សន្តិសុខ

​រថយន្ត​បើក​បុក​ម៉ូតូ​មិនមាន​ភ្លើង​សញ្ញា​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

ខេត្តព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​រថយន្ត​មួយគ្រឿង​បើក​បុក​ម៉ូតូ​មិនមាន​ភ្លើង​សញ្ញា​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២B​ពី​ខេត្តព្រះវិហារ​ទៅ​ស្រុក​ជាំ​ក្សាន្ត​ត្រង់​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​គ្នាន​ស្លាក​លេខ​នឹង​គ្មាន​ស្លាក​សញ្ញា​ភ្លើង​សំគាល់​ពីក្រោយ​ផង​។​លុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២U8743​បើក​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​។​រថយន្ត​បាន​បុក​ម៉ូតូ​នោះ​ពីក្រោយ​អូស​ជនរងគ្រោះ​ប្រហែល​១០​ម៉ែត្រ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​។

​ជនរងគ្រោះ​មានឈ្មោះ​សរ​ចាន់​ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ទឹម​ឃុំ​តា​ស៊ែម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​ដោយឡែក​តៃកុង​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​ទុកជា​ភ​ស្ភុ​តាំង​៕​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *