ព័ត៌មានសង្គម

​អភិបាលរង​ខេត្ត​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សា​ព័ត៌មាន​ប្រចាំខេត្ត​ព្រះវិហារ​

ខេត្តព្រះវិហា​រៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​បានធ្វើ​ពិធី​ជួប​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​និង​អ្នក​សា​ព័ត៌មាន​ជាច្រើន​អង្គភាព​ប្រចាំខេត្ត​ព្រះវិហារ​។​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​ក្រោម​វត្តមាន​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​,​លោក​រ៉ាត់​សោភា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​,​លោកស្រី​ហែម​សុ​គុណ​ពិសី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​និង​មន្ត្រី​មន្ទីរ​ចំណុះ​ខេត្ត​ជាច្រើនរូប​។​

​លោកស្រី​ហែម​សុ​គុណ​ពិសី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បានលើកឡើង​ថាៈ​ដោយ​បច្ចុប្បន្ន​ផ្អែកលើ​វិស័យ​ព័ត៌មាន​សម្រាប់​ខេត្តព្រះវិហារ​គឺមាន​កា​រីកចម្រើន​ទាំង​វិស័យ​ព័ត៌មាន​រដ្ឋ​ទាំង​វិស័យ​ព័ត៌មាន​ឯកជន​។​លោកស្រី​បានលើកឡើង​ទៀតថា​ផ្អែកទៅលើ​ប្រទេសជាតិ​មួយ​ដែល​កុំ​ពុង​មានកា​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​។​ក្នុងនោះ​ដោយ​រាប់ទាំង​វិស័យ​ព័ត៌មាន​នេះ​ដែលជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​នូវ​តថភាព​សង្គម​ដោយ​មិនអាច​ខ្វះ​បាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ដែលជា​អាជីព​ជា​អ្នកសារព័ត៌មាន​ទាំង​រដ្ឋ​ទាំង​វិស័យ​ឯកជន​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​ឱ្យខាងតែបាន​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយណា​ដែល​នឹងធ្វើ​ឱ្យមាន​ភាពវឹកវរ​ដល់​សង្គមជាតិ​នោះ​។​

​លោកស្រី​បាន​បន្តថា​ទឹកប៊ិច​ដែល​យើង​សរសេរ​ចេញ​ជា​ព័ត៌មាន​ទៅហើយនោះ​គឺ​វា​មានតម្លៃ​ហើយ​នូវពេលដែល​យើង​ចេញផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ​នោះ​វា​អាច​អ្នកមើល​នឹង​អ្នក​ស្ដាប់​គេ​មើលឃើញ​ពេញ​សាកលលោក​។​ដោយសារ​អី​?​នេះ​ក៏ដោយ​សារ​សម័យ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន​យើង​នេះ​។​

​លោកស្រី​អភិបាលរង​ខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នក​សា​ព័ត៌មាន​ដែល​មួយរយៈ​កន្លងមក​តែងតែបាន​ចុះ​យក​ព័ត៌មាន​នូវ​រាល់​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ខេត្ត​យកទៅ​ចុះផ្សាយ​ដើម្បី​បង្ហាញ​ឱ្យបាន​ដឹង​នូវ​រាល់​សកម្មភាព​ថ្នាក់ក្រោម​ជាតិ​ដល់​ថ្នាក់ដឹកនាំ​កំពូល​ឱ្យ​លោក​បានដឹង​និង​ជ្រាប​កាន់តែច្បាស់​នោះ​៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *