លោកអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំ
ព័ត៌មានសង្គម សន្តិសុខ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំនិងស្នងការងម្នាក់

ភ្នំពេញ៖សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានសម្រេចផ្អាក ការងារលោកឧត្តមសេនីយ៍ទោអ៊ុកកុសលពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្នហើយនិងផ្លាស់ប្តូរការងារស្នងការងម្នាក់។នេះបើយោងតាមប្រកាសដែលអ្នកព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នេះ។

សម្ដេចក្រឡាហោមសខេងបានសម្រេចឱ្យលោកឧត្តមសេនីយ៍ទោអ៊ុកកុសលត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បី រង់ចាំការសម្រេចជាថ្មី។ជាមួយគ្នានេះសម្ដេចក្រឡហោម ស ខេង ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ទន្ទឹមនិងនោះលោកឧត្តមសេនីយ៍ត្រីអ៊ឹមសុគឿនស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំឱ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកវិញផងដែរ។

សូមជម្រាបថា៖ ការសម្រេចផ្អាកការងារបស់ស្នងការខេត្តកំពង់ធំនិងស្នងការរងនេះធ្វើឡើងបន្ទាប់ពី មានពាក្យបណ្ដឹងមួយចំនួនពីមន្ដ្រីក្រោមឱវាទពាក់ព័ន្ធការដឹកនាំមិនបានល្អនិងរឿងបៀតបៀនកេរ្តិ៍ខ្មាស់របស់នារីៗជាមន្ត្រីក្រោមឱវាទ៕ចាន់ ថន

rsc

Leave a Reply

Your email address will not be published. Required fields are marked *