ព័ត៌មានសង្គម សន្តិសុខ

ច្រាំងទន្លេ​មេគង្គ​ដែល​នឹង​បាក់​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ កំពុង​រៀបចំ​ទប់ស្កាត់​

​ភ្នំពេញៈ​ក្រុមការងារ បច្ចេកទេស នាយកដ្ឋាន ជលសា​ស្ត្រ និង​ការងារ​ទន្លេ ចុះ ពិនិត្យនិង​សិក្សាស្ថានភាព​ច្រាំង​ទន្លេមេគង្គ ចំនួន បី​កន្លែង ដែល កំពុង ប្រឈម នឹង ការបាក់​ស្រុតដែល​អាច​ប៉ះពាល់​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក វត្ត​ដើម​ជ្រៃ និង វត្ត ក​ញ្ច ក់ នៅ ឃុំ​/​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​បន្ទាប់ពី​ទឹកទន្លេ​បាន​ស្រក ទៅ វិញ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​។​

​លោក​ម៉ៅ​ហាក់​មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​បន្ទាប់ពី​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ទៅវិញ​ក្រុមការងារ​សាងសង់​ច្រាំងទន្លេ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចាប់ផ្តើម​បន្តធ្វើ​ការងារ​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​មេគង្គ​នៅក្នុង​ស្រុក​ក្រូចឆ្មារ​និង​ស្រុក​ស្ទឹងត្រង់​។​

ដោយ​នៅពេលនេះ​ក្រុមការងារ​បាន​ចុះ​ធ្វើការ​សិក្សា​ច្រាំងទន្លេ​ចំនួន​បី​កន្លែង​ដែល​បាន​បាក់ស្រុត កាលពីពេល​កន្លងទៅ អាច​ប៉ះ ពាល់​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក វត្ត​ដើម​ជ្រៃ និង វត្ត កញ្ចក់នៅ ឃុំ​/​ស្រុកក្រូចឆ្មារ​។​

​ទោះជា​យ៉ាង​ចំណុច​ដែល​ប្រឈម​បាក់ស្រុត​នេះ​ត្រូវបាន​លោក​ម៉ៅ​ហាក់​បញ្ជាក់ថា​មិនទាន់​បានធ្វើ​នៅពេលនេះ​ទេ​ព្រោះ​ច្រាំងទន្លេ​កន្លែង​ផ្សេង​មានការ​ប្រឈម​ខ្លាំង​ជាង​នេះ​កន្លងទៅ​បានធ្វើ​មួយ​ជំហាន​រួចហើយ​ដូចជា​នៅក្នុង​ស្រុក ស្ទឹងត្រង់​និង​ក្នុងស្រុក​ក្រូចឆ្មារ​នេះ ត្រូវធ្វើ​បន្ត​ដើម្បី​បញ្ចប់​គម្រោង​។

​លោក​ម៉ៅ​ហាក់​បាន​និយាយ​ឱ្យដឹងទៀតថា​ច្រាំងទន្លេ​មេគង្គ​នៅក្នុង​ស្រុក​ស្ទឹងត្រង់​ជំហាន​ទី​២​មាន​ប្រវែង​ជាង​៣.០០០​ម៉ែត្រ​សម្រេចបាន​លទ្ធផល​ជាង​៥០​ភាគរយ​នៃ​គម្រោង​ហើយ​និង​កំពុង​រៀបចំ​ធ្វើ​បន្ត​បន្ទាប់ពី​ទឹកទន្លេ​បាន​ស្រក​។

ច្រាំង​ទន្លេ​នៅក្នុង​ស្រុក​ស្ទឹងត្រង់​ដែល​ប្រឈម​ការបាក់​ស្រុត​ខ្លាំង​កន្លងទៅ​មាន ប្រវែង ជាង​៥.០០០​ម៉ែត្រតែ​ប្រវែង​ប្រមាណ​ជិត​២.០០០​ម៉ែត្រ បានធ្វើ​រួច​ក្នុង​ជំហាន​ទី​១ កាល ពី​ក្នុង​ឆ្នាំ​២០២៩​។​កន្លែង​បានធ្វើ​រួច​កន្លងទៅ​ពិនិត្យឃើញថា​ធ្វើឱ្យ​ច្រាំង​លែង​បាក់​នឹងមាន​ដីដុះ​ល្អប្រសើរ​ឡើងវិញ​។​ចំណែក​ច្រាំង ទន្លេមេគង្គ​នៅ​ស្រុក​ក្រូចឆ្មារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ប្រឈម ការ បាក់ ស្រុត​ខ្លាំង​។

 

​លោក​ម៉ៅ ហាក់​និយាយថា មាន​ប្រវែង​ប្រមាណ​ជា ២ .០០០ ម៉ែត្រ​តែ​ប្រវែង​ជាង ៩០០​ម៉ែត្រ​បានធ្វើ​រួច​នៅមុន​ពេល​ទឹក​ឡើង​ហូរ​ខ្លាំង​មកដល់​។​ពេលនេះ​ក្រុមការងារ​កំពុង​រៀង​ចំ​អនុវត្ត​គម្រោង​ការពារ​ច្រាំងទន្លេ​ជំហាន​ទី​២​មាន​ប្រវែង​ជាង​១.០០០​ម៉ែត្រ​និង​បី​គោលដៅ​ផ្សេងទៀត​ដែល​ទើប​ពិនិត្យ​សិក្សា​ថ្មី​។ ការ ទប់ស្កាត់​ច្រាំង​ដោយ ប្រើ​បាវ​Geotextile Bags ច្រក​ខ្សាច់​ការពារ​៕​ប​.​ខុន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *