ភ្នំពេញ៖គេសង្កេតឃើញថា តារាវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី ស្របពេលដែលអាជីពសិល្បៈ មានភាពរីកចម្រើន និងទទួលបានការគាំទ្រនោះ បច្ចុប្បន្ននាងក៏កាន់តែវិវឌ្ឍន៍ខ្លួន ដើម្បីប្រជែងយកទីផ្សារសិល្បៈក្តោបឱ្យណែនក្នុងដៃ។ ស្រីស្អាត សោភាទេពី ក៏បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ជាមួយការប្រែមុខមាត់ថ្មី ដោយចូលវ័យក្រមុំ១៨ឆ្នាំ។មិនតែប៉ុណ្ណោះអ្វីដែលប្លែកភ្នែកនោះគឺ ទេពី ហាក់មានការខុសប្លែកពីមុនទាំងរូបសម្ផស្ស និងការតុបតែងខ្លួនសិចស៊ី។តួយ៉ាងបើតាមកត់សម្គាល់នៅលើគណនីហ្វេសប៊ុករបស់ សោភាទេពី កន្លងមកនាងតែងតែបញ្ចេញរូបភាពជាហូរហែ ដោយបង្ហាញរូបសម្រស់ដ៏ស្រស់ផូរផង់ជាមួយការសម្ញែងខ្លួនក្នុងសំលៀកបំពាក់សិចស៊ីបញ្ចេញសាច់ខ្ចីយ៉ាងល្វតល្វន់ថែមទៀត។
កម្សាន្ត
វ៉ាន់វល័ក្ខ មិនហ៊ានទទួលការសម្តែង ដោយសារខ្លាចមូលហេតុមួយ
ភ្នំពេញ៖តារាសម្តែងដែលចូលចិត្តបង្អួតដើមទ្រូងដ៏សិចស៊ីនាងវ៉ាន់ វល័ក្ខ មួយរយៈនេះត្រូវបានគេមើលឃើញថា នាងហាក់មិនបានបង្ហាញវត្តមានថ្មីៗបន្ថែមទៀតឡើយ ខណៈពេលទីផ្សារភាពយន្តនៅក្នុងស្រុកហាក់កម្រើកឡើងវិញ។បញ្ហានេះ ត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា នាងនៅមិនទាន់អាចទទួលយកការសម្តែងថ្មីៗនាអំឡុងពេលនេះបានឡើយ ដោយសារនាងភ័យខ្លាចពីការឆ្លងរីករាលដាលនៃជំងឹកូវីដ១៩។ វ៉ាន់ វល័ក្ខ បានឱ្យថា បច្ចុប្បន្នការងារសម្តែងនាងបានផ្អាកមួយរយៈសិន ដោយត្រូវចាំមើលជំងឺកូវីដនៅក្នុងប្រទេសរាងស្រាក់ស្រាន្តជាងនេះ។យ៉ាងណា វ៉ាន់ វល័ក្ខ នៅមិនទាន់បានកំណត់ពេលវលាជាក់លាក់ណាមួយថា រូបនាងនឹងវិលមកការសម្តែងជាថ្មីនោះឡើយ។
បទ“ចាញ់ត្រង់ស្រឡាញ់” របស់មាស សុខសោភាបានសរសើរថាល្អទាំងគុណភាពនិងអត្ថន័យ
ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ក្នុងការបញ្ចេញស្នាដៃផលិតជាMV មួយរយៈធំព្រោះតែជំងឺកូវីដ-១៩នោះមក ពេលនេះតារាចម្រៀង មាស សុខសោភាបានបញ្ចេញបទថ្មីអមដោយការសម្តែង និងសាច់រឿងដ៏ជក់ចិត្ត។ បទថ្មី “ចាញ់ត្រង់ស្រឡាញ់” ដែលបានបញ្ចេញជាផ្លូវហើយនោះពិតជាពិរោះប្លែកមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនត្រឹមតែជាបទពិរោះរណ្តំចិត្តនោះទេ តែបទចម្រៀងនេះក៏បានប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខជាច្រើនចូលរួមសម្តែងអមដោយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ផងដែរ។
ព្រីម លីហ្សា ស្នើឱ្យជួយគាំទ្រវិស័យបង្ហាញម៉ូដតែមិនមែនសំដៅលើភាពសិចស៊ីទេ
ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាតារាសម្តែង កញ្ញា ព្រីម លីហ្សា នៅតែធ្វើឱ្យទស្សនិកជននិងអ្នកគាំទ្រនាងជាច្រើនបានស្គាល់នាងតាមរយៈការនិយមបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួនប្លែកៗ ។ ក្នុងជំនួបថ្មីៗតារាស្រីរូបនេះបានស្នើទៅកាន់ទស្សនិកជនឱ្យជួយគាំទ្រវិស័យបង្ហាញម៉ូដ និងរចនាម៉ូដព្រោះតែវាបានជួយលើមុខមាត់វិស័យម៉ូដនៅកម្ពុជានិងមិនមែនសំដៅទៅលើរូបភាពសិចស៊ីនោះឡើយ។
កញ្ញាអាណូរ៉ូសមានរូបសម្ផស្សកាន់តែស្រស់ស្អាតក្រោយពីកែលើផ្ទៃមុខជាថ្មី
ភ្នំពេញ៖កញ្ញាអាណូរ៉ូសដែលមហាជនបានស្គាល់ថា ជាតារាចម្រៀងនិងតារាសម្តែងដ៏ល្បីល្បាញមួយដួងកំពុងរះនៅកម្ពុជា មកដល់ពេលនេះមើលទៅគឺកាន់តែស្រស់ស្អាតបន្ទាប់ពីនាងបានកែសម្ផស្សបន្ថែមទៀតទៅលើផ្ទៃមុខ។ អាណូរ៉ូសកាលពីចុងឆ្នាំ២០២០ នាងបានធ្វើការវះកាត់ជាច្រើនដងទៅលើផ្ទៃមុខគឺច្រមុះ ចង្កានិងត្របកភ្នែក។ ប៉ុន្តែអ្វីៗវាហាក់ដូចមិនសមតាមបំណង ព្រោះបានជះលុយយ៉ាងច្រើនទៅហើយនៅតែមិនទាន់ស្អាត ។ ជាមួយនោះមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នារិះគន់បណ្តុះបង្អាប់ទៅលើនាងជាពិសេសត្រង់ច្រមុះ ដែលធ្វើឱ្យនាងហាក់ដូចជាអន់ចិត្តយ៉ាងខ្លាំង ។
ទម្លាប់ពិសេស ជួយឲ្យគូស្នេហ៍មានការរួមភេទដ៏អស្ចារ្យ
ការរួមភេទ ត្រូវបានគេជឿថាជាទម្រង់នៃភាពស្និទ្ធស្នាលខ្ពស់បំផុត នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់។ វាបង្ហាញថាបុគ្គលទាំងពីរ ជឿទុកចិត្តគ្នាទៅវិញទៅមកទាំងស្រុងហើ យត្រៀមខ្លួនដើម្បីរួចរាល់ដើម្បីរួមរស់ជាមួយគ្នា។ វាជួយពង្រឹងចំណងសម្ព័ន្ធភាពប្តីប្រពន្ធ និងជួយភ្ជាប់ទំនាក់ទំនងពួកគេកាន់តែមានសុភមង្គល និងភាពផ្អែមល្ហែម។ ដើម្បីទទួលបានបទពិសោធន៍ផ្លូវភេទដ៏អស្ចារ្យមានរឿងជាច្រើនទៀត ដែលយើងត្រូវការដើម្បីធានាថា ជីវិតដៃគូកាន់តែមានអត្ថន័យ ហើយនេះជាទម្លាប់ពិសេសមួយចំនួន ដែលគូស្នេហ៍គ្រប់រូបគួរយកចិត្តទុកដាក់ ប្រសិនបើចង់ឲ្យទំនាក់ទំនងលើគ្រែកាន់តែអស្ចារ្យ៖
បាត់មុខពីសិល្បៈមួយរយៈពេជ្រ អាវីហ្សា បញ្ចេញផ្ទះវីឡាប្រណីត និងរថយន្តទំនើប
ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈមួយរយៈមែន ប៉ុន្តែពេលនេះ តារាសម្តែង សិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ស្រាប់តែបង្ហាញទាំងផ្ទះវីឡាធំស្កឹមស្កៃ និងរថយន្តទំនើបថ្លែកប់ពពកនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ពេជ្រ អាវីហ្សា ហៅម៉ីម៉ី ត្រូវបានគេស្គាល់ច្រើនកាលពីប៉ុន្មានឆ្នាំមុនក្រោយពីនាងលេចមុខថតឈុតបែបសិចស៊ីរួមគ្នាជាមួយលោកអេនឌី និងចាប់ផ្តើមលេចមុខក្នុងការងារសិល្បៈមួយចំនួន ។ប៉ុន្តែមួយរយៈចុងក្រោយនេះនាងស្ងាត់បាត់ដំណឹងពីសិល្បៈស្រាប់តែលេចមុខធ្វើឲ្យគេភ្ញាក់ផ្អើលនឹងជីវិតហ៊ឹហានទៅវិញស្របពេលដែលសិល្បករជាច្រើនខ្លះកំពុងផុងខ្លួននឹងបំណុល ជីវភាពខ្វះមុខក្រោយ និងមុខជំនួញត្រូវជាប់គាំងព្រោះតែវិបត្តិនៃជំងឺកូវីដ១៩នោះ។
ស៊ឹមស្រីនិច ប្រកាសលាឈប់ពីសិល្បៈទាំងអាថ៌កំបាំង
ពិតជាធ្វើឱ្យអ្នកគាំទ្រតារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច មានការភ្ញាក់ផ្អើលមិនតិចទេក្រោយពីតារាស្រីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រនៅមិនទាន់អស់ចិត្តព្រោះតែនាងនៅមិនទាន់ជម្រះមន្ទិលថាមូលហេតុអ្វីឦ្យពិតប្រាកដនៅពីក្រោយការចាកចេញនេះ។ ការប្រកាសបិទទំព័រការងារសិល្បៈនេះដែរធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយនាងទើបនឹងបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹក និងការងារសិល្បៈសម្តែងជាហូរហែនោះ។ តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើន។
ផ្អើលពេញបណ្ដាញសង្គមខណៈភរិយាអ្នកឧកញ៉ាហុងពីវ បង្ហាញរូបភាពស៊ីចស៊ីដ៏កម្ររបស់ខ្លួន
ភ្នំពេញ៖តាមរូបភាពប្រមាណជិត ១០សន្លឹករបស់ភរិយាអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី «Super Model» បានធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Instagram ខណៈអ្នកនាងបង្ហាញរូបស៊ីចស៊ីដ៏កម្ររបស់ខ្លួន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាង លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ តែងតែងបង្ហាញសកម្មភាពដំណើរកម្សាន្តជាមួយមិត្តភក្ដិ ប្រកបដោយភាពសប្បាយរីរាយបំផុត ហើយការតុបតែងខ្លួនទៀតសោតក៏ហាក់ដូចជាសិចស៊ី មិនចាញ់តារាៗប៉ុន្មានឡើយ ។ ស្រាប់តែអ្នកនាង លី យ៉ាណា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Instagram ជាច្រើនភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែរូបថតដ៏សិចស៊ីបំផុតរបស់អ្នកនាង ប្រមាណជិត ១០សន្លឹក ត្រូវបានបង្ហាញឡើងនៅលើបណ្ដាញសង្គម Instagram ។