ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

​មន្ទីរ​កសិកម្ម​និង​ក្រុមហ៊ុន​ប្រេងឥន្ធន​:​តេ​លា​ផ្តល់ជំនួយ​ដល់​ខេត្តកំពង់ចាម​

កំពង់ចាម​៖មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​សាខា​ក្រុមហ៊ុន​ប្រេងឥន្ធន​:​តេ​ឡា​បានផ្តល់​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​និង​ជា​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​ដល់​ខេត្តកំពង់ចាម​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩​។​

​ការប្រគល់​ជូនអំណោយ​របស់​ខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​ជា​ថវិកា​ចំនួន​៨.០០០.០០០​រៀល​និង​ខាង​សាខា​ក្រុមហ៊ុន​ប្រេងឥន្ធន​:​តេ​លា​បាន​ឧបត្ថម្ភ​ម៉ាស់​ការពារ​ពាក់​ការពារ​កូ​វីដ​.១៩​ចំនួន​៥.០០០,​ក្រមា​ចំនួន​៥.០០០,​អង្ករ​ចំនួន​បី​តោន​មី​ចំនួន​៣០​កេស​ធំ​និង​អាល់កុល​ចំនួន​២៤០​លីត្រ​។

គឺ​បាន​រៀបចំឡើង​នៅក្នុង​សាលាខេត្ត​កំពង់ចាម​ជូន​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​និង​លោក​ខ្លូត​ផន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រួមជាមួយ​លោក​លោកស្រី​ជា​អភិបាលរង​ខេត្តកំពង់ចាម​ជាច្រើនរូប​ទៀត​កាលពី​ថ្ងៃទី​១១​ខែមេសា ឆ្នាំ​២០២០​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា​សូម​ថ្លែងអំណរគុណ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែលមាន​លោក​ស៊ឹម​ថា​វីៈ​ជា​ប្រធាន​មន្ទីរ​និង​លោក​ឈុន​ស្រ៊ា​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេងឥន្ធន​:​តេ​លា​សាខា​ខេត្តកំពង់ចាម ដែល​បាន​នាំយក​អំណោយ​ឧបត្ថម្ភ​ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ និង​រាតត្បាត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *