សន្តិសុខ

ទាស់សម្តីគ្នាពេលលក់ត្រីជនដៃដល់យកដាវកាប់គូភាគីបង្កឱ្យរបួសធ្ងន់ធ្ងរ

ស្វាយ​រៀង៖កម្លាំងនគរបាលខេត្តស្វាយរៀងបានចាប់ជនដៃដល់២នាក់ករណីយកដាវកាប់លើគូទំនាស់ឱ្យរងរបួសធ្ងន់ដែលកើតពីការទាស់សម្តីគ្នាពេលលក់ត្រី។ ​ករណី​នេះ​កើតឡើង​នៅ​ភូមិ​តា​ត្រាវ​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។​ សមត្ថកិច្ចបានឱ្យដឹងថា៖ជន​ដៃដល់​ឈ្មោះ​ ខឹ​ម​ ស៊ី​ន​អាយុ​២៧​ឆ្នាំនិង​​ឈ្មោះ​ ស​ សេរី​វុ​ត្ថា​អាយុ​២៧​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ភូមិ​ក្រ​ញូ​ង​ ឃុំ​មុខ​ដា​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន ​(+)​ ទាំង​២​នាក់​ ។​ចំណែកជនរងគ្រោះឈ្មោះ សាន់ វណ្ណាអាយុ២៥ឆ្នាំ នៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែករងរបួសក្បាលនិងជើងខាងឆ្វេងធ្ងន់ធ្ងរ។ បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​ រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ ដើម្បី​កសាង​សំណុំរឿង ​ចាត់ការ​តាម​ច្បាប់​ ៕ដោយ៖ចំប៉ា

សន្តិសុខ

បុរសម្នាក់ចងកសម្លាប់ខ្លួនសង្ស័យមកពីចូលដណ្តឹងកូនក្រមុំគេមិនបានសម្រេច

ពោធិ៍សាត់៖បុរសម្នាក់ចងកសម្លាប់ខ្លួននឹងខ្សែនីឡុងពណ៌សប្រវែងប្រមាណ១ម៉ែត្រទៅនឹងដើមខ្នុរដែលសង្ស័យមកពីចូលដណ្តឹងកូនក្រមុំគេមិនបានសម្រេច។។ករណីនេះកើតនៅត្រង់ដើមខ្នុរផ្នែកខាងកើតផ្ទះភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។ មន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖ ជនអត្តឃាតឈ្មោះ ឈាង ថន ហៅដុងអាយុ ២៤ឆ្នាំបច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ ។ឪពុកម្ដាយអត្តឃាតជនបានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ កន្លងមកកូនប្រុសរបស់គាត់ បានស្រឡាញ់កូនអ្នកស្គាល់គ្នាម្នាក់នៅឯខេត្តកំពតដោយពួកគាត់ធ្លាប់ផ្គូរផ្គង និងទំនាក់ទំនងគ្នា។ ប៉ុន្តែខាងស្រីជូនពាក្យវិញដោយថាខែឆ្នាំមិនសូវល្អ ចាប់ពីពេលនោះមកឃើញកូនប្រុសមានទឹកមុខ និងអារម្មណ៍ប្លែក ៕ដោយ៖ចំប៉ា      

សន្តិសុខ

នគរបាលចាប់ជនសង្ស័យ១៤នាក់ដែលជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាម

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន១៤នាក់ករណីជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាមនៅផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។ មន្ត្រីនគរបាលបានឱ្យដឹងថា៖ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះចាប់មនុស្សចំនួន​ ១៤នាក់​ ដែលជួបជុំលេងល្បែង​ ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល​ ។បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់​ ទៅធ្វើតេស្តកូវីដ-១៩​ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ។ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ​ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់​ ៕ដោយៈចំប៉ា    

ព័ត៌មានសង្គម សន្តិសុខ

ដកស័ក្តិនិងលុបឈ្មោះចេញពីបញ្ជីកងទ័ពចំពោះស័ក្តិ៤ម្នាក់ផឹកស៊ីស្រវឹងបើកឡានរារាំងដល់វិធានការរដ្ឋបាល

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ក្រសួងការពារជាតិបានសម្រេចដកឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌកងយោពលខេមរភូមិន្ទចំពោះលោកស័ក្តិ៤ គឹមពិសិដ្ឋករណីផឹកស៊ីស្រវឹងបើករថយន្តរារាំងដល់វិធានការរដ្ឋបាលនៃរាជរដ្ឋាភិបាលបន្ទាប់ពីតុលាការឃុំខ្លួនជនជាប់ចោទគឹមពិសិដ្ឋ និងបក្ខពួករួចមក។ សូមបញ្ជាក់ថា៖ចៅក្រមស៊ើបសួរតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនជនជាប់ចោទ ទាំង៣នាក់ ករណីបើករថយន្តទាំងស្រវឹង ចំនួន២បទល្មើស ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ក្នុងនោះមានឈ្មោះ គឹម ពិសិដ្ឋ ដែលជាគូស្នេហ៍ របស់ស្ត្រីជាប់ចោទឈ្មោះ សាត សុម៉ាលី អតីតភរិយាថៅកែជីករណ្តៅដីបាញ់បោះសេរីកន្លងទៅនោះ។ លោក វណ្ណ សុបញ្ញាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការ លោក សេង រិទ្ធីបានចោទប្រកាន់ចំនួន២បទល្មើស។ ក្នុងនោះ បទ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងបទ រារាំងការអនុវត្តវិធានការរដ្ឋបាល។ សូមបញ្ជាក់ថា៖នគរបាលខេត្តកណ្ដាលឃាត់ខ្លួនមនុស្សប្រុសស្រី ៣នាក់ ករណីស្រវឹងបើករថយន្ត រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ។ មនុស្ស ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ បើករថយន្តពាក់ផ្លាកលេខយោធាទាំងស្រវឹងស្រា បានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់ការចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីមានជាតិអាកុលខ្ពស់។ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឱ្យដឹងថា៖ករណីនេះកើតហេតុនៅវេលាម៉ោង២១.៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល។ជនសង្ស័យ៣នាក់ឈ្មោះ គឹម […]

សន្តិសុខ

តុលាការឃុំខ្លួនមន្រ្ដីយោធាម្នាក់បន្ទាប់ពីបាញ់កម្មករបណ្ដាលឱ្យស្លាប់

រតនគិរី៖តុលាការខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានឃុំខ្លួនមន្រ្ដីយោធាម្នាក់ករណីបាញ់សម្លាប់កម្មករម្នាក់។មន្រ្ដីយោធានោះមានឈ្មោះលី ថេងជាងភេទប្រុសអាយុ៤៨ឆ្នាំជាមន្រ្ដីយោធានិងជាម្ចាស់ចម្ការកៅស៊ូមួយកន្លែងដែលមានទីតាំងនៅភូមិគង់យុគឃុំប៉ាតេស្រុកអូរយ៉ាដាវខេត្ដរតនគិរី។ឯជនរងគ្រោះមានឈ្មោះរឹម ចន្ថាភេទប្រុសអាយុ៣៧ឆ្នាំកម្មករជៀជ័រកៅស៊ូ នៅទីតាំងខាងលើ។ គួររំលឹកថាកាលពីរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២១មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅចម្ការកៅស៊ូមួយកន្លែងក្នុងស្រុកអូយ៉ាដាវដោយពុំមានមូលហេតុ។លោកសូយសំណាងអធិការប៉ូលីសស្រុកអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា៖ការផ្ទុះអាវុធនោះគឺមន្រ្ដីយោធាម្នាក់ដែលមានឈ្នោះដូចខាងលើបានបាញ់កម្មករចំនួន៣គ្រាប់គឺចំឆ្អឹងជំនីខាងស្ដាំ២គ្រាប់និងចំភ្លៅខាងស្ដាំ១គ្រាប់។ លោកអធិការបានបញ្ជាក់ថា៖ភ្លាមៗនោះកម្លាំងប៉ូលិសស្រុកបានចុះទៅដល់កន្លែងកើតហេតុហើយបានប្រញាប់ដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីសង្រ្គោះ។តែគេបានស្លាប់មុនពេលទៅដល់ពេទ្យដោយសារងរបួសធ្ងន់ធ្ងរ។ពេលជាមួយគ្នានោះជនដៃដល់ត្រូវបានចាប់ខ្លួនរួមនិងអាវុខ្លី១ដើមរថយន្ដមួយគ្រឿងបញ្ជូនទៅស្នងការប៉ូលិសខេត្ដដើម្បីចាត់ការបន្ត។ មន្រ្ដីប៉ូលិសខេត្ដរតនគិរីបានឱ្យដឹងថា៖ក្រោពីសាកសួរជនដៃដល់ឈ្មោះលីថេងជាងរួចបានបញ្ជូនខ្លួនរួមនិងវត្ថុតាងទៅតុលាការហើយកាលពីរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។មន្រ្ដីតុលាការម្នាកបានឱ្យដឹងថា៖ជនដៃដល់ឈ្មោះលីថេងជាងដែលបាញ់កម្មករបណ្ដាលឱ្យស្លាប់ម្នាក់នោះត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នដើម្បើបើកការស៊ើបអង្កេតបន្ថែម៕ដោយ៖សុវណ្ណ

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ រហូតដល់ថ្ងៃទី៥ ខែឧសភា

ភ្នំពេញ៖នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២១រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រហូតដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១។រាជរដ្ឋាភិបាលកម្ពុជា៖សម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បែបនេះដោយផ្អែកថា៖ ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ សូមជម្រាបថា៖ កាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ។គិតចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។លុះដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រហូតដល់ថ្ងៃទី៥ខែឧសភាបន្តទៀត៕ដោយ៖វិចិត្រ

សន្តិសុខ

ម៉ូតូធំតូចពីរគ្រឿងបើកលឿនបុកគ្នាបណ្តាលឱ្យឆេះខ្ទេចមួយគ្រឿងរបួស៣នាក់

បន្ទាយមានជ័យ៖ម៉ូតូធំ BMW GS 120A និងម៉ូតូតូច Honda wave c100 បើកបរក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹងបណ្តាលឱ្យម៉ូតូធំឆេះខ្ទេចម៉ូតូខួចខាតយ៉ាងដំណំឯមនុស្សរបួសធ្ងន់ស្រាល៣នាក់។ហេតុការណ៍នេះនៅលើ ផ្លូវជាតិលេខ៥៦A ក្នុងភូមិថ្មដែកកេះឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ រិ ខោវ ភេទប្រុស អាយុ២៧ឆ្នាំ នៅ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកអ្នកបើកបរម៉ូតូម៉ាកហុងដាវេវសេ១០០គ្មានផ្លាកលេខ អ្នករួមដំណើរឈ្មោះ អែម នី ភេទប្រុស អាយុ២៥ឆ្នាំបណ្តាលឱ្យ របួសបាក់ភ្លៅឆ្វេង និងអ្នករួមដំណើរបាក់ដៃឆ្វេង និងជើងឆ្វេង ។ ចំណែកម៉ូតូធំម៉ាក BMWGS 120A ពាក់ផ្លាកលេខ ភ្នំពេញ 1HD.5556 បញ្ច្រាស់ទិសគ្នា អ្នកបើកបរឈ្មោះ លី ពីឆៃ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យរងរបួសស្រាលឯម៉ួតូធំឆេះខ្ទេច៕ដោយ៖សៅវ៉ាន់ឌី

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ចាប់ពិន័យជាប្រាក់ពី២ទៅ៣លានរៀលក្នុងម្នាក់លើក្រុមអ្នកជួបជុំផឹកស៊ីល្មើសបំរាម

ភ្នំពេញ៖(ព័ត៌មានបន្ថែម)សមត្ថកិច្ចនគរបាលខណ្ឌសែនសុខនៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានផាកពិន័យតាមច្បាប់លើមនុស្សមួយក្រុមមានគ្នីគ្នា៦នាក់ស្រី២នាក់ដែលជួបជុំផឹកស៊ីល្មើសវិធានការក្រសួងសុខាភិបាលពី២ទៅ៣លានរៀលក្នុងម្នាក់។ មន្ត្រីនគរបាលបានឱ្យដឹងថា៖ការចាប់ខ្លួនក្រុមល្មើសនោះនៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២៥ខែមេសា ឆ្នាំ២០២១។ក្រុមនេះមានឈ្មោះ ស៊ុន ដាអាយុ៤១ឆ្នាំអ្នកបើករថយន្តស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចម្ការមន ត្រូវពិន័យជាប្រាក់២.០០០.០០០រៀល ។ ឈ្មោះ ស៊ុន វាសនាអាយុ៣៩ឆ្នាំលក់សម្ភារពេទ្យ ស្នាក់នៅសង្កាត់អូឡំពិក ខណ្ឌចម្ការមន ត្រូវពិន័យជាប្រាក់២.០០០.០០០រៀល ។ឈ្មោះ ចៅ ប៉ៅសិអាយុ២៤ឆ្នាំបុគ្គលិកធានាគារកាថេរ ស្នាក់នៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយពិន័យជាប្រាក់២.០០០.០០០រៀល។ឈ្មោះ សួន ឆវី អាយុ៣៦ឆ្នាំអ្នកមើលការខុសត្រូវហាងម្លប់ស្បូវមានលាភ ស្នាក់នៅភូមិពោងពាយខណ្ឌសែនសុខត្រូវពិន័យជាប្រាក់ ៣.០០០.០០០រៀល។ ឈ្មោះ ហេង ម៉ី ភេទស្រី អាយុ២៨ឆ្នាំលក់អីវ៉ាន់អនឡាញ ស្នាក់នៅ ភូមិភ្នំពេញថ្មីខណ្ឌសែនសុខត្រូវពិន័យជាប្រាក់២.០០០.០០០រៀលនិងឈ្មោះ ឈឹម សោភា ភេទស្រី អាយុ១៩ឆ្នាំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវពិន័យជាប្រាក់២.០០០.០០០រៀល ។ ចំពោះមនុស្សទាំង៦នាក់ នេះ សមត្ថកិច្ចបានចាប់ខ្លួនពេលកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការក្រសួងសុខាភិបាល ។បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានធ្វើផាកពិន័យតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ ៕ដោយ៖ចំប៉ា  

សន្តិសុខ

បញ្ជូនមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ទៅតុលាការ

បាត់ដំបង៖សមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១បានបញ្ជូនមុខសញ្ញាចែកចាយគ្រឿងញៀនទៅតុលាការ។ជននេះត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌចាប់បាននៅភូមិអូរតាប៉ុនឃុំ ពេជ្រ ចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។   លោកវរសេនីយ៍ទោហេងបារាំងអធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា៖ជនទាំង២នាក់ជាប់ចោទពីបទរក្សាទុក ចែកចាយជួញដូរគ្រឿងញៀន។ជនសង្ស័យឈ្មោះសុខចាន់ ឌីអាយុ  ៤០ ឆ្នាំ និងឈ្មោះ ហ៊ួរ៉ា ភីអាយុ៤០ ឆ្នាំទាំង២នាក់រស់នៅភូមិ ភ្នំ តូចឃុំ ពេជ្រ ចិន្តា  ស្រុក ភ្នំព្រឹកខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូត បានរួម មានថ្នាំ ញៀន ប្រភេទ មេ តំ ហ្វេ តា មីន( ម៉ា ទឹកកក ICE) ចំនួន ១ថង់ ជញ្ជីង សម្រាប់ ថ្លឹង គ្រឿងញៀន១គ្រឿង ទូរស័ព្ទ១គ្រឿង ( ចាស់ )ដាវ១ ដើមថង់ សម្រាប់វេច ខ្ចប់ គ្រឿងញៀន និង សម្ភារប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន ។  ជនសង្ស័យទាំងពីរនិងវត្ថុតាងត្រូវកម្លាំងប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ  

សន្តិសុខ

បញ្ជូនជនម្នាក់ទៅតុលាការករណីកាត់តសំឡេងប្រមុខថ្នាក់ដឹកនាំឱ្យខុសការពិត

កំពង់ឆ្នាំង៖នគរបាលបានចាប់និងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីបានកាត់តសំឡេងនិងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល ខុសខ្លឹមសារដើម ក្នុងប្រព័ន្ធបណ្តាញសង្គម។ការចាប់ខ្លួនជននេះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នៅភូមិសា្វយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  និងបញ្ចូនទៅតុលាការនៅថ្ងៃ២៦ខែមេសា ឆ្នាំ២០២១នេះ។ លោក អៀរប៊ុនធឿនស្នងការរង និង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ភឹម ផាយផាត់ រស់នៅ ភូមិសា្វយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ជនសង្ស័យបានបង្ហោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពុំមានលក្ខណៈពេញលេញ ត្រឹមត្រូវតាមខ្លឹមសារដើម ដែលមានប្រសាសន៍កន្លងមកនៅ ស្រុកកៀនស្វាយ។ លោក អៀរប៊ុនធឿនបានបន្តថា៖សាម៉ីខ្លួន បានយកប្រសាសន៍សម្តេចហ៊ុនសែនមកដាក់បញ្ជាក់ និងបន្តរយៈពេល៣ខែទៀត ហើយម្ចាស់គណនីតីកតុកនេះបាននិយាយបន្ថែមលើខ្លឹមសារសម្តេចហ៊ុនសែន បញ្ជាក់ថា “ចប់ហើយបងប្អូនយើង ខ្ញុំអាណិតកម្មករកម្មការិនីណាស់”។ លោកស្នងការរងបានបញ្ជាក់ថា៖ ដោយសារខ្លឹមសារដែលបង្ហោះលើបណ្តាញសង្គមតីកតុក នេះបង្កប់នូវខ្លឹមសារ ធ្វើឱ្យមានការភាន់ច្រឡំបំផុសបំផុល ធ្វើឱ្យមានចលាចលក្នុងសង្គម ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កម្លាំងសមត្ថកិច្ចបានក៏បានចាប់ខ្លួន ឈ្មោះ ភឹម ផាយផាត់ នេះ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ដីមាស