ព័ត៌មានអន្តរជាតិ

ស្ត្រី​ពិការភ្នែក​ជនជាតិ​ប៊ុលហ្គារី​ម្នាក់​បាន​ទស្សន៍​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ពិភពលោក​ពិសេស​នៅ​ឆ្នាំ​៥០៧៩​ជាទី​អវសាន​នៃ​ផែនដី​…

អន្តរជាតិ​៖​តាម​វេ​ប​សាយ​ពិភព​ប៉ុស្តិ៍​បានឱ្យដឹងថា​ការ​ទស្សន៍ទាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ពិភពលោក​របស់​ស្ត្រី​ពិការភ្នែក Baba Vanga ជនជាតិ​ប៊ុលហ្គារី​ម្នាក់​មានដូចជា​៖ ការវាយប្រហារ​អាគារ​ភ្លោះ​របស់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០០១​។​ការចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​,​ការគំរាមកំហែង​ពិភពលោក​ដោយ​ក្រុម ISIS ជាដើម​, សុទ្ធតែ​បានក្លាយ​ទៅជា​ការពិត​។​

​មុន​ពេលដែល​ស្ត្រី​នោះ​ស្លាប់​ក្នុង​វ័យ​៨៥​ឆ្នាំ កាលពី​ឆ្នាំ​១៩៩៦​ស្ត្រី​ជនជាតិ​ប៊ុលហ្គារី​រូបនេះ​បាន​ព្យាករណ៍​ព្រឹត្តិការណ៍​ពិភពលោក​ជាច្រើន​រួម​នឹង​គ្រោះធម្មជាតិ​ផងដែរ ហើយ​អ្នកជំនាញ​បាន​គណនា​ថា​៦៨​ភាគរយ​។​ការ​ទស្សន៍ទាយ​របស់​គាត់​បាន​ក្លាយជា​ការពិត បើទោះជា​គាត់​បាន​ស្លាប់ទៅ​ជាង​២​ទសវត្ស​ហើយ​ក្តី​។ កាលពី​ឆ្នាំ ១៩៨៩​ស្ត្រី​នេះ​បាន​ទាយ​ថា អាមេរិក​នឹងត្រូវ​វាយប្រហារ​ដោយ “​បក្សា​ស្លាប​ដែក​២”​។
​គាត់​និយាយថា “​រន្ធត់ រន្ធត់​!​បងប្អូន​អាមេរិក​២​នាក់​នឹងត្រូវ​ដួលរលំ​ក្រោយ​ការវាយប្រហារ​។ ក្រុម​ចចក​នឹង​ចេញ​រាតត្បាត ហើយ​ឈាម​អ្នក​ដែល​គ្មាន​កំហុស​នឹង​ហូរ​ស្រោចស្រព​”​។ កាលណោះ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ពួក​ភេរវ​ករ​អាល់​កៃ​ដា​ប្រើ​យន្តហោះ​២​គ្រឿង​ដើម្បី​ហោះ​បំ​បុក​អាគារ​ពាណិជ្ជកម្ម​អាមេរិក​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​។​

​ការ​ទស្សន៍ទាយ​អនាគត​ផ្សេងទៀត​របស់​ស្ត្រី​Baba VangaDonald Trump៖ លោកយាយ Baba បាន​និយាយថា​ប្រធានាធិបតី​ទី​៤៥ (​ដូ​ណា​ល់​ត្រាំ​) នឹង​ជួប​វិបត្តិ ដែល​នឹង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​។ គាត់​បាន​ទាយ​ថា “​មនុស្ស​គ្រប់គ្នា​នឹង​ផ្ញើ​ក្តី​សង្ឃឹមលើ​រូបគាត់ តែ​គ្រប់យ៉ាង​ផ្ទុយស្រឡះ គាត់​នឹង​ធ្វើឱ្យ​ប្រទេស​ធ្លាក់ចុះ ហើយ​ទំនាស់​រវាង​រដ្ឋ​ភាគ​ខាងជើង​និង​រដ្ឋ​ភាគខាងត្បូង​នឹង​កើតឡើង​”​។​

​ប្រភព​ខាងលើ​បន្ថែមថា​លើសពីនោះ​ទៅទៀត​គ្រូទាយ​នេះ​បាន​និយាយថា ប្រធានាធិបតី​ទី​៤៥​រូបនោះ នឹង​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជំងឺ​ដ៏​អាថ៌កំបាំង ធ្វើឱ្យ​លោក​ថ្លង់ និង ឈឺក្បាល​រ៉ាំរ៉ៃ​។​គាត់​ក៏បាន​និយាយ​ផងដែរ​ថា​ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក គឺជា​ប្រធានាធិបតី​ស្បែក​ខ្មៅ នោះ​គឺ Obama​។

​ពូ​ទីន​៖​គ្រូទាយ​នេះ​ក៏បាន​ទាយ​ថា ពូ​ទីន នឹងត្រូវ​បាន​គេ​ធ្វើឃាត​ហើយ​អ្នក​ដែល​ធ្វើឃាត​នោះ​ចេញពី​ក្រុម​សន្តិសុខ​ផ្ទាល់​របស់លោក​តែម្តង​។ ប៉ុន្តែ​ស្ត្រី​គ្រូទាយ​មិនបាន​បញ្ជាក់​ទេ​ថា​តើ​ប្រធានាធិបតី​រូបនេះ​ស្លាប់​ឬ​អត់​។​ចិន​៖​ការ​ទស្សន៍ទាយ​ព្រឹត្តិការណ៍​ធំៗ​២​របស់​ស្ត្រី​គ្រូទាយ Baba ដែល​នឹង​ធ្វើឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​ជា​រៀងរហូត​នោះ​គឺ ទី​១​ចិន​នឹង​ក្លាយទៅជា “​មហាអំណាច​” បន្តវេន​ពី​អាមេរិក​។ ទី​២​បើរ​ស្ស៊ី​ចង់​ដឹកនាំ​ពិភពលោក ត្រូវ​រង់ចាំ​សិន​។​

​កាលពី​២​ឆ្នាំមុន ក្រុម​អ្នកស្រាវជ្រាវ The Conference Board បាន​ព្យាករណ៍​ថា ឆ្នាំ​២០១៨ GDP របស់​ចិន​នឹង​វ៉ា​អាមេរិក​។​ជាក់ស្តែង​ឆ្នាំ ១៩៧០ សេដ្ឋកិច្ច​ប្រទេស​ចិន​តំណាង​ឱ្យតែ​៤,១​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។​ក្នុង​នោះបាន​កើនឡើង​ដល់ ១៥,៦​ភាគរយ​នៅ​ឆ្នាំ​២០១៥ នឹង​បន្ត​កើនឡើង​ទៀត​។ អឺរ៉ុប ចន្លោះ​ពី​ឆ្នាំ ២០៣៣ ដល់​ឆ្នាំ ២០៤៥ កាតឹប​ទឹកកក​នៅ​តំបន់​ប៉ូល​នឹង​រលាយ ធ្វើឱ្យ​កម្ពស់​ទឹកសមុទ្រ​នឹង​កើនឡើង​។ ប៉ុន្តែ​អំឡុង​ពេលនោះ​ផងដែរ មូស្លីម នឹង​គ្រប់គ្រង​អឺរ៉ុប ហើយក៏​ជា​ពេលដែល​សេដ្ឋកិច្ចពិភពលោក​ស្គាល់​ការរីកចម្រើន​ខ្លាំង​។​

​មនុស្ស​ប្រើ​សិរី​រា​ង្គ​សិប្បនិម្មិត ការរីកចម្រើន​វិស័យ​វេជ្ជសាស្ត្រ​នឹង​អនុញ្ញាតឱ្យ​វេជ្ជបណ្ឌិត​អាចបង្កើត​សិរី​រា​ង្គ​សិប្បនិម្មិត​មក​ព្យាបាល​មនុស្ស​គឺ​មនុស្ស​នឹង​ប្រើ​គ្រឿងបន្លាស់​ដូច​ឡាន​ម៉ូតូ​។ ខូច​ត្រង់ណា​ប្តូរ​ត្រង់​ហ្នឹង​។​ប៉ុន្តែ​ប្រភព​ខាងលើ​មិនបាន​បញ្ជាក់ថា​ក្នុងអំឡុង​ឆ្នាំ​ណា​ឱ្យ​ប្រាកដ​ទេ​។​

​ម៉ាស៊ីន​ពេលវេលា យើង​ធ្លាប់​ឃើញ​ហើយ​នៅក្នុង​ភាពយន្ត ប៉ុន្តែ​ស្ត្រី Baba បាន​សន្មត​ថា ចន្លោះ​ឆ្នាំ ២២៦២ ដល់ ២៣០៤ មនុស្ស​នឹង​អាចបង្កើត​ម៉ាស៊ីន​ឆ្លង​ពេលវេលា​។​អវសាន​ផែន​ដីការ​ទស្សន៍ទាយ​មួយទៀត​ដែល​ពិបាក​នឹង​ជឿ គឺ​គ្រូទាយ​នេះ​បាន​និយាយថា​ផែនដី​នឹង​ដល់ទី​អវសាន​នៅ​ឆ្នាំ​៥០៧៩​។​

​ ​ ​ ​តើ BabaVanga ជា​នរណា​?

Baba Vanga ជា​ជនជាតិ​ប៊ុលហ្គារី​។​ស្ត្រី​ចាប់ផ្តើម​ដឹងថា​គាត់​មាន​អំណោយ​ពី​ធម្មជាតិ​នេះ​នៅពេល​គាត់​មាន​អាយុ​១២​ឆ្នាំ​។ ពេលនោះ​មាន​ព្យុះ​មួយ​បាន​គួច​គាត់​យកទៅ​ទម្លាក់​ក្នុង​វាលស្រែ​។ នៅពេលដែល​គាត់​ព្យាយាម​បើកភ្នែក ធូលី​បាន​ចូល​ពេញភ្នែក ធ្វើឱ្យ​គាត់​ឈឺចាប់ និង ចុងក្រោយ​ងងឹតភ្នែក​អស់​មួយជីវិត​។


ទារក​កើត​មិន​គ្រប់​ខែ មាន​បញ្ហា​សុខភាព Baba Vanga កើត​នៅក្នុង​គ្រួសារ​ក្រីក្រ ហើយ​ត្រូវ​មើលថែ​ប្អូនៗ ក្រោយ​មរណភាព​របស់​ម្តាយ និង ម្តាយចុង ហើយ​ក្រោយមក​ឪពុក​របស់​លោកយាយ​ក៏ត្រូវ​ចាប់ខ្លួន​ក្រោយ​ចោទប្រកាន់ថា​បាន​ចូលរួម​ចលនា​គាំទ្រ​រដ្ឋាភិបាល​ប៊ុលហ្គារី​។​

​ក្រោយមក គាត់​ចាប់ផ្តើម​ដឹងថា​ខ្លួន​គាត់​មាន​វិញ្ញាណ​ពិសេស​ខុសធម្មតា​ដូចជា​៖ ក្នុង​យល់សប្ដិ​ឮ​សំឡេង​អាច​ឆ្លងឆ្លើយ​ជាមួយ​សាកសព និង រុក្ខជាតិ ហើយ​និង​ចក្ខុ​ដែល​អាច​មើលឃើញ​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​ស្តែងៗ​។​មនុស្ស​ជាច្រើន​ភ្លូកទឹកភ្លូកដី​ទៅផ្ទះ​របស់គាត់ ដើម្បីឱ្យ​គាត់​ទស្សន៍ទាយ​គាត់​អាច​មើលឃើញ​ខ្សែជីវិត​មនុស្ស​ម្នាក់ៗ​ដូច​ក្នុង​ខ្សែភាពយន្ត តាំងពី​ពេល​ចាប់កំណើត​រហូតដល់​ថ្ងៃ​ស្លាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *