សន្តិសុខ

​ប៉ូលិស​ឃាត់ខ្លួន​ទាហាន​សក្តិ​៤​ម្នាក់​ដែល​បាញ់កាំភ្លើង​៣​គ្រាប់​បង្ក​ភ្ញាក់ផ្អើល​

ភ្នំពេញ​៖​មន្ត្រី​យោធា​ម្នាក់​ពាក់​សក្តិ​៤​ម្នាក់​មាន​វិបត្តិ​គិត​អី​មិន​ចេញ​ផ្ទុះអាវុធ​៣​គ្រាប់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ភ្លាម​នៅក្នុង​បន្ទប់​ជួល​លេខ​C៥​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២០​។​

​ករណីនេះ​បង្កឡើង​ដោយ​ឈ្មោះ​សោម​ពិ​សិ​ដ្ធ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​យោធា​កងឯកភាព​ទីចាត់ការ​ឃោសនា​ព័ត៌មាន​អគ្គបញ្ជាការ​ឋាន​វរសេនីយ៍ត្រី​យ៍​អត្តលេខ​០១៦៨២៩​ប្រើប្រាស់​អាវុធខ្លី​ម៉ាក​K៥៩​លេខ​៧២៦១​។​នៅ​មុនពេល​កើតហេតុ​ជនបង្ក​បានមក​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ចំនួន​៤​នាក់​។​

​ពេល​កំពុង​ផឹក​នោះ​ជនបង្ក​បាន​និយាយថា​ពិបាកចិត្ត​ណាស់​។​ប៉ុន្តែ​មិនដឹងថា​ពិបាកចិត្ត​រឿង​អ្វី​ទេ​។​លុះ​មួយសន្ទុះ​ក្រោយមក​ជនបង្ក​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​មួយគ្រា​ប់​បាញ់​ក្នុង​បន្ទប់ទឹក​មួយ​គ្រាប់​បាញ់​ទ្វា​បន្ទប់​និង​មួយ​គ្រាប់​ទៀត​បាញ់​ឡើងលើ​។​បច្ចុប្បន្ន​ជនបង្ក​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​និង​សាកសួរ​រឿង​លម្អិត​នៃ​ការផ្ទុះអាវុធ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដល​ម្បី​បន្ត​នីតិវីធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *