សន្តិសុខ

ថៅកែ​ហាង​មួយ​បាន​យក​សាំង​ចាក់​ដុត​ម៉ូតូ​១​គ្រឿង​ឆេះ​ខ្ទេច​

សៀមរាប​៖​ថៅកែ​ភោជនីយដ្ឋាន ជូ ហេង​ហេង នៅ​សុខៗ​ក៏​យក​សាំង​ចាក់​ដុត​ម៉ូតូ​១​គ្រឿង​ចោល បណ្តាលឱ្យ​ឆេះ​ស​ន្ឌោ​សន្ធៅ​ផ្អើល​កណ្តាល​ក្រុង​សៀមរាប​។​ហេតុការណ៍​បានកើត​ឡើង​នៅមុខ​ហាង​មួយ​ស្ថិត​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា​ម៉ូតូ​១​គ្រឿង​ដែល​ថៅកែ​ហាង​យីហោ​ជូ​ហេង​ហេង​ដុតចោល​ម៉ាក វ៉េវ C110 ពណ៌ ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1P.5512​។​ម្ចាស់​ហាង​និង​ជា​ម្ចាស់ ម៉ូតូ ឈ្មោះ ង៉ូ​វ ឡេង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​។ បុរស​រូបនេះ​បាន​យក​សាំង ចាក់​ដុត ម៉ូតូ របស់ខ្លួន បណ្តាលឱ្យ​ឆាបឆេះ​តែ​មិន​បណ្តាលឱ្យមាន​របួស​ដ​ល់​មនុស្ស​ទេ​និង​មិន​រាលដាល​ដល់​កន្លែង​ផ្សេង​ដែរ​។​ ​មន្ត្រី​ដដែល​បាន​បន្តថា មូលហេតុ ខឹង និង បុគ្គលិក របស់ខ្លួន ឈ្មោះ គ​ន្ឋា ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ចុងភៅ​ជិះ​ម៉ូតូ​ដើរលេង​មិន​ធ្វើការ​។​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​បាន​ចុះជួយ​បាញ់​បំពុង​ពន្លត់​ទាន់ពេលវេលា​។​ ករណីនេះ​ខូចខាត​ឆេះ​អស់​ម៉ូតូ​១​គ្រឿង​និង​បាន​ដកយក​គ្រោងឆ្អឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុ​សិ៍្ត​។​ចំពោះ ថៅកែ​ហាង ខាងលើ ត្រូវបាន​នាំយកទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​៕​ស​.​សែត​  

សន្តិសុខ

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​

ខេត្តកំពង់ឆ្នាំង​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1H5562 បើកបរ​ដោយ​ឈ្មោះ ឌួង សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​ម៉ូតូ​នេះ​បាន​ឡើង​វ៉ា​ជែង​រថយន្ត​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក់​HONDAC125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង​1J4118​។​បើកបរ​ដោយ​ឈ្មោះ​សេង​ភារៈ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ស្មែ​ត​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​នៅក្នុង​ដំណើរ​ច្រាសទិស​គ្នា​។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឱ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ប្រមូល​វត្ថុតាង​យកមក​រក្សាទុក​នៅ​នគរបាល​ស្រុក​រលាប្អៀរ​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕sa dam​

ព័ត៌មានសង្គម

​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​៩​ខែលើក​ទិសដៅ​បន្ត​

​ព្រះ​វិហារៈ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​៩​ខែលើក​ទិសដៅ​បន្ត​។​កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​និង​ចូលរួម​មន្ត្រី​កងកម្លាំង​ចំណុះ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ក្រុង​/​ស្រុក​ទាំង​៨​ចំនួន​២៦៧​នាក់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឆ​យ​បូ​រិ​ន​ស្នងការរង​ទទួល​ផ្នែក​ផែនការ​ងារ​សេនាធិការ​បាន​អាន​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​៩​ខែ​និង​ផ្សព្វផ្សាយ​សភាពការណ៍​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ដល់​កងកម្លាំង​ក្នុង​អង្គប្រជុំ​។​ ​លោក​ឧ​ត្ត​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បាន​បូកសរុប​នូវ​របាយការណ៍​៩​ខែ​និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​សំរេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ ។ ​ ​បន្ថែម​ពីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​គ្រប់​ជំនាញ​ទាំងអស់​ត្រូវ​បន្ត​ប្រពៃណី​នៃ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំពេញ​ការងារ​អោយ​កាន់តែ​ខ្លាំងក្លា​នឹងត្រូវ​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​បង្កា​ទប់​ស្តា​ត់បទ​ល្មើស​ផ្សេងៗ​ដែល​តែងតែ​កើតមាន​ក្នុង​មូលដ្ឋាន​ឱ្យ​ខាន​តែ​បាន​។ ​ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល បទបញ្ជា​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ម៉ឺងម៉ាត់​បំផុត​ដើម្បី​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ជឿជាក់​លើ​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំង​យើង​៕​វ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ឱសថនិងផលិតផលក្លែងក្លាយជាង៥៤០តោនត្រូវកម្ទេចចោលនៅខណ្ឌដង្កោ

ភ្នំពេញ៖គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយខុសច្បាប់នឹងរៀបចំពិធីកម្ទេចចោលឱសថក្លែងក្លាយនិងផលិតផលក្លែងក្លាយខុសច្បាប់សរុបចំនួន៥៤០,៧តោនក្នុងខណ្ឌដង្កោរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០នេះក្រោម​អធិបតីភាព​លោក​កើត រិ​ទ្ធរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ។ សូមបញ្ជាក់ថាៈគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនឹងសុវត្ថភាពសង្គមបានរៀបចំពិធីកម្ទេចចោលឱសថអន់គុណភាពនឹងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅចំនួន៦មុខ។ ក្នុងនោះរួមមាន ផលិតផលឱសថ, គ្រឿងសំអាង, ថ្នាំកសិកម្ម, បារីអេឡិចត្រូនិច, ផលិតផលប្រើប្រាស់, នឹង គ្រឿងឧបភោគបរិភោគ, សរុបចំនួនជាង ៥៤០ តោន។ឱសថនិងផលិតផលក្លែងក្លាយនេះត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការបានបង្ក្រាបនិងរឹបអូសរក្សាទុកនាពេលកន្លងមក។   ពិធីកម្ទេចបំផ្លាញឱសថនឹងផលិតផលក្លែងក្លាយនេះដែរធ្វើឡើងនៅទីលានចាក់សំរាម ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ជាមួយគ្នានោះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត៕sa dam

សន្តិសុខ

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ដកហូត​វត្ថុតាង​ជិត​១​គីឡូក្រាម​

​ភ្នំពេញ​:​កម្លាំង​ជំនាញ​នគរបាល​ខ​ណ្ខ​មានជ័យ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​។​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​មុនី​រ៉េត​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ​កាលពី​ថ្ងៃទី​៤​ខែ​វិច្ចិកា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ខណ្ឌមានជ័យ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​នេះ​ថា​ដំបូង​កម្លាំង​យើង​ឃាត់​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់វ៉េវ​ពណ៌​ខ្មៅ​ក៏​ឆែក​ត្រួតពិនិត្យ​រកឃើញ​ក្រាម​ស​ថ្លា​ចំនួន​១០​ក​ញ្ចា​ប់​ថង់​តូច​និង​១​កញ្ចប់​ថង់​ធំ​លាក់ទុក​នៅក្នុង​ហោប៉ៅ​ខោ​។ ​ក្រោយមក​ជនសង្ស័យ​បាន​សារភាពថា​យក​ថ្នាំញៀន​ទាំងអស់នេះ​គឺ​យកទៅ​ឱ្យឈ្មោះ​សុខ​លីន​។​ភ្លាមៗ​នោះ​ជនសង្ស័យ​ក៏បាន​ដើរចេញ​មកពី​ក្នុង​វត្ត​កម្លាំង​ក៏បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​ក្រោយពី​ស្តាប់​ចម្លើយសារភាព​សមត្ថកិច្ច​ក៏បាន​បន្តទៅ​ឆែកឆេរ​នៅ​បន្ទប់​ជួល​លេខ​១៦​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខ​ណ្ខ​មានជ័យ​ជា​បន្ទប់​ជួល​របស់​ឈ្មោះ​សុខ​លីន​និង​ឈ្មោះ​ហុង​បូរី​ក៏បាន​ត្រួត​ពិនិត្យឃើញ​ក្រាម​សរ​ថ្លា​ចំនួន​៩​កញ្ចប់​ថង់​ធំ​បន្ថែមទៀត​។ ​ជនសង្ស័យ​៤​នាក់ ១-​ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​២,​ឈ្មោះ​ហុង​បូរី​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​៣,​ឈ្មោះ​វ៉ាន់​ធី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​៤,​ឈ្មោះ​ហ៊ិ​ន​សុបិន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុន​របរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៨០៧​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខ​ណ្ខ​មានជ័យ ។​ ​ចំណែក​វត្ថុតាង​និង​សម្ភារ​ដកហូត​មាន​៖​ក្រាម​ពណ៌​សរ​ថ្លារ​ចំនួន​២០​កញ្ចប់​។​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​។​សំបក​ថង់​ពណ៌​លឿង​១​។​កូន​ថង់​ប្លា​ស្ទី​ច​មួយចំនួន​។​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC1241​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការ​ដ្នា​នគ​បាល​ខ​ណ្ខ​មានជ័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

Featured នយោបាយ ព័ត៌មានសង្គម

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​

​ភ្នំពេញ​៖ បន្ទាប់ពី​លទ្ធផល​ធ្វើតេស្ត «​អវិជ្ជមាន​កូ​វីដ​១៩» សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​របស់​សម្តេច​តេ​ជោ​ប្រកាស​លើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​ ​សម្តេច​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​មាន​កូ​វីដ​-១៩​ដែល​បាន​តេស្ត​ឃើញ​នៅ​ប្រទេស​ថៃ​មួយថ្ងៃ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នកមាន​ទំនាក់ទំនង​ទាំងអស់ ដើម្បី​យក​សំណាក​ទៅ ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ ដោយឡែក​នៅផ្ទះ​សម្តេច និង​ភរិយា ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប​១៨​នាក់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា​អវិជ្ជមាន​ទាំងអស់​មិនមាន​អ្នកណា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​ ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ទោះបី​សម្តេច​មិនមាន​ឆ្លង​កូ​វីដ​១៩​ក្តី​តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សូម្បីតែ​ភរិយា​កូន​និង​ចៅ​ក៏​មិនអាច​ជួប​បានដែរ​។​ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែមថា​ទោះ​ត្រូវ​អាក់ខាន​ចេញពីផ្ទះ​ដែលជា​ការតម្រូវ​របស់​គ្រូពេទ្យ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​ តែ​សម្តេច​នៅតែ​បំពេញការងារ​ដោយ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ដដែល​។ សមាជិក​រាជរដ្ឋាភិបាល អភិបាលខេត្ត និង​មេបញ្ជាការ​កងកម្លាំង ប្រដាប់អាវុធ​នៅតែ​អាច​រាយ​ការ​ណ៏​ឬ សុំ​យោបល់​សម្តេច​បាន​ដដែល​។​ ​គួរបញ្ជាក់​ផងដែរ​លោក​PeterSzijjarto​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​១៩​ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅក្នុងពេល​ទស្សនកិច្ច ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) តាម​ការកំណត់​របស់​ក្រសួង សុខាភិបាល​៕​សហការី​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​បន្ទាប់ពី​ទឹកទន្លេ​ឡើង​ខ្ពស់​បន្តិច​មាន​ចំនួន​អ្នក​ជួល​គន្លង​ដាយ​ត្រី​បាន​កើនឡើង​

​ភ្នំពេញៈ​បន្ទាប់ពី​ទឹកទន្លេ​បាន​ងើបឡើង​ខ្ពស់​បន្តិច​នៅ​ចុងរដូវ​វស្សា​ធ្វើឱ្យ​ប្រជា​នេសាទ​មាន​សង្ឃឹមថា​អាច​នឹង​ចាប់បាន​ត្រី​ខ្លះ​នៅក្នុង​រដូវ​ត្រី​ប្រហុក​ផ្អក​ខាងមុខ​។​ក្នុងនោះ​ចំនួន​អ្នកធ្វើអាជីវកម្ម​នេសាទ​ត្រី​តាម​គន្លង​ដាយ​ក្នុង​ដង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ដល់​១០​នាក់​។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បានឱ្យ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លងទៅ​។​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់ថាៈ​នៅក្នុង​ការប្រកាស​ដាក់ឱ្យ​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ​ត្រី​សម្រាប់​ឆ្នាំ​២០២០-២០២១​និង​ឆ្នាំ​២០២១-២០២២​។​ ​ទាំង​លើក​ទី​១​និង​លើក​ទី​២​កន្លងទៅ​មាន​អ្នកដេញថ្លៃ​យក​កន្លង ដាយ​ត្រី​មួយ​នៅក្នុង​ចំណោម​គន្លង​ដាយ​ចំនួន​២២​។​ក្រោយមក​រដ្ឋបាល​ជល​ផល​បា​នរក​អ្នក​ជួល​បាន​ចំនួន​បី​គន្លង​ដាយ​ទៀត​។​ចំនួន​អ្នក​ជួល​គន្លង​ដាយ​ត្រី​កើនឡើង​បន្ទាប់ពី​ទឹកទន្លេ​ឡើង​ខ្ពស់​បន្តិច​នៅ​ចុងរដូវ​វស្សា​។​ ​លោក​ងិន ឌី បាន​បន្តថាៈ​មូលហេតុ​គ្មាន​អ្នកដេញថ្លៃ​និង​អ្នក​ជួល​គន្លង​ដាយ​ត្រី​នេះ​ដោយសារ​ទឹកទន្លេ​ឡើង យឺត​ពេក​និង​មាន​កម្ពស់​ទាប​មិនបាន​ហូរ​ចូល​តាម​ព្រែក​និង​មិន​មានទឹក​លិច​វាលទំនាប​សូម្បីតែ​បឹង​ទន្លេសាប​ក៏មាន​ទឹក​តិច​បំផុត​។​ដល់ពេល​ជាង​ពាក់កណ្តាល​រដូវវស្សា​ទៅហើយ​រហូតមកដល់​ចុងរដូវ​វស្សា​ទើប​មានទឹក​ងើបឡើង​ខ្ពស់​បន្តិច​។​ ​ធ្វើឱ្យ​អ្នក​ធ្លាប់ធ្វើ​អាជីវកម្ម​នេសាទ​ចំនួន​៦​នាក់​ដែល មិនបាន​ដេញថ្លៃ​និង​មិនបាន​ជួល​គន្លង​ដាយ​កន្លង​ដាយ​ពី​ដើមទី​បានដាក់​ពាក្យស្នើសុំ​ជួល​គន្លង​ដាយ​ដែល នៅសល់​ហើយ​បានការ​យល់ ព្រម​ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ​៕​ប​.​ខុន​

សន្តិសុខ

​ស្ត្រី​ម្នាក់​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​អាចមកពី​មាន​ជំងឺ​ប្រចាំកាយ​

ស្ទឹងត្រែង​:​ស្ត្រី​វ័យ​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ចង​.​ក​និង​ដើមឈើ​ក្បែរ​ផ្ទះ​របស់គាត់​។​ករណី​នោះបាន​កើតឡើង​នៅ​ចំណុច​ភូមិ​ញ៉ា​ង​ស៊ុ​ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ាង​ត្រូវគេ​ប្រទះឃើញ​វេលា​ម៉ោង​៤​ភ្លឺ​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ថ្មកែវ​បាន​ប្រាប់​ឱ្យដឹងថា​មាន​ករណី​ចង​.​ក​សម្លាប់ខ្លួន មួយ​កើតឡើង អត្តឃាត​ជន​ឈ្មោះ​កង​ថង​បាន​អាយុ​៤១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ជន​អត្តឃាត​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចង​.​ក​ជាមួយនឹង​មែក​អំពិល​ដែល​ដួល​ងាប់​នៅ​ខាងក្រោយ​ផ្ទះ បណ្តាលឱ្យ​ស្លាប់​។ ​តាម​ការបំភ្លឺ​របស់​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ដើមហេតុ​ជននេះ​សម្រេចចិត្ត​ធ្វើអត្តឃាត​បែបនេះ​ទំនងជា​ពិបាក​ទ្រាំ​នឹង​ជំងឺ​ប្រចាំកាយ​៕​សុខុម​/​

ព័ត៌មានសង្គម សន្តិសុខ

​អភិបាលខេត្ត​បញ្ជា​ដល់​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដែល​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​

ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៤​វិច្ឆិកា​ឆ្នាំ​២០២០​បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​វែកមុខ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​។​ក្នុង​នោះបាន​បើករថយន្ត​ថយក្រោយ​បំ​បុក​រថយន្ត​អ្នកកាសែត​ពេល​កំពុង​បំពេញ​កា​ងារ​សារព័ត៌មាន​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។​ ​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តព្រះវិហារ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ចំណុះ​ខេត្ត​,​ស្ថាប័ន​ពាក់ព័ន្ធ​,​មេបញ្ជាការ​កងកម្លាំង​ទាំងបី​,​មេបញ្ជាការ​តាម​បណ្តោយ​ព្រំដែន និង​ស្រុក​ទាំង​៨​ទូទាំង​ខេត្តព្រះវិហារ​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែង​ដោយ​សម្តែង​ការសោកស្តាយ​និង​ថ្កោលទោស​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ មកលើ​ក្រុម​អ្នកសារព័ត៌មាន​។​ដែល​គ្រាន់តែ​ចុះ​ផ្តិត​យក​រូបភាព​ពីស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​របស់​ក្រុម​ខ្លួន​នោះ​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​សន្យា​គោរព​និង​អនុវត្ត​បទបញ្ជា​របស់​លោក​ប្រាក់​សុវណ្ណ​និង​បន្ត​បើក​ការស្រាវជ្រាវ​ដើម្បី​ឈានទៅ​កំណត់​អត្តសញ្ញាណ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​បាន​ប្រព្រឹត្ត​អំពើ​មិនល្អ​មកលើ​អ្នកសារព័ត៌មាន​ទាំង​កម្រោល​នោះ​នឹង​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យខាងតែបាន​។ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​លោក​បានប្រកាស​ថា​នឹង​សហការ​ជាមួយ​អ្នកសារព័ត៌មាន​អាជីព​នៅពេល​ជួបប្រទះ​ការប្រព្រឹត្ត​បទល្មើស​នានា​។​ជាពិសេស​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ក្រុម​ណាមួយ​ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​បាន​បន្តថាៈ​ប្រសិនបើ​អ្នកសារព័ត៌មាន​បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឱ្យ​ចុះ​សហការ​បង្ក្រាប​តែ​មន្ត្រី​ទាំងនោះ​មិន​សហការ​ជាមួយ​នោះទេ​អ្នកសារព័ត៌មាន​អាច​ខ​ល​រាយការណ៍​មក លោកស្នងការ​ដោយផ្ទាល់ លោក​នឹង​បញ្ជា​មន្ត្រីក្រោមឱវាទ និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន ចុះ​សហការ​បង្ក្រាប​បទល្មើស​នោះ​ឱ្យបាន​ទាន់ពេលវេលា​៕​វ៉ាន់ឌី​

ព័ត៌មានសង្គម

​អាជ្ញាធរខេត្ត​ជំរុញ​មន្ត្រីក្រោមឱវាទ​ត្រូវ​ចុះ​ត្រួត​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​

ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​ក្រុង​ស្រុក​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​មើល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ដែល​រង​ការ​ខូ​ខាត​ដោយ​ទឹកជំនន់​ដើម្បី​ស្តារ​និង​ជួសជុល​ឡើងវិញ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​ ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថាៈ​ទោះបីជា​ខេត្តព្រះវិហារ​មិនបាន​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ដូច​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ក៏ពិតមែន​។​តែ​ស្ថានភាព​ទឹកជំនន់​បាន​បង្ក​ឱ្យ​ផ្លូវ​នៅតាម​ជនបទ​ឃុំ​ស្រុក​មួយចំនួន​ក៏ដូចជា​ដំណាំ​និង​សត្វពាហនៈ​ប្រជាពលរដ្ឋ​មួយចំនួន​រង​ផលប៉ះពាល់​និង​ខូចខាត​ផងដែរ​។​ ​លោក​បន្តថា​ក្នុងនាម​អាជ្ញាធរខេត្ត​ក្រុង​,​ស្រុក​គឺ​បាន​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា​, អង្គការ​ជា​ដៃគូរ​,​ក្រុមការងារ​រាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​ក្រសួង​ពាក់ព័ន្ធ​។​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ផលប៉ះពាល់​ក៏ដូចជា​បាន​ដោះស្រាយ​ការលំបាក​និង​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​បាន ៤២០​គ្រួសារ​។​ ​សូមបញ្ជាក់ថា​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​គឺ​បានដាក់​ចេញ​នូវ​ចំណុច​សំខាន់ៗ​ចំនួន​១៣​ចំណុច​៖​ទី​១.​ករណី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ។​ទី​២.​ករណី​គ្រោះទឹកជំនន់​៣.​ការស្តារ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ឡើងវិញ​ក្រោយ​ទឹកជំនន់​។​ទី​៤.​ករណី​កាំជណ្តើរ​ឡើង​ភ្នំ​ត្បែង​។ ​ ទី​៥.​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទី​៦.​ករណី​ទំនាស់​ដីធ្លី​ទី​៧.​ករណី​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​។​ទី​៨.​ករណី​សារព័ត៌មាន​ចុះផ្សាយ​ឡាន​ដឹកឈើ​រៀងរាល់​យប់​ទី​៩.​ការ​ស្រាយ​បំភ្លឺ​របស់​អជ្ញាធរ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​។​ទី​១០.​អនាម​យ័​បរិស្ថាន​សណ្តាប់ធ្នាប់​តាម​ផ្សារ​និង​ទីប្រជុំជន​ទី​១១.​ករណី​ក្រដាស់​អត្រា​នុ​កោ​ល​ដ្ឋា​ន​គ្រប់​ប្រភេទ​ទី​១២.​ករណី​សេវា​ច្រកចេញចូល​តែមួយ​និង​ទី​១៣.​ការ​សាមគ្គីភាព​ផ្ទៃក្នុង​។​ អាជ្ញាធរ​ត្រូវ​បន្ត​ផ្តល់ជូន​នូវ​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​និង​ជំងឺ​កូ​វីដ​១៩​។​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​និង​ម៉ត់​ហ្មត់​នូវ​វិធាន​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​បទល្មើស​កាប់​រានទន្ទ្រាន​ដីព្រៃ​ថ្មីៗ បទល្មើស​គ្រឿងញៀន បទល្មើស​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ល្បែងស៊ីសង បទល្មើស​នាំ​សត្វ​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​ទៀត​៕​វ៉ាន់ឌី​