សន្តិសុខ

​ស្ត្រី​ម្នាក់​បើករថយន្ត​បុក​រះ​រថយន្ត ម៉ូតូនិង​មនុស្ស​ឱ្យរងរបួសនិងមានការខូចខាត

​ភ្នំពេញៈ​ស្ត្រី​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ស៊េរី​ទំនើប​បុក​រះ​រថយន្ត​និង​ម៉ូតូ​របស់​ភ្ញៀវ​ចូល​ផឹកស៊ី​ចត​នៅមុខ​ហាង​សាច់​អាំង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​ព្រមទាំង​បង្ក​ឱ្យ​បុរស​ម្នាក់ ជា​សន្តិសុខ​យាម​មុខ​ហាង​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ហាង យីហោ​ពិភព សាច់​អាំង​៤​ស្ថិតនៅ​បណ្ដោយ​ផ្លូវ​លេខ​៥៦៦​ក្នុង​សង្កាត់​បឹងកក់​ទី​១​ខណ្ឌទួលគោក​កាលពី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ។​

​សាក្សី​បានឱ្យដឹងថា​ស្ត្រី​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប ម៉ាក​PEUGEOT ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BE9400​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៦៦​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​រះ​រថយន្ត​ចំនួន​ពីរ​គ្រឿង​ម៉ូតូ​ពីរ​គ្រឿង​និង​បណ្តាលឱ្យ​បុរស​ជា​សន្តិសុខ​ម្នាក់​រងរបួស​ធ្ងន់​។​នារី​ជា​ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​ជនរងគ្រោះ​ជា​សន្តិសុខ​បញ្ជូនទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​។​

​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *