សន្តិសុខ

​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​គេ​ពីក្រោយ​សង​៤០០​ដុល្លារ​បញ្ចប់រឿង​

ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​កាំ​ម៉ា​រី​ឆ្លាម​ទៅបុក​រថយន្ត​កាំ​ម៉ា​រី​ហាយ​ប្រ៊ិ​ត​ពីក្រោយ​បណ្តាលឱ្យ​រង​ការខូចខាត​ខ្ទេច​ទាំងសងខាង​សង​៤០០​ដុល្លារ​បញ្ចប់រឿង​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ច្រកចូល​វត្ត​នាគ​វ័​ន្ត​ស្ថិតនៅក្នុង​សង្កាត់​ស្រះចក​​ខណ្ឌដូនពេញ​កាលពី​វេលាយប់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​។​

​ដោះស្រាយ​គ្នា​ជាមួយ​ខាង​រថយន្ត​រងគ្រោះ​បាន​មួយសន្ទុះ​ក្រោយមក​ក៏មាន​តំណាង​របស់​ជន​ជនបង្ក​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ខាង​រងគ្រោះ​។​ក្រោយពេល​កើតហេតុ​ខាងលើនេះ​រថយន្ត​បង្ក​សង​ទៅឱ្យ​រថយន្ត​រងគ្រោះ​កាំ​ម៉ា​រី​ហាយ​ប្រ៊ិ​ត​ចំនួន​៤០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *