ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

កម្លាំង​ជំនាញ​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​

ខេត្តពោធិសាត់​:​កម្លាំង​ជំនាញ​​រដ្ឋបាលជលផលខេត្តពោធិ៍សាត់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុងរដូវហាមឃាត់​ដោយរុះរើ​និង​បំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន។​ការ​បង្ក្រាប​បទល្មើស​ជលផល​នេះ​បានធ្វើ​ឡើង​នៅ​​ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់កាលពីថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០។​


​កម្លាំងចុះបង្ក្រាបបទល្មើស​ជលផល​នេះ​មានសហ​ការណ៍​ជាមួយ​នគ​របាល​ស្រុក និង យោធា​ខេត្តអាជ្ញាធរមូលដ្ឋាន បាន​ចុះ​នៅ​ចំណុច ក្បាល ជ្រោយ​កោះ​កែវ ភូមិ​រាំង​ទិល ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង​។​ជា​លទ្ធផល​​វត្ថុតាង​ត្រូវបានរុះរើ​និង​បំផ្លាញចោលរ​បាំងសាច់​អួន​ចំនួន​៣​ខ្សែ​ប្រវែង​៧៥០​ម៉ែត្រ​។ក្បាល​បរ​ចំនួន​៦​គ្រឿង​បង្គោល​ចំនួន​២៧០​ដើម​និង​បាន​ចាក់​លែង​កូនត្រី​ចម្រុះ​ចូលទៅក្នុង​ទន្លេ​វិញ​មួយចំនួន៕ស.រិន្ទ

rsc

Leave a Reply

Your email address will not be published. Required fields are marked *