច្ច​នោះគឺ​​គោលបំណង​ផ្លាស់ប្តូរ​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​គ្នា ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​ទាំង២ ដោយ​ផ្អែកលើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិត​ស្នឹ​ត​រវាង​គណបក្ស​ទាំង២ផងដែរ​៕  

Featured ព័ត៌មានអន្តរជាតិ

ក្រុម Houthi ប្រកាសថា​នឹង​ប្រើ​អាវុធ​ក្រោម​ទឹក វាយប្រហារ​នាវា​ដែល​ឆ្លងកាត់​សមុទ្រ​ក្រហម

ព័ត៌មានអន្តរជាតិ៖កាន់តែគ្រោះថ្នាក់ ដោយក្រុម Houthi ប្រកាសថា នឹងប្រើអាវុធក្រោមទឹក វាយប្រហារនាវាដែលឆ្លងកាត់សមុទ្រក្រហម។ លោក Abdel Malek al-Houthi មេដឹកនាំ​នៃ​ចលនា​នេះ បាន​និយាយថា“ក្រុមHouthisនៃ​ចលនា​ឧទ្ទាម Ansar Allah របស់​យេ​ម៉ែននឹង​ប្រើប្រាស់​អាវុធ​ក្រោម​ទឹក ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការ ប្រឆាំង​នឹង​នាវា​ស៊ីវិល និង​នាវាចម្បាំង​នៅក្នុង​សមុទ្រ​ក្រហម និង​អារ៉ាប់”​។​មេដឹកនាំ​ចលនា Ansar Allah បាន​និយាយនៅក្នុង​សុន្ទរកថា ទៅកាន់​អ្នកគាំទ្រ ដែល​ផ្សាយ​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ថា ប្រតិបត្តិការ​យោធា ក្នុងការ​គាំទ្រ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប នៅ​សមុទ្រ​ក្រហម និង​សមុទ្រ​អារ៉ាប់ ឈូង​សមុទ្រ Aden និង​ច្រក​សមុទ្រ Bab al-Mandeb នៅតែ​បន្ត ។យើង​ប្តេជ្ញា​ពង្រឹង​សមត្ថ​ភាព​របស់​យើង ហើយ​ចំនួន​ប្រតិបត្តិការ​បែបនេះ​នឹង​កើនឡើង​។​គួរ​បញ្ជាក់ថា បន្ទាប់ពី​ការកើនឡើង​នៃ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្រុមHouthiបានប្រកាសថា ពួកគេ​នឹង​វាយប្រហារ​ទឹកដី​អ៊ីស្រាអែល ហើយ​នឹងមិន​អនុញ្ញាតឱ្យ​នាវា​ពាក់ព័ន្ធ​ឆ្លងកាត់​សមុទ្រ​ក្រហម និង​ច្រក​សមុទ្រ Bab al-Mandeb រហូតដល់​ប្រតិបត្តិការ​នៅក្នុង​ឡោមព័ទ្ធ​ត្រូវបាន​បញ្ឈប់​៕  

Featured ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលរ​វាយ​ប្រហារ ​តាម​អាកាស​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ ៤០​នាក់​នៅ​ហ្គាហ្សា

ព័ត៌មានអន្តរជាតិ៖ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈថា ប្រជាជនប៉ាឡេស្ទីនប្រមាណ៤០នាក់ ត្រូវបានសម្លាប់ និងប្រហែល១០០នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅលើ Telegramថា “កងទ័ពកាន់កាប់របស់អ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់​ មួយនៅកណ្តាលហ្គាហ្សាជាកន្លែងដែលយន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកលើផ្ទះជនស៊ីវិលចំនួន៤ខ្នង  ដែលបណ្តាលឱ្យមានអ្នកស្លាប់ ៤០នាក់ និងជាង១០០នាក់បានរងរបួស”។អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលាឆ្នាំទៅដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន។សង្គ្រាម​អ៊ីស្រាអែល​ដែល​បន្ត​កើត​មាន​បាន​សម្លាប់​មនុស្ស​ជាង២៩.៤១០​នាក់ និង​បណ្តាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ និង​កង្វះខាត​សម្ភារ​ចាំបាច់។មនុស្សជិត៧០.០០០នាក់បានរងរបួស។ ជនជាតិអ៊ីស្រាអែលប្រហែល១.២០០នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ខណៈដែលជាង២០០នាក់ត្រូវចាប់ត្រឡប់ទៅតំបន់ហ្គាហ្សាវិញក្នុងនាមជាចំណាប់ខ្មាំង។ សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានរុញច្រានប្រជាជន៨៥ភាគរយនៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំ ពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល៦០ភាគរយនៃហេដ្ឋា រចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ។អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ។សេចក្តីសម្រេចបណ្តោះអាសន្នក្នុងខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ អរិភាពបានបន្តមិនឈប់ឈរ ហើយការផ្តល់ជំនួយនៅតែមិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយមហន្តរាយមនុស្សធម៌៕

Featured ព័ត៌មានសង្គម សន្តិសុខ

ថ្លើមធំហ៊ានចាក់ថ្មចូលទន្លេមេគង្គ ប្រុងធ្វើជាកម្មសិទ្ធិ ត្រូវអភិបាលខេត្ត បញ្ជាឱ្យកាយចេញ

កំពង់ចាម៖ករណីដែលមិនគួរកើតឡើង តែបុគ្គលឬមិនដឹងមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីណាខ្លះនោះទេ បានជាថ្លើមធំហ៊ានចាក់ថ្ម ចូលទន្លេមេគង្គ​ ប្រុងយកធ្វើជាកម្មសិទ្ធិ។ប៉ុន្តែត្រូវអភិបាលខេត្តកំពង់ចាម បញ្ជាឱ្យកាយចេញវិញ ដោយទុករយៈពេល៧០ថ្ងៃដើម្បីឱ្យបុគ្គលដែលបានប្រព្រឹត្ត ត្រួវកាយចេញវិញជាបន្ទាន់។ សេចក្តីប្រកាសព័ត៌មាននៃសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ភ្លាមៗរដ្ឋបាលខេត្ត បានបាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងផ្ដិតយករូបភាពដោយជួបជាមួយភាគីពាក់ព័ន្ធ និងបានរកឃើញ ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន។ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤មកម្លេះ។ការចាក់ថ្មនេះចូលក្នុងផ្ទៃទន្លេ​ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។បច្ចុប្បន្នទើបចាក់បានប្រវែង១៣០ម៉ែត្រ។សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។ជាវិធានការបន្ទាន់នេះរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចតទោ។ ១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។ ២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។រដ្ឋបាលខេត្តសូមគុណដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៏មកឱ្យរដ្ឋបាលខេត្ត […]

Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

យុទ្ធសាស្ត្របញ្ចកោណ ជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែងសម្រាប់២៥ឆ្នាំទៅមុខ

ភ្នំពេញ៖សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈបាន​អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ លទ្ធផល​ការងារ ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារឆ្នាំ២០២៤ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​នវានុវត្តន៍ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ ​ទីស្តីការក្រសួង​ថ្មី​ដែលមាន​កម្ពស់១៨ ជាន់ ដោយ​បាន​ប្រសិទ្ធ​នាម​ថា “​អគារ​តេ​ជោ​សែន​”។​នាឱកាស​នោះសម្តេច​ធិបតី​នាយករដ្ឋមន្ត្រីបាន​បញ្ជាក់ថា “រាជរដ្ឋាភិបាលនីតិកាល​ទី៧នៃ រដ្ឋសភា បានដាក់​ចេញ​នូវយុទ្ធសាស្ត្រ​បញ្ច​កោណ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​រយៈពេល​វែង។ត្រូវអនុវត្ត​ជា៥ដំណាក់កាលសម្រាប់​រយៈពេល២៥ឆ្នាំ​ទៅមុខ ដោយ​រក្សា​វិស័យ​អាទិភាព​ទាំង៤នៃ​យុទ្ធសាស្ត្រ​ចតុកោណ“មនុស្ស ផ្លូវ ទឹក និង ភ្លើង​” នៅ ដដែល​។​សម្តេច​បន្ថែមថា វិស័យ​អាទិភាព​មួយទៀត​គឺ“បច្ចេកវិទ្យា​គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​”សម្រាប់​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​។ជាពិសេសបដិវត្តន៍ ឧស្សាហកម្ម​ទី៤ ដែល​កំពុង​ផ្លាស់ប្តូរ​នូវ​របៀប​នៃ​ការរស់នៅ ការប្រកប​របរ​ចិញ្ចឹមជីវិត និង​ការប្រស្រ័យ​ទាក់ទង​នៃ​មនុ​ស្សទូ​ទាំង​សកលលោក ។​សម្តេច​ធិបតី​បាន​បន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​បន្ថែម បញ្ច​កោណ​ទី៥ គឺ“​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិងសង្គម​ឌីជីថល​” ដើម្បី​ជំរុញ​កំណើនផលិតភាព សេដ្ឋកិច្ច និង​សង្គមក៏ដូចជា​ប្រសិទ្ធភាព​ការងារ។ ព្រមទាំង​បានដាក់​ចេញ​នូវ​ក្របខណ្ឌ​គោលនយោបាយ មាន​ជាអាទិ៍៖ “គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍២០២០-២០៣០” […]

Featured នយោបាយ ព័ត៌មានសង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ភូមិគ្រឹះឯកឧត្តម ថាក់ស៊ីនស៊ីណាវ៉ាត្រាហើយ

បាងកក៖តាមសារព័ត៌មានថៃ“The Nation បានចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤នេះថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុងបាងកកហើយ។ ដែលជាគេហដ្ឋានរបស់ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ដែលជាបងធម៌របស់សម្ដេច។សារព័ត៌មានដដែល​បាន​ឱ្យ​ដឹងទៀត​ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ​​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង ​ក្នុងទីក្រុងបាងកកនៅ​ម៉ោង១០ ព្រឹកថ្ងៃនេះ ដោយ​យន្តហោះ​ឯកជន​របស់សម្ដេច។រីឯសារព័ត៌មាន Thai PBS ក៏បានរាយការណ៍ផងដែរថា ការអញ្ជើញជួបសួរសុខទុក្ខឯកឧត្តម ថាក់ស៊ីន ពីសម្ដេចតេជោ ហ៊ុន សែន គឺដោយសារតែសម្ដេចព្រួយបារម្ភពីស្ថានភាព សុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ៧៤ឆ្នាំរូបនេះ ក្រោយពេលដោះលែងឱ្យមានសេរីភាព។ចំណែកកូនស្រី​​ពៅ ឯកឧត្តមថាក់ស៊ីន គឺ​លោកស្រី ផេថងថាន បានប្រាប់អ្នកសារព័ត៌មានថា “ក្រោយពីជួបសួរសុខទុក្ខហើយ សម្ដេចតេជោ ហ៊ុន សែន នឹងពិសារអាហាថ្ងៃត្រង់ជាមួយបងធម៌គឺឯកឧត្តមថាក់ស៊ីន ផងដែរ។បន្ទាប់មកសម្ដេចនឹងអញ្ជើញត្រឡប់ទៅព្រះរាជាណាចក្រកម្ពុជាវិញ”។  គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ១៩៩២រហូតមក […]

Featured នយោបាយ ព័ត៌មានសង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទីក្រុងបាងកក ដើម្បីជួបសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បាននិងកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងបាងកកប្រទេសថៃ ដើម្បីជួបសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា“ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ”៕  

Featured នយោបាយ ព័ត៌មានសង្គម

ដើមខែ​មីនាខាងមុខ សម្តេច​ធិបតីហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​

ភ្នំពេញ៖យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឱ្យ​ដឹងថា នៅ​ដើមខែ​មីនាខាងមុខនេះ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា និងលោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត ជាស្ត្រី​ទី១នៃ​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី។ខណៈដែល​កិច្ចប្រជុំ​នោះ​ធ្វើ​ទ្បើង​នៅ​ទីក្រុង​មែ​ប៊​នប្រទេស​អូស្ត្រាលី​។ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ពិតជា​សប្បាយរីករាយ​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​ស្វាគមន៍​ការអញ្ជើញដល់​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មកកាន់​ប្រទេស​អូស្ត្រាលី​៕

Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

Update បើក​ការ​ដ្ឋាន​សាងសង់ស្ពាន តម្លៃប្រមាណ៦០លានដុល្លារ ឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម-ព្រែកប្រា

ភ្នំពេញ​៖​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ បើក​ការ​ដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារ។ស្ពាននេះប្រភេទ​បេតុងភ្លោះមានប្រវែង៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅក្នុងរាជធានីភ្នំពេញ។ តាមរបាយការណ៍បានឱ្យដឹងថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ។មានគម្លាតពីគ្នាកន្លះ​ម៉ែត្រ ដោយស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍២គន្លង ប្រវែង៧ម៉ែត្រ គន្លងផ្លូវ​សម្រាប់​ទោចក្រយានមាន១គន្លង ប្រវែង២,៥ម៉ែត្រ ផ្លូវថ្មើរជើងមាន១គន្លង ប្រវែង២ម៉ែត្រ-បង្កាន់ដៃស្ពានសងខាង សរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លង​កាត់​សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន៩០ម៉ែត្រគុណ១១,៥ម៉ែត្រ។ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅ​មហា​វិថី​សំខាន់ៗនៅរាជធានីភ្នំពេញ។ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ​តាម​លក្ខណៈ​បច្ចេកទេស។ ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើតមានប្រវែង៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុត​កម្រាស់៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។​គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែងនៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពាន​ទាំង​សងខាងចំនួន៤កំណាត់ ប្រវែងសរុប១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក […]