សន្តិសុខ

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​កណ្តាល​ក្រុង​ច្បារមន​

កំពង់ស្ពឺៈ​រថយន្ត​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ក្នុង​ថ្លុកឈាម​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​១០៦​ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម​សង្កាត់​រការ​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​មួយគ្រឿង​ម៉ាក​ប្រូស​ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK9670​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ក្នុង​ល្បឿន​លឿន​។​លុះ​បើក​មកដល់​ចំណុច​ផ្លូវ​កោង​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស​សេរី​ឆ្នាំ​២០១​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1M4911​។​

បើកបរ​ដោយ​ឈ្មោះ​ផាត់​សំណាង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ចំការ​រដ្ឋ​ឃុំ​វ​ល្វិ៍​សរ​ស្រុក​សំរោង​ទង​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​ប្រភព​បន្តថា​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​វត្ថុតាង​បានប្រគល់​ជូនទៅ​ការិយាល័យ​ចរាចរណ៍​ច​ខត្ត​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *