សន្តិសុខ

​អ្នក​លេងល្បែងអាប៉ោងម្នាក់ រត់គេច​ពី​ប៉ូលិស​គាំងបេះដូង​ស្លាប់​កណ្តាលស្រែ

បន្ទាយ​មាន​ជ័​យៈ អ្នក​លេងល្បែងអាប៉ោងម្នាក់ បាន​រត់គេច​ពី​ប៉ូលិស កាត់ទឹក​វាលស្រែ ហើយ​បាន​គាំងបេះដូង ដួល​ស្លាប់ នៅពេល​សមត្ថកិច្ច បំបែក​ទីតាំង​លេងល្បែង​ស៊ីសមួយកន្លែងនៅ​ចំណុច​វាល​ត្រពាំង​ច្រាំង ស្ថិតនៅ​ខាងលិច​ភូមិ​ផ្គាំ ចម្ងាយ​កន្លះ​គីឡូម៉ែត្រ ក្នុង​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។

សមត្ថកិច្ចបានឰកយដឹងថាៈ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​នគរបាល​ស្រុក បាន​សហការ​ចុះបង្ក្រាប​ល្បែងស៊ីសង​មួយកន្លែង​។ នៅពេល​សមត្ថកិច្ច ចុះបង្ក្រាប​នោះ ក្រុមអ្នកលេនិង​មេអាប៉ោងបាននាំគ្នា រត់គេចខ្លួន ខ្លះ​ធ្លាក់​ក្នុង​ទឹក ប្រហែល ៥០ ម៉ែត្រ​។​ខណៈពេល​នោះ ឈ្មោះ នៅ ដា​រ៉ា ជា​អ្នក​កាន់​មេអាប៉ោង ដែលមាន​ជំងឺ​បេះដូង ស្រាប់​ផង​នោះ ក៏បាន​រត់គេច​ពី​ប៉ូលិស រហូត​ទាល់តែ គាំងបេះដូង ដួលសន្លប់ នៅលើ​ភ្លឺស្រែ​។​

​ពេលនោះ កងកម្លាំង​សមត្ថកិច្ច​នគរបាល បាន​ជួយសង្គ្រោះ និង​សែង​ជនរងគ្រោះ ទៅកាន់​មណ្ឌល​សុខភាព​ឃុំ​សឹង្ហ​។ លុះដល់​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ដដែល​នោះ លោក​វេជ្ជបណ្ឌិត នៃ​មណ្ឌល​សុខភាព បាន​ពិនិត្យ ហើយ​ប្រាប់​វិញ​ភ្លាមៗ​ថា ជនរងគ្រោះ បាន​បាត់​បង់ជីវិត ហើយ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *