សន្តិសុខ

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ករណី​លួច​ខោអាវ​រោងចក្រ​ ​

ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ខោ​រោងចក្រ​អៅ​វ័រ​តិច​ស្តាយ​ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ឈ្មោះ ហួ​គឹម​សាន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​អនុប្រធាន​ក្រុមហ៊ុន​អៅ​វ័រ តិច​ស្តា​នៅផ្ទះ​លេខ​២១៨​ផ្លូវ​១៥៥​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​។​ចំណែក​ជនសង្ស័យ​៣​នាក់​៖​ឈ្មោះ​សន​សុខ​ពឿ​ន​ហៅ​សាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អនុប្រធាន​ផ្នែក​វេច​ខ្ចប់​ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​។

ឈ្មោះ ប៉ិច សុខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​អៅ​វ័រ តិច​ស្តាយ ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​និង​ឈ្មោះ រស់ គីម​ស្រេង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខ​បរ​លក់ដូរ ។​ចាប់បាន​វត្ថុតាង​៖​ទូរស័ព្ទដៃ​ម៉ាក​Iphone5​មាន​លេខ​ទូរស័ព្ទ​ពណ៌​ទឹកប្រាក់​ចំនួន​១​គ្រឿង​៕​​វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *