ព័ត៌មានសង្គម សុខាភិបាល

​សប្បុរសជន​បរិច្ចាគ​២០​លាន​រៀល​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​លោកស្រី​ខុន​ហុង​និង​ក្រុមគ្រួសារ​បាន​បរិច្ចាគ​ថវិកា​ចំនួន​២០.០០០.០០០​រៀល​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បង្កើតឡើង​និង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​កៀរគរ​ថវិកា​បរិច្ចាគ​ពី​គ្រប់​ប្រភព​ស្របច្បាប់​។​

​មូលនិធិ​នេះ​ដើម្បី​រួមគ្នា​រក្សា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​ក្នុង​ការបន្ត​ផ្ដល់​សេវា​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ​និង​ប្រកបដោយ​គុណភាព​។​ជួសមុខ​ឱ្យ​អាណាព្យាបាល​កុមារ​កម្ពុជា​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់លោក​ស្រី​ខុន​ហុង​និង​ក្រុមគ្រួសារ​។​ជាមួយនេះ​សូម​បន្ត​លើកទឹកចិត្ត​ដល់​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឱ្យចូល​រួម​បរិច្ចាគ​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​

​សូម​ជម្រាបជូន​ថា​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​ទទួល​សមាជិក​ពីរ​ប្រភេទ​គឺ​៖១,​សមាជិក​កិត្តិយស​ដោយ​បរិច្ចាគ​ចាប់ពី​២០.០០០.០០០​រៀល​/៥.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​និង​២,​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី​៥.០០០​រៀល​ក្នុង​មួយខែ​/៦០.០០០​រៀល​ក្នុង​មួយឆ្នាំ​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សូម​ជម្រាបជូន​ផងដែរ​ថា​ក្នុងករណី​ឯកឧត្ដម​លោកជំទាវ​លោក​ឧកញ៉ា​លោក​លោកស្រី​អ្នកនាង​កញ្ញា​មានបំណង​ចូលរួម​បរិច្ចាគ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សូមមេត្តា​ផ្តល់ដំណឹង​ជាមុន​មក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ក្រុមការងារ​យើង​អាច​រៀបចំ​កត់ត្រា​ថវិកា​បរិច្ចាគ​ទាំងអស់​ក្នុង​បញ្ជី​រួម​តែមួយ ដែល​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​”​។​

​លោកអ្នក​អាច​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយ​ឥត​បង់ថ្លៃ​សេវា​តាមរយៈ ធនាគារ​កាណាឌីយ៉ា​,​ធនាគារ​អេស៊ីលីដា​,​ធនាគារ​ABA,​ធនាគារ​ឯកទេស​និង​ភ្នាក់ងា​រវេ​ប្រាក់​Wing,​ភ្នាក់ងា​រវេ​ប្រាក់​TrueMoney,​ភ្នាក់ងា​រវេ​ប្រាក់​DaraPay៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *