ព័ត៌មានសង្គម សន្តិសុខ

​បង្ហាញ​ល្បិចកល​ជន​ឆបោក​មន្ត្រីរាជការ​ត្រូវ​ឡើង​មុខតំណែង​

ត្បូងឃ្មុំ​៖​ខុ​ទ្ធ​កាល័យ​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ​ហ៊ុន​សែត​បានធ្វើ​សន្និសីទកាសែត​បង្ហាញ​ពី​ល្បិចកល​ឆបោក​របស់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

ក្រោយពី​ការស៊ើបអង្កេត​ជាច្រើន​ខែ​របស់​សមត្ថកិច្ច​រក​ឃើញថា​ជនសង្ស័យ​បាន​ប្រើប្រាស់​ទិញ​ស៊ីម​ទូរស័ព្ទ​អត់​មាន​អត្តសញ្ញាណ​ប័ត្រ​។​ដើម្បី​ក្លែង​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាបន​នានា​ទារប្រាក់​ពី​មន្ត្រីរាជការ​ត្រូវ​ឡើង មុខតំណែង តួនាទី​ណាមួយ​នោះ​។​

សន្និសីទកាសែត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​កាលពី​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​។​

លោក​ប៉ាន់​ខែម​ប៊ុនថន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថាៈ​សំណុំរឿង​ឆបោក​នេះ​យើង​បាន​សហការ​ជាមួយ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ​,​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​,​និង​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​។​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ចាប់​ឃាត់​ចំនួន​ពីរ​នាក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បញ្ជូនទៅ​តុលាកា​កាលពីដើម​ខែកក្កដា​ឆ្នាំ​២០២០​នេះ​។​

​លោកនាយក​រង​ខុ​ទ្ធ​កាល័យ​បាន​រំលឹកថាៈ​បំបែកសំណុំរឿង​មួយ​នេះ និង​ចាប់ខ្លួន​បុរស​ឈ្មោះ សួន មុនី នៅ​ខេត្តស្វាយរៀង​ជា​មេខ្លោង និង​ម្នាក់ទៀត​ជា​ស្ត្រី​ឈ្មោះ ខុន​សុ​ម៉ាលី​នៅ​ខេត្ត​ត្បូងឃ្មំ​ជា​ជំនួយការ បាន​ចំណាយ​ពេលវេលា​ច្រើន​ខែ​។​ដោយសារ​ជនសង្ស័យ​ជា​មេខ្លោង​ម្នាក់នេះ​បាន​ប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​ទិញ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​។

​គឺ​ក្រោយពី​គាត់​ឈ្មោះ​សួន​មុនី​ក្លែង​ឈ្មោះ​ដើរតួ​ជា​មន្ត្រីជាន់ខ្ពស់​ពេលខ្លះ​ជា ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ជា​លោក ហូ សុ​ទ្ធី​,​ជា​លោក ហ៊ី ប៊ុន​ហៀ​ង​, ជា​លោក កើត វ៉ាន់ឌី …​ជាដើម​ទៅ​តេ​ទៅ​មន្ត្រីរាជការ​ដែល​គេ​រកឃើញ​ត្រូវ​ឡើង​តំណែង​តួនាទី​នោះ​។​ពិសេស​ស៊ីម​ជា​លេខ​ទូរស័ព្ទ​នេះ​គេ​ប្រើប្រាស់​តែមួយ​ថ្ងៃ បំផ្លាញចោល​បំបាត់ភស្តុតាង​តែម្តង​។​

លោក​ប៉ាន់​ខែម​ប៊ុនថន​បាន​បន្ថែមថាៈ​ដូច្នេះ​សូម​បងប្អូន​ជា​មន្ត្រីរាជការ​ទាំងអស់​ដែល​ខំប្រឹងប្រែង​ធ្វើ​ការងារ​រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​និង​មានការ​ជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​បានប្រគល់​តំណែង​ឱ្យ​នោះ​សូមកុំ​ចាញ់បោក​រូបភាព​បែបនេះ​ទៀត​។​

បើ​ករណី​មាន​អ្នក​ហៅ​ទូរស័ព្ទ​ទៅ​បង្ហាញ​ប្រាប់​ពី​ករណី​ដូច​បាន​ជម្រាប​ខាងលើ​ដើម្បី​ទារប្រាក់​ជា​ថ្នូរ​នឹង​ការឡើង​តំណែង​គឺ​សូម​ទូរស័ព្ទ​ទំនាក់ទំនង​មក​លោក​ផ្ទាល់​ឬក៏​សមត្ថកិច្ច​នៅ​ជិត​ខ្លួន​ដើម្បី​ដាក់ពាក្យ​បណ្តឹង​។​ជៀសវាង​កុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកល​បោកប្រាស់​បែបនេះ​បន្តទៀត​៕សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *