ព័ត៌មានសង្គម សន្តិសុខ

​ដំរីចំណាស់​មួយ​ក្បាលបាន​ស្លាប់នៅ​ខេត្តមណ្ឌលគិរី​

ភ្នំពេញៈ ដំរី​ឈ្មោល​ចំណាស់មួយ​ក្បាលអាយុប្រមាណ​ជាង៥០ឆ្នាំបាន​ស្លាប់កាលពីថ្ងៃទី​២១ ខែកញ្ញាឆ្នាំ​២០២០​។នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ឃុនឌី​យ៉ូនប្រធាន​សមាគម​អភិរក្ស​ដំរី​កម្ពុជានៅ​ខេត្តមណ្ឌលគិរីប្រាប់​ឱ្យ​ដឹងនៅថ្ងៃនេះ ។​

​លោក​បានឱ្យដឹង​ទៀតថាៈ ការស្លាប់​ដំរី​នេះគឺ​ដោយសារតែ​វា មាន​វ័យ​ចាស់ជរា​ផង និង​មាន​ជំងឺ ជា​ដំបៅ​ច្រើន​កន្លែង ហើយ​មើល​មិនជា​សោះ​។ វា​ជា​ដំរី​ស្រុក របស់​សហគមន៍​ពូ​តាង ក្រុង​សែន​មនោ​រម្យ ដែលជា​ដំរី វ័យចាស់ ដែល​ជី​វិតវា បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន ដូចជា វា​ធ្លាប់​ម្ចាស់ ប្រើ​អូស​ឈើ​ហ៊ុ​ប មនុស្សម្នា​ជិះ​វា ជា​ទេសចរណ៍​កម្សាន្ត ។វា​ទើបតែ​ឈប់សម្រាក លែងឱ្យ​ជា​ជំនិះ ក្នុងអំឡុងពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។​

​លោក យ៉ូន បាន​ប្រាប់ថាៈ សហគមន៍ និង​អ្នកភូមិ​ជនជាតិ បានធ្វើ​បុណ្យ កប់​វា តាម​ប្រពៃណី​ជនជាតិ​។ ឆ្នាំ​២០២០ នេះ មាន​ដំរី ឈ្មោល ២ ក្បាល បាន​ស្លាប់ នៅ​មណ្ឌលគិរី និង​នៅ​ខេត្តរតនគិរី ស្លាប់ ១ ក្បាល ដែល​សរុប ស្លាប់​អស់ ៣ ក្បាល ៕ជ.ជឿន

rsc

Leave a Reply

Your email address will not be published. Required fields are marked *