ព័ត៌មានសង្គម សេដ្ឋកិច្ច

ក្រុមការងារនៃមន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់បានដាំ​កូន​ឈឺ​ចំនួន២០ប្រភេទ

​ពោធិ៍សាត់​៖ក្នុង​បរិវេណស្ថានីយ៍​វិទ្យុជាតិនិង​ទូរទស្សន៍​ជាតិនៃមន្ទីរ​ព័ត៌មានខេត្តពោធិ៍សាត់កាលពី​រសៀលថ្ងៃទី​១២ខែកញ្ញា ឆ្នាំ​២០២០​ក្រុមការងារបាន​ដាំ​កូនឈើប្រណីតចំនួន២០ប្រភេទលើដី​ទំនេរ​។ទីតាំងស្ថិតនៅ​ភូមិ​ចម្ការចេក ខាងជើង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់ ដើម្បី​ចូលរួម​រួមចំណែក ថែរក្សា​បរិស្ថាន បរិយាកាស និង​ជីវិត នៅលើ​ភពផែនដី ។​

​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តពោធិ៍សាត់ បានដឹង​តាមរយៈ​ទូរស័ព្ទ នៅ​រសៀល ថ្ងៃទី​១២ កញ្ញា នេះ​ថាៈ ដើមឈើ​ទាំងអស់ ដែល​យើង​កំពុង ដាំ​នេះ គឺមាន​ឈើប្រណីតប្រភេទបេង, នាងនួន, គ្រញូង, ធ្នង់, គគី, និង​ដើម​ក្ងោក, ដែល​ខាង​រដ្ឋបាល​ព្រៃឈើ បានប្រគល់​ឱ្យ​មន្ទីរ យកមក​ដាំ ក្រោយ​សល់ ពី​ការដាក់​ដាំ កន្លងទៅ នៅ​តំបន់ភ្នំ ១.៥០០ ឯ​ស្រុក​វាលវែង ។

​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថាៈ ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បីឱ្យ​ក្រុមការងារ ចេះ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ បង្កើន​ការ​សាមគ្គីភាព គ្នា​ទៅវិញទៅមក ឱ្យ​កាន់តែ​ច្រើនឡើង ពិសេស​បន្សល់ទុក ជា​អនុស្សាវរីយ៍ នៅពេល​ខាងមុខ តទៅទៀត​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *