ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​ឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​៥​ថ្ងៃ​ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៦​ម៉ឺន​នាក់​

ព្រះវិហារ​៖​រយៈពេល​៥​ថ្ងៃ​ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចាប់តាំងពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​។​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​៦​ម៉ឺន​នាក់​បាន​ចូលមក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ជាច្រើន​កន្លែង​ក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ ។​

​លោក​គង់​វិបុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​នៅក្នុង​ឱកាស​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​ទស្សនា​កម្សាន្ត​នៅតាម​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​មាន​ចំនួន​៦០.៥៧៨​នាក់​។​ក្នុងនោះ​អ្នកទេសចរ​បរទេស មាន​ចំនួន ២៤១​នាក់ ។​

​លោក​គង់ វិបុល បាន​បន្តថា​៖​ប្រៀបធៀប​រយៈពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ២០១៩​មានការ​ថយចុះ​ចំនួន ៥៩,៦៨​ភាគរយ​។​ក្នុងនេះ​ភ្ញៀវ​ជាតិ​ចំនួន​៦០.៣៣៧​នាក់​ថយចុះ​ចំនួន​៥៩,៧២​ភាគរយ​។​រីឯ​ភ្ញៀវ​បរទេស​ចំនួន​២៤១​នាក់​ថយចុះ​ចំនួន​៤៧,៧២​ភាគរយ​។​ប្រធាន​មន្ទីរ​ទេសចរណ៍​បានបញ្ជាក់​ថាៈ​មូល​ហេតុដែល​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​ធ្លាក់ចុះ​នេះ​ដោយ​ឆ្នាំ​២០១៩​ខេត្តព្រះវិហារ​បានរៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​កោះកែ​រ៍ ។​

​លោក​វរៈសេនីយ៍ទោ​បៀ​ន​សុខ​រ័ត្ន​អនុប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​កម្លាំង​នគរបាល​ទេសចរណ៍​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅ​តំបន់​នេះ​។​កម្លាំង​បាន​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលមក​ទស្សនា​កម្សាន្ត​នៅទីនេះ​។

​លោក​បាន​បន្តថាៈ​នៅក្នុង​រយៈពេល ៥​ថ្ងៃនេះ​ពុំមាន​កើតឡើង នូវ​បញ្ហា​អសន្តិសុខ​ឬ​ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ​ដែល​បង្ក​ការភ័យខ្លាច ដល់​ភ្ញៀវ​ទេសចរណ៍​នោះឡើយ​៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *