ព័ត៌មានសង្គម សេដ្ឋកិច្ច

​អាជ្ញាធររាជធានីផ្តើមសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀតនៅថ្ងៃនេះ

ភ្នំពេញ​៖​អាជ្ញាធររាជធានី​ផ្តើមសាងសង់ស្ពាន​អាកាស​ថ្មើរជើង​មួយទៀតនៅ​ស្តុ​ប​សន្ធរម៉ុក​ដោយត្រូវ​បញ្ចុះបឋមសិលា​សាងសង់​ព្រឹក​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​ស្ពាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ទី​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​កាលពីពេល​កន្លងមក​សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ទី​១​ស្ថិតនៅ​ផ្សារ​ដើម​គរ​និង​ទី​២​នៅមុខ​បឋមសិក្សា​សន្ធរម៉ុក​។​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​ធ្វើឡើង​ឱ្យ​ធានាបាន​គុណភាព​ខ្ពស់បំផុត​រហូតដល់​៥០​ឆ្នាំ​ឡើងទៅ​ក្នុងទិសដៅ​សម្រួលការ​ឆ្លងកាត់​រប​ស់​សិស្ស​និង​អ្នកដំណើរ​នៅ​តំបន់​នោះ​។​

​គួរ​បញ្ជាក់ថា​៖ មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយនៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឱ្យបាន ច្រើន កន្លែង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *