សន្តិសុខ

​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវគេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​សាប​

ភ្នំពេញ៖​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ដោយ​គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​សាប​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ក្នុង​ទឹកទន្លេ​សាប​ត្រើយ​ខាងលិច​មុខ​អាគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ​១១​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​បុរស​នេះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ សក់ខ្មៅ​លាយ​ស្កូវ ពុកចង្កា​ស្កូវ ពាក់អាវ​យឺត​ក​បើកដៃ​វែង​ឆ្នូត​បង្កង់ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​ស្លៀកខោ​ក្នុង​កៅស៊ូ​ជើង​ខ្លី​ក្រឡា​ការ៉ូ​(​ស​ខ្មៅ​)​។​ ​បន្ទាប់ពី​កើតហេតុ​កម្លាំង​ជំនាញ​ខណ្ឌ​នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​បាន​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​កន្លែងកើតហេតុ​និង​សព​។​ ​ឆ្លងតាម​ការពិនិត្យរ​បស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រ័ត្ន​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​និង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​សព​ស្លាប់​ដោយសារ​លង់ទឹក​។​ក្រោយមក​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រះចក​យកទៅ​តម្កល់​នៅ​វត្ត​ទួល​សត្ត​វ័​ត្ថ​ហៅ​វត្ត​ទួល​អស់លោក​៕

សន្តិសុខ

​រថយន្តបុក​ជាមួយ​កង់​បី​បណ្តាលឱ្យ​របួសជាច្រើននាក់នៅស្រុកប្រាសាទបាគង

​សៀមរាប៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡិនឌ័របុកជាមួយកង់បីបណ្តាលឱ្យមានអ្នករងរបួស៨​នាក់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិស្នារតេជោ៣១៧​ឃុំបល្ល័ង្កស្រុកប្រាសាទបាគងខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹង​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា​៖​មាន​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័រពណ៌​ទឹកប្រាក់ ស្លាក​លេខ​សៀមរាប 2B 63 16 បើកបរ​ដោយ​ឈ្មោះ​ទា​ប៊ុន​ហ៊ីម​ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

សន្តិសុខ

​តុលាការ​ឃុំខ្លួន​ក្រុមចោរ​​លួច​លុយ​តាម Wing​ដាក់ពន្ធនាគារ​

​ភ្នំពេញ​៖​​លោកសាយសារុនចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​បញ្ជូនទៅ​ឃុំខ្លួន​ចោរ​វ័យក្មេង​៣​នាក់ដែល​លួច​លុយ​តាម Wing វេរ​លុយដាក់​ពន្ធនាគារ​ព្រៃ​សកាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០។ តាម​ប្រភពព័ត៌មានបានឱ្យដឹងថា​៖ចោរ​វ័យក្មេង​ទាំង​៣​នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​កាល​អំឡុង​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២០​តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។​ ចោរ​វ័យក្មេង​ទាំង​៣​នាក់ នេះ មានឈ្មោះ ឈ្មោះ ប៊ុត បញ្ញា អាយុ​៣៣​ឆ្នាំ ជា​មេក្លោង ឈ្មោះ យន្ត ពិភព អាយុ​១៧​ឆ្នាំ ជា​អ្នក​ដក​លុយ និង ឈ្មោះ យស់ ពិ​ទូ អាយុ​២០​ឆ្នាំ ជា អ្នក​ដក​លុយ ។ ​ ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ Wing ប្រាកដ​មែន​ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន​តាមរយៈ​បណ្តាញ​សង្គម​។​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នកលក់​អន​ទ្បា​ញ​ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ​។ ដើម្បី​បានទទួល​លេខ​កូដ​សម្ងាត់​វី​ង​និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន​នៅតាម​ភ្នាក់ងារ​វេរ​លុយ​លួច​ថត​លេខ​កូដ​សម្ងាត់​អតិថិជន​ផ្សេងទៀត​ដែល​កំពុងតែ​វេ​លុយ​។​ ​ក្រោយពី​បាន​លេខ​កូដ​សម្ងាត់​និង​លេខ​ទូរស័ព្ទ​ដែល​ត្រូវ​វេ​លុយ​រួចហើយ​ឈ្មោះ​ប៊ុត​បញ្ញា​បាន​ប្រើប្រាស់​កម្មវិធី​មួយ​ឱ្យឈ្មោះ យន្ត ពិភព និង​ឈ្មោះ យស់​ពិ​ទូទៅ​បើកប្រាក់​តាម​ភ្នាក់ងា​រវេ​លុយ​វី​ង​។ ពេល​ភ្នាក់ងារ​វេ​លុយ​ពិនិត្យ​លេខ​ទូរស័ព្ទ​ឆែក​មិនឃើញ​លេខ​ជន​ឆបោក​ទេ​តែ​បែរជា​ឃើញ​លេខ​អ្នកទទួល​ពិតប្រាកដ​ទៅវិញ ៕

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ទីតាំង​លាក់ទុក​ឈើ​អារ​ចម្រុះ​ប្រភេទ​លេខ​១​នៅ​ស្រុក​រវៀង​

ព្រះវិហារ​៖​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រវៀង​,​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រំដោះ​បាន​ចុះ​ទប់ស្កាត់​ស្រាវជ្រាវ​រុករក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​និង​សត្វព្រៃ​នៅ​ចំណុច​ត្រពាំង​ព្រៃ​ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត​ឃុំ​រំដោះ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ លោក​ស៊ុ​ស៊ី​វុត្ថា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វៀង​បានឱ្យដឹងថាៈ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​មកដល់​ទីតាំង​នេះហើយ​បាន​ប្រទះឃើញ​ឈើ​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​នូវ​ឈើ​អារ​ចម្រុះ​ប្រភេទ​លេខ ១(​សុ​ក្រម​,​ផ្ចឹក​,​ស្រឡៅ​)​ដោយ​ជនល្មើស​បាន​ ​រត់គេចខ្លួន​បាត់​។​តែ​នៅ​ចំពោះមុខ​ក្រុមការងារ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ថាៈ​ឈើ​ទាំងអស់នេះ​ជា​របស់​ឈ្មោះ ហួ សារិទ្ធ ភេទ​ប្រុស និង​ឈ្មោះ​ព្រីង​វុ​ធ​ស្នាក់នៅ​ទីតាំង​ខាងលើ​។​ ​លោក​ស៊ុ​ស៊ី​វត្ថា​បាន​បន្តថា​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​ឈើ​ដែល​យកមក​លាក់ទុក​នៅ​ចំណុច​ខាងលើ​នោះ​គឺ​ក្រុម​ឈ្មួញ​រង់ចាំ​ឱកាសល្អ​ទើប​លួច​ដឹកជញ្ជូន​ចេញ​។ក៏ប៉ុន្តែ​ដោយមាន​ការចុះ​ល្បាត​ពី​កម្លាំង​សមត្ថកិច្ច​ដោយ​ឃើញ​គំនរ​ឈើ​ទើប​ធ្វើការ​បង្ក្រាប​និង​រឹបអូស​បាន​ទាន់​ពេលដែល​ក្រុម​ឈ្មួញ​មិនទាន់បាន​ដឹក​ចេញ​។​ ​លោកនាយ​ផ្នែក​បញ្ជាក់ថាៈ​រាល់​បទល្មើស​ធនធានធម្មជាតិ​ការរក្សា​ទុក​និង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​នេះ​ក្រុមការងារ​នឹង​បង្ក្រាប​ដូច​ភ្លៀងរលឹម​។​ទោះបី​ក្រុម​ឈ្មួញ​ប្រើប្រាស់​រូបភាព​ណាមួយ​ដើម្បី​បន្លំ​ភែ្ន​ក​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​។​ បច្ចុប្បន្ន​វត្ថុតាង​នេះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ដើម្បី​វាស់វែង​និង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​រដ្ឋបាល​ព្រៃឈើ​៕ញ៉ែមសុផល

សន្តិសុខ

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​ពីរ​នាក់​

​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​ពីរ​នាក់​ក្នុងភូមិ​ព្រេច​ឃុំ​កក់​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បានឱ្យដឹងថាៈ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CX9157​។​បើកបរ​ដោយ​ឈ្មោះ​សួន​វុទ្ធី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​បឹង​សង្កែ​ឃុំ​បសេដ្ឋ​ស្រុក​បសេដ្ឋ​បាន​ស្លាប់​នៅ​និង​កន្លែង​។​ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​អ៊ិ​ច​សង់​ទ័គ្មាន​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ​គង់​សុខ​គា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ពើក​ឃុំ​កាត់​ភ្លុក​ស្រុក​បសេដ្ឋ​។​របួសធ្ងន់​ឌុប​បងប្អូនជីដូន​ម្នាក់​ឈ្មោះ ចេ​វ​ចាន់​ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួសធ្ងន់​។​ ​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ដឹក​អ្នករងរបួស​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​ចំណែក​វត្ថុតាង​ទាំងពីរ​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

សន្តិសុខ

​បុរស​ម្នាក់​ស្លាប់​ដោយ​ចរន្ត​ខ្សែភ្លើង​ឆក់​ពេល​ឈរ​ទប់​ជណ្ដើរ​ដែក​

​ភ្នំពេញៈ​កម្មករ​ផ្សា​ដែក​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ចរន្តអគ្គិសនី​ឆ្លងតាម​ជណ្ដើរ​ដែក​១​ដើម​ដែល​បុរស​នេះ​កាន់​ទប់​ឱ្យ​កម្មករ​២​នាក់​ទៀត​ឡើងទៅ​ផ្សា​ដែក​នៅលើ​ដំបូល​។​ តែ​ទប់​អត់​ឈ្នះ​ក៏​ដួលរលំ​ទៅលើ​ខ្សែភ្លើង​នៅលើ​ធ្នឹម​របង​បណ្ដាលឱ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ការដ្ឋាន​សំណង់​ឃ្លាំង​កំពុង​សាងសង់​មួយកន្លែង​ក្នុងភូមិ​ព្រៃវែង​ខាងកើត​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​កាលពី​សៀ​ល​ថ្ងែ​ទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​នៅ​។​ ​ជនរងគ្រោះ​ឈ្មោះ​ម៉ូ​រ៉ា​រដ្ឋា​អាយុ​៣៦​ឆ្នាំ​ស្នាក់​នៅក្នុង​ការដ្ឋាន​ឃ្លាំង​កើតហេតុ​ដែល​គាត់​និង​ម្ចាស់​ឃ្លាំង​គឺជា​បងប្អូន​និង​គ្នា​ផងដែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រើយ​ត្រឹង​ឃុំ​ព្រៃ​កអំ​បឹ​ល​ស្រុក​ស្អាង ខេត្តកណ្ដាល​។​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​ភ្លាមៗ​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​មែន​៕​

ព័ត៌មានសង្គម សន្តិសុខ

អប់រំ​យុវជន​កំពុង​​ផ្ដាច់​សារធាតុ​ញៀន​នៅ​មណ្ឌល​​កែប្រែបាត់ដំបង

បាត់ដំបង​៖​កាលពី​ចុង​សប្តាហ៍​នេះ​នៅ​ទីបញ្ជាការ​រកង​រាជ​អាវុធ​ហ​ត្ត​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស​សុវណ្ណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ណែនាំ​ដល់​យុវជន​បន្សាប​គ្រឿងញៀន​ជាង​១០០​នាក់​។​លោក​បាន​លើកឡើងថា​៖”​គ្រឿងញៀន​បំផ្លាញ​អនាគត​ខ្លួនឯង​ក្រុមគ្រួសារ​ទ្រព្យសម្បត្តិ​និង​សង្គមជាតិ​យើង​”​។​ ​ការលើកឡើង​ដូចនេះ​គឺ​នៅក្នុង​ពិធី​សំណេះ​ណា​ល​និង​អប់រំ​ដល់​ស្រទាប់​យុវជន​កំពុង​សម្រាក​ព្យាបាល​ផ្ដាច់​សារធាតុ​ញៀន​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៅ​ក្មុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​។ ​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក៏បាន​ផ្ញើ​សារ​មួយចំនួន​ដល់​យុវជន​កំពុង​សម្រាក​ព្យាបាល​ផ្ដាច់​សារធាតុ​ញៀន​មាន​ខ្លឹមសារ​ថា​៖​ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​យុវជន​ល្អ​រួមគ្នា​គាំទ្រ​កំចាត់​គ្រឿងញៀន​។​ ​គ្រឿងញៀន​បំផ្លាញ​ការសិក្សា​និង​ជីវិត​ស្រស់ថ្លា​របស់​យុវវ័យ​,​គ្រឿងញៀន​បង្កឱ្យមាន​អំពើ​ហឹ​ង្សា​លួច​ឆក់​ប្លន់​និង​ឧក្រិដ្ឋកម្ម​-​រួមគ្នា​បង្ការ​និង​ដោះស្រាយ​បញ្ហា​ថ្នាំញៀន​។​លុបបំបាត់​ថ្នាំញៀន​ត្រូវ​ផ្ដើមចេញពី​យើងទាំងអស់គ្នា​។​ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ធ្វើឱ្យ​សង្គម​គ្មាន​ថ្នាំញៀន​ដើម្បី​សុខភាព និង​អ​នា​គត់​ភ្លឺ​ថ្លា សូម​បដិសេធ​ថ្នាំញៀន​ដោយ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​៕

ព័ត៌មានសង្គម សន្តិសុខ

​រើស​គ្រាប់​ត្បាល់​យកមក​ទុក​ក្នុងផ្ទះ​កូន​យកទៅ​ដំ​លេង​ផ្ទុះ​ស្លាប់​ម្នាក់​របួស​៣​នាក់​

ព្រះវិហារ​៖​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​មនុស្ស​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​ផ្ទុះ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​៦០​ម​.​ម​.​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ដូន​ម៉ុក​ស្ថិតក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​។​ ​តាម​ការបញ្ជាក់​ពី​លោក​វរ​សេនី​យ៏​ទោ​ឱ​សេង​អធិកា​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​៖​ហេតុដែល​បណ្តាលឱ្យមាន​ករណី​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​ប្រភេទ​ក្បាល​គ្រាប់​ត្បាល់​៦០.​ម​.​ម​នេះ​ដោយ​ឪពុក​របស់​កុមារា​រងគ្រោះ​បាន​ទៅ​ស្រែ​ហើយ​ក៏បាន​ប្រទះឃើញ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​.៦០.​ម​.​ម​.​។​បុរស​នោះ​ក៏បាន​រើស​កាន់​មក​ទុកចោល​នៅក្បែ​ផ្ទះ​ដោយ​ខ្លួន​ភ្លេច​រាយ​ការ​ណ៏​ទៅឱ្យ​ក្រុម​ស៊ីម៉ាក់​ដើម្បី​យកទៅ​កម្ទេចចោល​។​ ​លោក​វរ​សេនី​យ៏​ទោ​ឱ​សេង​បាន​បន្តថា​៖​ចៃដន្យ​កូន​របស់ខ្លួន​រួម​នឹង​កុមារី​ចំនួន​២​នាក់​ទៀត​បាន​បបួលគ្នា​មកលេង​។​តែ​មិន​នឹកស្មានថា​កូន​របស់ខ្លួន​និង​គ្នីគ្នា​គេ​នោះបាន​យក​ក្បាល​គ្រាប់​ត្បាល់​ដែល​ខ្លួន​បាន​រើស​យកមក​ទុក​នោះ​យកទៅ​ដំ​លេង​ទេ​។ ​ដោយ​ខ្លួន​មិនបាន​ចាប់​អារ​ម្ម​តែ​នៅ​សុខៗ​ក៏​សំឡេង​ផ្ទុះឡើង​យ៉ាង​កក្រើក​ផ្ទះ​ប្រៀប​ដូច​ផ្គរលាន់​ទាំង​កណ្តាលថ្ងៃត្រង់​ដែល​មេឃ​មិនមាន​ងងឹត​ភ្លៀង​យ៉ាង​ដូច្នេះ​អញ្ចឹង​នោះឡើយ​។​ក្រោយ​ដុំ​ផ្សែងខ្មៅ​បាន​រសាត់​បាត់ទៅ​បន្សល់ទុក​នៅ​សាកសព​កូន​។​ ​គួរ​បញ្ជាក់ថា​កុមារា​កុមារី​ដែល​រងគ្រោះ​ក្នុងការ​ផ្ទុះ​ក្បាល​គ្រាប់​ត្បាល់​ប្រភេទ​៦០​ម​.​ម​នោះ​រួមមាន​។​ទី​១​ឈ្មោះ​ស្មាន់​ម៉ា​ភេទ​ប្រុស​អាយុ​៥​ឆ្នាំ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ទី​២​ឈ្មោះ​អឹម​ម៉ា​រ៉ា​ភេទ​ស្រី​អាយុ​៤​ឆ្នាំ​រងរបួស​ធ្ងន់​ទី​៣​ឈ្មោះ​ហេង​ពៅ​ភេទ​ស្រី​អាយុ​៤​ឆ្នាំ​រងរបួស​ធ្ងន់​។​ទី​៤​ឈ្មោះ​សំ​ស្មាន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​សាកសព​កុមារា​រងគ្រោះ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​នឹង​ស្រុក​កើតហេតុ​។​ ​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ឃើញថា​កុមារា​ដែល​ស្លាប់​និង​រងរបួស​នេះ​ពិតជា​ស្លាប់​និង​រងរបួស​ដោយសារតែ​ផ្ទុះ​គ្រាប់​ពិតប្រាកដ​មែន​៕ញ៉ែមសុផល

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ខេត្ត​នឹង​ចាត់ការ​​លើ​អា​ជីករ​ផ្សារ​ផ្អាវ​ដែល​នៅតែ​លក់ដូរ​លើ​ចិញ្ចើម​ថ្នល់​

កំពង់ចាម​៖លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​នឹង​ចាត់វិធានការ​ច្បាប់​លើ​អាជីវករ​ផ្សារ​ផ្អាវ​ស្រុក​បាធាយ​ដែល​នៅតែ​បន្ត​រឹង​រុះ​លក់ដូរ​លើ​ចំណី​ថ្នល់​ប្រឆាំង​ជាមួយ​អាជ្ញាធរ​។​អាជ្ញាធរ​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​មួយ​នេះ​ឱ្យបាន​រៀបរយ​ល្អ​ទាំង​ផ្នែក​ចរាចរណ៍​និង​បរិស្ថាន​នៅ​ថ្ងៃស្អែក​ថ្ងៃទី​២៧​កក្កដា​ដើម​សប្តាហ៍​នេះ​។​ លោក​អភិបាលខេត្ត​កំពង់ចាម​ប្រកាស​វិធាន​ក្តៅ​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​សាលាខេត្ត​ដែលមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​បាធាយ និង​គណ​:​អាជីវករ​ផ្សារ​ផ្អាវ នៅ​ចុង​សប្តាហ៍​កន្លងទៅ​។​ លោក​ផេ​ន​សុផល​អភិបាលស្រុក​បាធាយ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ថា ផ្សារ​ផ្អាវ ស្ថិតក្នុង​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ដែលមាន​តូប​ជា​គ្រែ​លក់ដូរ​សរុប​ចំនួន ២៥៤ កន្លែង​។ ប៉ុន្តែ​ការ​ប្រឈម​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​លើផ្លូវ​សាធារណ​: គឺ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​បរិស្ថាន​បង្កដោយ​អាជីវករ​លក់ដូរ​លើ​ចំណី​ថ្នល់​ចំនួន ២៦៥ កន្លែង​។​ លោក​អភិបាលស្រុក​បាធាយ​បានលើកឡើង​ទៀតថា​ក្នុងនោះ​មាន​អ្នកលក់​អម​លើ​ចំណី​ថ្នល់​សម្តេច​តេ​ជោ​ខាងកើត​ផ្សារ និង​ខាងលិច​ផ្សារ​សរុប​ចំនួន ១៣២ កន្លែង​។ លើ​ចំណី​ថ្នល់​ខាងមុខ​ផ្សារ​ចំនួន ៥២ គ្រែ ។ ផ្ទះ​ខាងក្រោយ​ផ្សារ​ចំនួន ១០ ផ្ទះ និង​ផ្សារ​ត្រី​ចំនួន ១៥០ កន្លែង​។​ ​លោក​បាន​បន្តថាៈ​អាជ្ញាធរ​ស្រុក​ធ្លាប់បាន​ចុះ​ណែនាំ​ដល់​ពួកគាត់​ដោយផ្ទាល់​ច្រើនលើក​និង​អាជ្ញាធរខេត្ត​ក៏​ធ្លាប់​បានចេញ​លិខិត​ជូនដំណឹង​ឱ្យ​លក់ដូរ​មាន​សណ្តាប់ធ្នាប់​គឺ​ធ្វើយ៉ាងណា​ឱ្យបាន​ផុតពី​ចំណី​ថ្នល់​។​ប៉ុន្តែ​លិខិត​នោះបាន​បញ្ចប់​កាលបរិច្ឆេទ​តាំងពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​បែរជា​សកម្មភាព​លក់​ដូរ​ផ្សារ​ផ្អាវ នៅតែ​កើត​នៅលើ​ចំណី​ថ្នល់ និង​ហៀរ​លើ​ទ្រូងផ្លូវ​បង្ក​ឱ្យ​ការកកស្ទះ​ចរាចរ​ណ៍ដ​ដែល​។​ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​មានប្រសាសន៍ថា យើង​ត្រូវ​សហការគ្នា​រវាង​អាជ្ញាធរ និង​គណ​:​អាជីវករ​ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ​នេះ​ឱ្យបាន​រៀបរយ​ចប់សព្វគ្រប់​មិនឱ្យ​ឆ្លង​ផុត​ឆ្នាំ​២០២០​នេះ​ទេ​។​នឹង​បន្ត​ដោះស្រាយ​ករណី​ផ្សារ​មួយ​នេះ​តាម​នីតិវិធី​គឺ​អនុវត្ត​វិធានការ​ច្បាប់​នឹង​ចុះ​អនុវត្ត​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ថ្ងៃទី ២៧ ខែកក្កដា​ដើម​សប្តាហ៍​នេះ​។​ ​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​បន្តថា​ករណី​មាន​បុគ្គល​ជា​អាជីវក​រណា​រឹងទទឹង​ប្រឆាំងនឹង​ការរៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​នេះ​គឺអាច​នឹង​ឈានដល់​ឃាត់ខ្លួន​ជន​នោះ​។​ការដោះស្រាយ​ផ្សារ​នេះ​យើង​មាន​តម្រុយ​សម្រាប់​ការដោះស្រាយ​និង​សង្ឃឹម​៨០​ភាគរយ​នៃ​ការជោគជ័យ​។​ ពិសេស​បាន​ដោះស្រាយ​បញ្ចប់​លើ​ករណី​អា​ជីករ​លក់ដូរ​លើ​ចំណី​ថ្នល់​និង​ទ្រូង​ថ្នល់​ប៉ះពាល់​សណ្តាប់​ចរាចរណ៍​។​គឺ​អាជីវករ​ផ្សា​របឹង​កុក​និង​ផ្សារ​ធំថ្មី​កំពង់ចាម​ក្រុង​កំពង់ចាម​ដែល​ល្បី​យូរ​ឆ្នាំ​ហើយ​នោះ​គឺ​លែង​កកស្ទះ​ទៀតហើយ​នាពេល​បច្ចុប្បន្ននេះ​៕សម្បត្តិ

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ឃាត់​រថយន្ត​ដឹកឈើ​អារ​លេខ​១​អត់​ច្បាប់​មួយគ្រឿង​

ព្រះវិហារ​៖​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹងថា​៖​កាលពី​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២០​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឆែប​បាន​ឃាត់​ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ាំ​ង​យ៉ុង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2V9535​។​ ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​បន្តថា​៖​រថយន្ត​បាន​ដឹកឈើ​អារ​ប្រភេទ​លេខ​១​សុ​ក្រម​ប្រភេទ​ចំនួន​៥០​សន្លឹក​ស្មើនឹង​១,១៥​ម​ដោយ​គ្នាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ​នៅត្រង់ចំនុចៈ​UTM522322_1526322​។​ ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ដោយមាន​ម្ចាស់​ឈ្មោះ​សំ​ប្រុស​មុខរបរ​បើកបរ​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ទីលំនៅ​ភូមិ​រកា​ក្រៅ​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​ ​វត្ថុតាង​ខាងលើ​ក្រុមការងារ​បាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ព្រៃឈើ​៕ប៊ូ រ៉ា